ភាគ០២

13 0 0
                                    

#ខ្នោះស្នេហ៍ច្រវ៉ាក់បេដូង🥀
#ភាគ០២

រាត្រីកាលបានកន្លងផុតទៅថ្ងៃថ្មីក៏បានចូលមកដល់ ពន្លឺព្រះអាទិត្យរះខ្ពស់ចាំងចូលក្នុងបរិវេណបន្ទប់តាមទ្វាកញ្ចក់នៃបន្ទប់របស់សណ្ឋាគារលំដាប់វីអាយភី ពន្លឺថ្ងៃចាំងចំភ្នែកតូចដែលធ្វើអោយម្ចាស់រាងកាយលើកដៃញីភ្នែកតិចៗរួចសន្សឹមបើកឡើងដោយមិនទាន់សាំនិងពន្លឺ សេហ្វៀបើកភ្នែកធំក្រឡោកសម្លឹងមនុស្សប្រុសដែលដេកលក់នៅចំពោះមុខដោយអារម្មណ៍ភិតភ័យរកនិយាយមិនត្រូវ នេះមានរឿងអីទៅហេតុអីបានជានាងមកនៅលើក្រែតែពីរនាក់មនុស្សប្រុសដែលនាងមិនសូម្បីតែស្គាល់មុខពីមុនមកសោះថែមទាំងនៅក្នុងសភាពដែលគ្មានសម្លៀកបំពាក់ទាំងពីររឺមួយ...ក្នុងពេលនេះរូបភាពអ្វីម៉្យាងបានលេចឡើងនៅក្នុងខួរក្បាលរបស់ស្រីតូច រូបភាពដែលនាងនិងគេបង្កាត់សង្គ្រាមស្នេហ៍ក្ដៅគគុកដោយឥតកេរ្តិ៍ខ្មាស់នៅពេលនេះនាងដឹងហើយថាយប់មិញមានរឿងអីកើតឡើងវាជារឿងមួយដែលនាងទទួលយកមិនបានជារឿងដែលគួរអោយស្អប់បំផុត ទឹកថ្លាក្ដៅអុនមួយតំណក់ស្រក់ចុះលើខ្នងដៃខ្លួនឯងស្រក់ព្រោះអាណិតខ្លួនឯងដែលត្រូវមកធ្លាក់រណ្ដៅដោយតូចគ្នានអ្នកណានាំផ្លូវ គឺនាងជាអ្នកដើរចូលដោយខ្លួនឯងទើបត្រូវក្លាយជាបែបនេះ
សេហ្វៀសម្លឹងមើលផ្ទៃមុខបុរសចំពោះមុខដោយភាពស្អប់ខ្ពើមរអើមខ្លាំងហើយគេក៏ជាមនុស្សម្នាក់ដែលធ្វើអោយនាងមានអារម្មណ៍ថាគ្មានសល់អ្វីទៀតនៅពេលនេះ

កាយតូចរហ័សលើកដៃជូតវាសទឹកភ្នែកដែលស្រក់មកមិនឈប់ទាំងគ្មានសម្លេងយំណាបន្តិចចេញពីមាត់នាងតែនាងបានយំក្នុងចិត្ត ក្នុងបេះដូងខ្ទិចខ្ទាំដូចត្រូវគេឆ្គៀលនិងកាំបិតមុតស្រួច ចិត្តឈឺគ្មានថ្ងៃព្យាបាលបាន ទើបរហ័សទាញភួយមករុំខ្លួនរំកិលខ្លួនចុះពីក្រែទាំងទ្រូងប្រេះស្រាំរួចរើសប្រមូលសម្លៀកបំពាក់ដែលសេសសល់នៅលើឥដ្ឋចូលបន្ទប់ទឹកធ្វើយ៉ាងណាកាន់តែលឿនគឺកាន់តែល្អព្រោះនាងមិនចង់នៅទីនេះទៀតទេនាងស្អប់ទីនេះជាទីបំផុតហើយ
ក្រោយសេហ្វៀចេញទៅបាត់អ្នកដែលនៅលើក្រែក៏ភ្ញាក់ដឹងខ្លួនតែដៃនៅរាវរកកាយតូចដែលគេគឺជាមនុស្សដំបូងរបស់នាងកាលពីយប់មិញតែរាវយ៉ាងណាក៏មិនប៉ះទើបអ្នកកម្លោះបើកភ្នែកឡើងហើយក៏ដូចអ្វីដែលគេគិតគឺនាងមិននៅ ជីមីនស្ទុះក្រោកយ៉ាងរហ័សក្រឡេកឆ្វេងស្ដាំមានតែភាពទទេរស្អាតទើបទាញអាវឃ្លុំពាក់ចុះពីលើក្រែរត់ទៅបន្ទប់ទឹកក្រែងល៎នាងនៅទីនោះតែអ្វីដែលគេទទួលបានគឺគ្មាន មានតែភួយដែលដាក់ចោលក្បែទ្វាបន្ទប់ ទើបជីមីនយកដៃជ្រោងសក់ខ្លួនឯងដោយអារម្មណ៍ច្របូកច្របល់ នាងទៅបាត់ហើយ នាងមិនទុកឱកាសអោយគេបាននិយាយពាក្យសុំទោស មិនសូម្បីតែនៅអោយគេឃើញមុខនាងពេលក្រោកពីគេង នាងទៅទាំងដែលគេមិនទាន់បានស្គាល់ឈ្មោះនាងថាឈ្មោះអីផង នាងពិតជាទៅមែន!!
អារម្មណ៍ខុសកើតមានឡើងជាច្រើននៅពេលដែលគេក្រឡេកឃើញស្នាមឈាមដែលប្រឡាក់ជាប់និងពូក អាចង្រៃអ៉ើយមិចក៏ធ្វើអីមិនចេញគិតបែបនេះ ជីមីនប្រទិចខ្លួនឯងដែលមិនចេះទប់អារម្មណ៍ខ្លះបណ្ដោយអោយខ្លួនទៅបំផ្លាញជីវិតនិងធ្វើបាបមនុស្សស្រីដែលមិនដឹងខ្យល់អីម្នាក់ដោយសារតែភាពមិនចេះគ្រប់គ្រាន់របស់ខ្លួន

ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)Where stories live. Discover now