#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ៣៦នៅក្នុងផ្ទះវីឡាដ៏ធំស្កឹមស្កៃដែលមានរចនាម៉ូតឡើងតាមបែបសម័យថ្មី សម្លឹងពីជ្រុងណាទៅក៏ឃើញថាទាន់សម័យសាងសង់ឡើងនៅចំកណ្ដាលទីធ្លាដ៏ធំល្វឹងល្វើយ នៅក្នុងផ្ទះមានតុបតែងលម្អយ៉ាងសមសួនបូករួមទាំងគ្រឿងសង្ហារឹមតម្លៃថ្លៃដាក់តាំងមើលទៅគួរជាទីចាប់អារម្មណ៍ នៅបន្ទប់ទទួលភ្ញៀវដែលដោយគ្រាន់តែចូលដល់វីឡាមួយនេះភ្លាមក៏ប្រទះភ្លេតតែម្ដងដែលមានតុកញ្ចក់វែងល្មមមួយដាក់ចំកណ្ដាលសាឡុងប្រណីតពណ៌ស ដែលពេលនេះកំពុងតែមានក្មេងស្រីម្នាក់អង្គុយលេងតុក្កតាកូនក្រមុំជ័រយ៉ាងសប្បាយជាមួយនិងអ្នកដែលពាក់នាមជាប៉ា តេហ្វឹងអង្គុយក្បែរកូនចិញ្ចឹមកំដរនាងលេងយ៉ាងសប្បាយរីករាយ
«តេហ្វឹង..ខ្ញុំទៅផ្សារបន្តិចផ្ញើរកូនផងណា»ស្រីស្រស់លីណាដើរចេញពីផ្ទះបាយដោយដៃដោះអៀមការពារប្រឡាក់ទុកនៅលើតុក្បែរទ្វា ពោលផ្ដែរផ្ដាំទៅកាន់អ្នកកម្លោះទាំងញញឹមស្រស់ ហើយដែលនាងនិយាយជាមួយតេហ្វឹងដោយប្រើនាមធម្មតាៗបែបនេះក៏ព្រោះថាគេទាំងពីមិនបានស្រឡាញ់គ្នាដូចដែលតេហ្វឹងនិយាយប្រាប់សេហ្វៀមិនខុស
«បាទ...»នាយតបទាំងញញឹមដូចគ្នាត្បិតថាមង្គលការគេទាំងពីរវាកើតឡើងដោយភាពចៃដន្យ ភាពចាំបាច់ត្រូវការពារកេរ្តិ៍ឈ្មោះត្រកូលទាំងសងខាងមិនអោយស្អុយរលួយទើបពួកគេសុខចិត្តរៀបការដោយមិនបានប្រៀងទុក តែក៏តែងតែផ្ដល់កម្លាំងចិត្តអោយគ្នាទៅវិញទៅមកមិនដែលបោះបង់គ្នាចោលឡើយ គ្រាន់តែថាចំពោះគេទាំងពីរការពិតនៅតែជាការពិតគឺគេជាបងប្អូនថ្លៃនិងគ្នា តែចំពោះសង្គមគឺនាមជាប្ដីប្រពន្ធស្របច្បាប់
«កូនស្រីម៉ាក់...ម៉ាក់សុំថើបមួយខ្សឺតមក ជុប»ថាហើយលីណាក៏ចូលទៅអោបរួចថើបកូនស្រីបណ្ដូលចិត្តរួមជាមួយនិងស្នាមញញឹមជាប់មាត់ រួចហើយនាងតូចលីណាក៏ចេញបាត់ទៅ
«ហឹម...បងប្រុសខ្ញុំសង្ឃឹមថាបងនិងឆាប់ជាទៅចុះ»នាយកម្លោះតេហ្វឹងដកដង្ហើមធំសម្លឹងដំណើរដើរចេញរបស់ប្រពន្ធដែលពាក់តែនាម ហើយក៏ផ្លាស់ប្ដូរមកសម្លឹងក្មេងតូចដែលកំពុងលេងដោយការមិនដឹងខ្យល់អីនេះយកដៃអង្អែលសកក្បាលនាងតូចតិចៗដោយអារម្មណ៍ជាច្រើន អាណិត ស្រឡាញ់ ខ្លាចបាត់បង់គ្រប់ពេលដែលគេសម្លឹងឃើញម្ដាយកូនពីរនាក់នេះក៏មានតែពាក្យថាអាណិតទើបស៊ូទ្រាំរស់នៅមើលថែបោះបង់នៅមនុស្សដែលខ្លួនស្រឡាញ់ក៏វាស្មើនិងពាក្យថាក្បត់នោះអី
«ប៉ាៗ....ប៉ាៗកំពុង គិតអី?»ជូលីយកដៃទៅទាញដៃអាវអ្នកកម្លោះតិចៗសួរព្រោះតែឃើញអ្នកជាប៉ាសម្លឹងនាងភ្លឹកយូរពេកទៅហើយ
«អូ៎....ប៉ា..អឹប៉ាពិបាកចិត្តរឿងការងារតិចតួច គ្មានអីទេកូនកុំបារម្មណ៍អីណា»តេហ្វឹងញញឹមទៅកាន់ជូលី គេពិតជាស្មានមិនដល់ថាក្មេងម្នាក់នេះទើបតែអាយុបួនឆ្នាំសោះក៏ចេះដឹងទុក្ខធុរៈមនុស្សធំទៅហើយគ្រប់ពេលដែលឃើញថាអ្នកណាមានទឹកមុខក្រៀមក្រំនាងតែងសួរនាំដោយការចង់ដឹងជានិច្ច
YOU ARE READING
ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)
Actionក្ដីស្រឡាញ់ដែលគេមានចំពោះនាងជាក្ដីស្រឡាញ់ពិត គេមិនដែលគិតថានិងចង់បោកប្រាស់នាងម្ដងណាឡើយ ក្រោយពីថ្ងៃនោះគេតែងបន្តោសខ្លួនឯងដែលជ្រុលធ្វើខុសចំពោះនាង តែគ្មានឱកាសព្រោះនាងមិនដែលបង្ហាញមុខអោយគេឃើញទៀតទេ តើវាជានិសយ្ស័រឺជាកម្មពាដែលគេបានជួបនាងម្ដងទៀតដែលការពិតបីឆ្នាំ...