#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ៤២រីងៗ........
សម្លេងទូរសព៌្ទបំភ្លឺឡើងចេញពីហោប៉ាវខោប្រុសកម្លោះទើបជីមីនលើកទូរសព៌្ទមកមើលហើយសុំការអនុញ្ញាតពីម្ចាស់ផ្ទះ
«អឺ..សុំពេលបន្តិច»ថាហើយគេក៏អោនគោរពបន្តិរួចកាន់ទូរសព៌្ទដើរចេញទៅក្រៅបាត់ ចំណែកឯសេហ្វៀក៏ដៀងភ្នែកតាមសម្លឹងដំណើរដើរចេញទៅរបស់គេរួចក៏ងាកមកកេះជេយ៉ុនដែលអង្គុយមិននិយាយស្ដីអីក្បែរខ្លួននោះ
«បងប្រុសជេយ៉ុន»នាងតូចខ្សឹងហៅគេក្បែរត្រចៀកដោយការលាក់លៀមព្រោះតែប្រមុខគ្រួសារនៅអង្គុយទីនិងនៅឡើយ
«យ៉ាងមិចឯង?»ជេយ៉ុននាយងាកមកសួរនាងវិញពេលឃើញអាការៈលាក់ៗរបស់នាងហើយគេក៏អត់ឆ្ងល់មិនបាន
«ខ្ញុំមានរឿងចង់និយាយជាមួយបងបន្តិច ម៉ោនេ៎សៗ»ថាហើយស្រីតូចក៏ចាប់អូសដៃអ្នកជាបងអោយក្រោយពីសាឡុងដើរទៅម្ខាងល្មមអាចនិយាយគ្នាបានងាយស្រួលនិងឆ្ងាយពីត្រចៀកពីច្រមុះរបស់លោកជុងផងដែរ
«ឯងមានរឿងអីរឺ?»
«គឺ...ថា គេម្នាក់នោះនិយាយអីខ្លះជាមួយលោកពូទៅ?»សេហ្វៀផ្ដើមសំណួរឡើងធ្វើអោយអ្នកកម្លោះកាន់តែឆ្ងល់ទ្វេដង ក្រែងម្សៀនោះប្រាប់ថាស្រឡាញ់គ្នា ហើយចុះមិចម្នាក់ទៀតទៅជាឆ្ងល់គ្រប់រឿងនៅមានអាកាយវិការចម្លែកៗតាំងតែពីដើរចូលមកឃើញគេម្នាក់នោះមកម្លេះ
«.....គឺគេមកប្រាប់ថា ថ្ងៃដែលឯងសន្លប់ជាគេដែលជាអ្នកយកឯងទៅ»
«តែប៉ុណ្ណឹងទេរឺ?គ្មានអីទៀតឯណាអី លក្ខណៈថាគេមាននិយាយសម្ដីអីដែលគួរអោយសង្ស័យដែរទេ?»សេហ្វៀសួរដោយមិនបានគិតអ្វីច្រើនចេះតែសួរតាមអារម្មណ៍របស់នាងនៅពេលនេះវាបារម្ភគ្រប់យ៉ាងជាពិសេសដែលគេមកបង្ហាញមុខដល់ផ្ទះរហ័សបែបនេះ ហើយជេយ៉ុនក៏ចាប់ផ្ដើមចងចិញ្ចើមកាន់តែខ្លាំង
«សង្ស័យ?សង្ស័យអី....គេមកប្រាប់និងសូមទោសធម្មតាគ្មានអីដែលចម្លែងទេ សេហ្វៀឯងកើតអីទៅហា៎ស»លឺបែបនេះសេហ្វៀក៏មានអារម្មណ៍ធូរទ្រូងខ្ញាក ល្អហើយដែលគេមិនបានគំរាមអី តែនាងនៅតែតាមមិនទាន់គេថាគោលដៅគេជាអ្នកណារឺគ្រាន់តែជាការសម្ដែងដើម្បីបំភាន់ភ្នែកនាងអោយនាងភ្លេចខ្លួន
«សេហ្វៀ...»
