ភាគ៤៨

1 0 0
                                    

#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ៤៨

នៅក្នុងបន្ទប់ធ្វើការដដែល ក្រោយពីបញ្ចប់ការញាំអាហាររួចរាល់ជីមីនក៏នាំសេហ្វៀមកដល់ក្រុមហ៊ុនវិញ គ្រាន់តែចូលមកដល់នាងតូចក៏ទៅអង្គុយនៅនិងតុធ្វើការរបស់ខ្លួនភ្លាមៗ រីឯអ្នកកម្លោះក៏ជ្រែងហោប៉ាវញញឹមតិចៗដើរសំដៅទៅរកនាង
តុប....
«យ៉ាងមិច?ប្រចន្ទ័ហ៎?»ជីមីនជ្រាត់ដៃនិងតុធ្វើការរបស់សេហ្វៀរួចអោនទៅជិតៗមុខស្រីតូចពោលសួរទាំងគ្មានក្បាលគ្មានកន្ទុយ ដែលធ្វើអោយសេហ្វៀបានតែបែរមុខថយបន្តិចព្រោះខ្លាចថាគេនិងអោនមកជិតជាងនេះ
«ប្រចន្ទ័?គិតតែខ្លួនឯង»សេហ្វៀតបធ្វើហីៗ រឿងអីនាងត្រូវប្រចន្ទ័គេ វាគ្មានសោះឡើយ ហើយគេមើលឃើញត្រង់ណាថានាងប្រចន្ទ័នោះ?
«មាត់រឹង...»អ្នកកម្លោះងើបចេញមកធ្វើធម្មតាវិញ មែន!!នាងពិតជាមាត់រឹងជាងស្អីទៅទៀត គ្រប់សកម្មភាពកាយវិការពេលនៅហាងអាហារគេឃើញច្បាស់ថានាងមិនបានស្រួលចិត្តពេលគេបញ្ចេញភាពស្និទ្ធស្នាលជាមួយអ៊េនជេល កុំស្មានថានាយមិនដឹងនោះ
«ហឹស....»អ្នកកម្លោះសើចតិចៗក្នុងចិត្តព្រមទាំងញញឹមឡើងមកដែលជាស្នាមញញឹមបែបខូចខិលហើយក៏ដើរធ្វើហីទៅតុធ្វើការរបស់ខ្លួនវិញ ដោយមិនបានដឹងថាមានអ្នកដែលឈរនៅគៀនទ្វាស្ដាប់គ្រប់រឿងរបស់អ្នកទាំងពីរ
«ជាលេខាដែលយកមកធ្វើការក្នុងបន្ទប់ជាមួយអញ្ចឹងហេ៎ស...ហឹស»ស្នាមញញឹមផុសឡើងលើបបូរមាត់ក្រហម រួចក៏ដើតចេញទៅក្នុងដំណើរដែលជឿជាក់
មនុស្សដូចជាអ៊េនជេល ម៉ាហ្សឺ នេះណាបើថាឈ្នះគឺឈ្នះ នាងមិនអាចចាញ់ជាពិសេសជាមួយមនុស្សដែលនាងស្អប់នោះនាងនិងមិនព្រមចាញ់ដាច់ខាត ហើយគ្រប់អ្វីដែលនាងធ្វើនាងត្រូវតែជឿជាក់នោះក៏មានន័យថា អ្វីដែលនាងធ្វើនាងត្រូវតែធ្វើហើយធ្វើដោយភាពជឿជាក់ ធ្វើដោយពិតប្រាកដ

ល្ងាច.....
ឡានទំនើបបើកចេញពីក្រុមហ៊ុន នៅលើដងផ្លូវឆ្ពោះទៅកាន់កន្លែងមួយដែលស្រស់ស្រីដឹងច្បាស់ថាមិនបានទៅអាផាតមិនឡើងទើបពោលជ្រែកភាពស្ងប់ស្ងាត់យូរមកហើយ
«លោកទៅណា?»សេហ្វៀសួរទាំងភ្នែកសម្លឹងមើលគេមិនព្រិចព្រមជាមួយនិងការងឿងឆ្ងល់
«បន្តិចទៀតដឹងហើយ...»គេតបដោយសម្លេងស្រាលដោយមិនបានមើលមុខនាងព្រោះរវល់តែផ្ដោតអារម្មណ៍ជាមួយនិងការបើកបរ លឺបែបនេះនាងតូចក៏ស្ងាត់វិញទម្លាក់ខ្នងផ្អែកនិងកៅអីពូកឡានវិញ ណាមួយនាងក៏មិនមែនជាមនុស្សដែលឆេវឆាវ បើគេថាបែបណា នាងក៏មានតែចាំមើលទៅចុងក្រោយក៏គង់តែដឹង

ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)Tahanan ng mga kuwento. Tumuklas ngayon