ភាគ៤១

2 0 0
                                    

#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ៤១

«អ្នកណាថាចប់..??នាងនៅជំពាក់ខ្ញុំច្រើនណាស់សេហ្វៀ...»អ្នកកម្លោះញញឹមចុងមាត់ដោយក្នុងចិត្តកំពុងមានល្បិចជាច្រើនដើម្បីចងជើងនាងទុកជារបស់គេ ជារបស់គេតែម្នាក់
«......??»សេហ្វៀទៅជាគាំងនិងប្រយោគរបស់អ្នកចំពោះ ពាក្យថា ជំពាក់??វាមានន័យថាមិច?ហើយនាងបានទៅជំពាក់ស្អីគេទាំងពីពេលណាមកមិចក៏នាងមិនដឹងសូម្បីបន្តិច តែគេចង់មានន័យលើអីអោយប្រាកដទៅ នាងដូចជាងងឹតទាំងប្រាំបីទិសអស់ហើយ
«ហឹស...»ឃើញនាងស្ងាត់បែបនេះអ្នកកម្លោះក៏សើចហឹសនៅដើមកហើយក៏តាំងក្រោកប្រាណចេញពីនាង ចំណែកឯសេហ្វៀហាក់នៅស្កុបនៅឡើងព្រោះមិនទាន់គិតចេញថាស្អីជាស្អីនៅឡើយ
«ចេញពីឡានខ្ញុំបានហើយនៅ?»ជីមីនរៀបឈរអោបដៃសម្លឹងទៅកាយតូចពីក្រៅទៅដែលធ្វើអោយសេហ្វៀរហ័សរលាស់គំនិតចេញរួចក៏ងាកមកសម្លឹងមកគេវិញថ្លែ
«យ៉ាងមិចគិតសម្លឹងដល់ជ្រុះគ្រាប់ភ្នែកមែនទេ?»មកទៀតហើយសំណួរដែលធ្វើអោយស្ទើរតែចេញទៅហក់ធាក់គឹពីរបីជើងអោយណាណី នេះគេមិនសួរទេរឺថានាងចង់មកអង្គុយក្នុងនេះរឺអត់ គេទៅវិញទេដែលជាអ្នកចាប់នាងញាត់ឡានរបស់ខ្លួនដោយគ្មានហេតុផលស្អីបន្តិច ចង់ញាត់ក៏ញាត់ចង់ដេញក៏ដេញ មិនដែលពិចារណាផងថាអ្នកណាជាអ្នកខុសអោយប្រាកដ គិតដល់ត្រឹមនេះនាងតូចក៏ក្រោកនាំុកាយតូចរបស់ខ្លួនតតិតតាក់ចេញពីក្នុងឡានដោយក្នុងចិត្តកំពុងតែឈួលដោយការធុញទ្រាន់
ក្រឹប.....
សម្លេងបិតទ្វាឡានវិញបំភ្លឺឡើងស្របពេលដែលសេហ្វៀនាងចេញផុតហើយក៏ជ្រែងហោប៉ាវខោទាំងសងឈរសម្លឹងនាងមួយសន្ទុះ
«មានអីក៏ឆាប់និយាយមក....»
«រឿងអី?»ជីមីនលើកចិញ្ចើមសួរធ្វើពើទាំងដឹងហើយថានាងចង់សំដៅលើអីនោះ
«គឺ...អារឿងជំពាក់ស្អីរបស់លោកនិង និយាយទៅថាខ្ញុំជំពាក់អីខ្លះ ហើយគួរធ្វើយ៉ាងណាទើបសងលោកអស់ និងអាលបានផុតកម្មផុតពារលែងរវល់និងខ្ញុំទៀត»សេហ្វៀពោលឡើងទាំងខ្លួនមិនយល់សាច់ការអីបន្តិច តែក៏ចង់បញ្ចប់គ្រប់យ៉ាងបើគេថានាងជំពាក់គេ នាងក៏និងសង ព្រោះនាងក៏មិនចង់នៅរញ៉េរញ៉ៃតែប៉ែលតច្រើន ធ្វើអោយហើយៗទៅអាលនិងចប់
«រហ័សទាន់ចិត្តមែនណ៎»អ្នកកម្លោះយកអណ្ដាតទល់ថ្ពាល់លេងទៅមក នាងចិត្តសឿងណាស់ដែលមិនទាន់និងដឹងផងថាបំណុលនាងជាមួយគេជាអ្វីផង