«អុ...គឺគ្មានអីទេ គ្រាន់តែចង់សួរហិហិ»ពេលដែលអ្នកកម្លោះហៅឈ្មោះខ្លួនក៏រហ័សបដិសេធហើយសើចបន្លំដើម្បីពង្វាងដានកុំអោយបងប្រុសនាងដឹងបើជេយ៉ុនដឹងពីសំណងមានពីរខស្អីគេនោះគេប្រាកដជានៅមិនសុខហើយរឿងកាន់តែធំមិនខាន សេហ្វៀនៅញឹមៗដាក់អ្នកចំពោះមុខធ្វើហាក់ដូចគ្មានរឿងអី ចំណែកឯអ្នកកម្លោះវិញបានតែដកដង្ហើមធំសម្លឹងនាងដោយការព្រួយបារម្មណ៍តែក៏មិនសួរនាំអីច្រើនទៀតដែរ ព្រោះក៏ដឹងហើយសួរទៀតក៏គ្មានបានអីដែរគេដឹងស្រាប់ថានាងនិងមិនប្រាប់ឡើយ
«លោកពូខ្ញុំសូមលាទៅវិញសិនហើយបាទ ជួនជាមានការប្រញាប់»សម្លេងអ្នកដែលទើបនិងចូលមកបំភ្លឺឡើងដាស់អោយសេហ្វៀត្រូវងាកយ៉ាងរហ័សទៅសម្លឹងគេហើយក៏នឹកឃើញអ្វីម៉្យាងឡើងមកទើបធ្វើជាដើរយឺតៗទៅរកអ្នកកម្លោះរួចក៏ពោល
«បងទៅវិញហើយរឺ?ចឹងចាំអូនជូនដំណើរចុះណា»នាងតូចចាក់បណ្ដោយតាមនិងព្រោះមិនចង់បកស្រាយច្រើនបើនាងមិននិយាយបែបនេះ ហើយក៏ប្រើស្នាមញញឹមស្រទន់ក្លែងក្លាយទៅកាន់អ្នកកម្លោះ ចំណែកឯប្រមុខជុងយល់ការក៏រហ័សអឺអើតាមនិងទាំងញញឹមស្រោះ
«ត្រូវហើយៗ អោយសេហ្វៀជូនដំណើរចុះណាអ្នកកម្លោះ»
«បាទ អរគុណ ចឹងខ្ញុំលាអ្នកទាំងពីរសិនហើយ»ថាហើយគេក៏អោនគោរពលោកជុងនិងជេយ៉ុនហើយដើរចេញទៅដោយមានសេហ្វៀដើរនាំមុខ
មកដល់ឆ្ងាយបន្តិចសេហ្វៀក៏ឈប់ង៉កងាកក្រោយដោយមិនបានអោយដំណឹងដែលធ្វើអោយអ្នកដែលដើរតាមប្រកិតនាងនោះត្រូវបុកមួយទំហឹងជាមួយនាង
«អាយ...??»ជីមីនរហ័សចាប់ក្រសោបចង្កេះតូចមួយក្ដាប់ជាប់ទាញរាងស្ដើងអោយមកផ្អឹបជាប់ទ្រូងហាប់ណែនរបស់ខ្លួនព្រោះមិញនេះស្រីតូចបិះតែផ្ងារក្រោយទៅហើយ
ដុកដាក.....!!
សម្លេងស្នូបេះដូងរបស់ពួកគេទាំងពីរលោតឡើងស្របគ្នាទើបនាងតូចងើយមុខទៅសម្លឹងមុខសង្ហារដោយអារម្មណ៍ច្របូកច្របល់ ព្រោះតែចង្វាក់បេះដូងដែលលោតលឿនខុសធម្មតារបស់នាងនិងគេ
«នៅសម្លឹងយូរទៀតទេ?»អ្នកកម្លោះស្រដីដាក់អ្នកដែលមើលគេមិនព្រិច
«អឹ....»សេហ្វៀរហ័សដកខ្លួនចេញដោយការច្រាន់កាយមាំអោយទៅឆ្ងាយហើយខ្លួនក៏ថយមកឈរនៅម្ខាងផ្លូវ ឃើញបែបនេះអ្នកកម្លោះក៏ញញឹមបន្តិចហើយក៏ជ្រែងហោប៉ាវដើរហួសនាងសំដៅឡានមិននិយាយព្រោះដឹងថាបន្តិចទៀតនាងនិងនិយាយរកគេមុន ហើយក៏ពិតដូចដែលគេគិតមែន
«លោកមានបំណងអី?»សំណួរហោះចេញពីមាត់តូចធ្វើអោយកម្លោះសង្ហាបញ្ឈប់ដំណើររបស់ខ្លួនហើយងាក់មករកនាងវិញ
«នាងមើលមិនដឹងទៀតរឺថាខ្ញុំមកមានបំណងអី?»គេសួរតនាងវិញដោយមិនបានគិតឆ្លើយនិងអ្វីដែលនាងចង់បាន ទើបសេហ្វៀដកដង្ហើមធំដោយការឃ្នើសចិត្តជាខ្លាំង
«ក៏អ្វីដែលលោកធ្វើវាមិនដូចអ្វីដែលខ្ញុំគិតនោះអី»
«ហាសហា...ចុះនាងគិតយ៉ាងមិច?គិតថាខ្ញុំនិងមកយកជីវិតគ្រួសារនាងរឺ?»លឺបែបនេះសេហ្វៀហាក់ស្រឡាំងកាំង កោតតែគេហ៊ាននិយាយចេញមកនៅរឿងបែបនេះកើតដែរគេមិនព្រឺអីបន្តិចទេរឺ
«លោក..??»
«ខ្ញុំមកសាងទំនុកចិត្ត....នាងយល់ដែរទេ?ហឹសៗ»ថារួគេក៏សើចហឹសនៅដើមក៏ជ្រែងហោប៉ាបន្តដើរចេញទៅដោយមិនបានខ្វល់ពីអ្នកដែលឈរឈប់ឆ្កឹងនិងសម្ដីគេមុននេះ សាងទំនុកចិត្ត មានន័យថាមិច?នាងតូចងើបសម្លឹងទៅឡានដែលបើកចេញទៅរហូតផុតកន្ទុយភ្នែក ដែលសកម្មភាពទាំងប៉ុន្មានមុននេះកំពុងតែឋិតក្រោមការសង្កេតរបស់មនុស្សម្នាក់តាមបង្អួចផ្ទះជាន់លើមកសេហ្វៀដើរឡើងមកខាងលើវិញដោយព្យាយាមធ្វើរឹកពារធម្មតាដើម្បីកុំអោយអ្នកផ្ទះចាប់ពិរុធបាន
ក្រាក.....
សម្លេងបើកទ្វាបន្ទប់បងប្រុសខ្លួនធ្វើអោយនាងភ្ញាក់ក្រញាងងាកសម្លឹងជេយ៉ុនទាំងបើកភ្នែកធំព្រោះមុននេះមិនបានស្មឹងស្មាតទើបបន្តោយអោយខ្លួននាងភ្ញាក់ខ្លាំងយ៉ាងនេះ
«ហ៉ើយ...បងប្រុសមិចក៏បើកទ្វាអីពេលនេះ ខ្ញុំភ័យសឹងស្លាប់»នាងតូចយកដៃស្ទាបទ្រូងដកដង្ហើមមួយៗដើម្បីសម្រួលអារម្មណ៍ឡើងវិញ
«ហឹស...ព្រលឹងតិចណាស់ឯងនេះ»ជេយ៉ុននិយាយដោយការចូលមកញីសក់ក្បាលនាងទៅមកតិចៗទាំងញញឹមស្រស់ដាក់នាងហើយ
«ហឺៗ....បងទៅធ្វើការរឺ?»សេហ្វៀប្ដូររឿងវិញព្រោះឃើញគេមានអាវធំនៅនិងដៃម្ខាង
«អឹម...មានកិច្ចការបន្តិចត្រូវដោះស្រាយ»ជេយ៉ុនញញឹមងកក្បាលសាជាថ្មីហើយក៏ដើរចុះជណ្ដើរចេញទៅ ចំណែកឯងសេហ្វៀក៏មិបានគិតច្រើនទើបដើរហួសទៅបន្ទប់ខ្លួន នាងក៏មានកិច្ចការដែលត្រូវធ្វើគឺចេញម៉ូតរ៉ូបអាពាពិពាណ៍អោយអតិថិជននៅពេលខាងមុខនេះអរគុណសម្រាប់ការចំណាយពេលអាន✨
![](https://img.wattpad.com/cover/257637756-288-k554832.jpg)
YOU ARE READING
ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)
Actionក្ដីស្រឡាញ់ដែលគេមានចំពោះនាងជាក្ដីស្រឡាញ់ពិត គេមិនដែលគិតថានិងចង់បោកប្រាស់នាងម្ដងណាឡើយ ក្រោយពីថ្ងៃនោះគេតែងបន្តោសខ្លួនឯងដែលជ្រុលធ្វើខុសចំពោះនាង តែគ្មានឱកាសព្រោះនាងមិនដែលបង្ហាញមុខអោយគេឃើញទៀតទេ តើវាជានិសយ្ស័រឺជាកម្មពាដែលគេបានជួបនាងម្ដងទៀតដែលការពិតបីឆ្នាំ...