«.......?»
«តែថា....បំណុលនេះមានតែនាងទេដែលអាចធ្វើបាន»ជីមីនឈប់បន្តិចដោយការចង់សាកចិត្តនាងនៅសម្ដីមុននេះតែសេហ្វៀក៏នៅតែរក្សាភាពស្ងៀមស្ងាត់ដដែលមិននិយាយអ្វី តែក៏ទទួលដឹងពីអារម្មណ៍ច្របូកច្របល់របស់នាងបានតាមរយៈកែវភ្នែកមួយគូរនោះដែលកំពុងរេទៅមកជាមួយនិងត្របកភ្នែកព្រិចបើកៗ ឃើញបែបនេះជីមីនក៏ញញឹមហើយពោលបន្ត
«ហើយក៏មានលក្ខខណ្ឌពីរយ៉ាងដែលផ្ទុយគ្នាសម្រាប់អោយនាងជ្រើសរើស»
«....លក្ខខណ្ឌអី»សេហ្វៀរហ័សសួរដោយអាការៈចង់ដឹងទៅកាន់គេ បន្ទាប់មកជីមីនក៏ពោលបន្ត
«ទីមួយ បើនាងមិនចង់អោយមនុស្សដែលនាងស្រឡាញ់មានរឿងទេ នាងត្រូវតាមខ្ញុំគ្រប់ម៉ាត់»
«.......!!?»ស្ងាត់
«ចំណែកទីពីរ បើសិននាងមិនចង់តាមខ្ញុំវាជាជម្រើសនាង ប៉ុន្តែលទ្ធផលចុងក្រោយបែបណាខ្ញុំមិនធានាទេ»ជីមីនពោលនៅលក្ខខណ្ឌទីពីរទៅកាន់នាងតូច ដែលនាងតូចពេលនេះក៏យល់ភ្លាមថាគេចង់មានន័យទៅលើអី
«អ៎រ...លោកមកទាមទារក្ដីស្រឡាញ់វិញរឺ?ហឹស...ប្រាប់ទៅថាវិធីនេះគ្មានបានផលទេ»សេហ្វៀតបទៅកាន់អ្នកម្ខាងទៀតទាំងកំហឹងឆេះឈួលក្នុងទ្រូងតែមិនបានបង្ហាញចេញ
នេះគេមកទាមទារសំណងហ៎?ហើយចុះអាការឈឺចិត្តគ្រាំទ្រូងតែនាងម្នាក់ឯងនោះគេមានដែលគិតដែរទេ គេមានគិតពីពេលវេលាកន្លងមកប៉ុន្មានដែលនាងខំធ្វើចិត្តចំពោះរឿងនៅថ្ងៃនោះ តើគេដែលគិតពីអារម្មណ៍មនុស្សស្រីខ្លះដែរទេ គេមានយល់ពីចិត្តនាងខ្លះដែរទេ?
«បានរឺមិនបាន...នាងក៏ចាំតែមើលទៅ គីមសេហ្វៀ...»ថារួចអ្នកកម្លោះក៏ដកដៃទាញទ្វាឡានខាងមុខ ព្រមទាំងមិនភ្លេចងាកមកសើចចំអកអោយកាយតូចដែលឈរត្រឹងនិងសម្ដីមុននេះ
«ចាំមើលនាងខ្លាំងបានប៉ុន្មានមាសមេទៅ....ហឹស»ចប់សម្ដីក្រោយពីចូលអង្គុយក្នុងឡានរួចនាយក៏បញ្ជាចង្កូតឡានបើកចេញទៅបាត់
ចំណែកឯអ្នកម្ខាងនេះវិញកំពុងតែគិតៗថានិងធ្វើអ្វីបន្ទាប់ពីតាំងខ្លួនជាអ្នកខ្លាំងរួចមក ចិត្តមួយព្រួយពីមនុស្សជុំវិញខ្លួនបើសិនជាគេគិតធ្វើពិតដូចដែលគេបានអៈអាង ឯចិត្តមួយទៀតកំពុងវង្វេងក្នុងភាពងងឹតដែលទោះប្រឹងប្រែងយ៉ាងណាក៏រកផ្លូវចេញមិនឃើញ នេះគេបង្ខំអោយនាងទាល់ច្រកអោយទាល់តែបាន ហ៊ានយកមនុស្សជុំវិញខ្លួនមកបំបាក់នាងហើយនេះហើយក៏ជាចំណុចខ្សោយរបស់នាងដូចគ្នា មិចក៏គេគិតឃើញ ហើយចុះបើមនុស្សជុំវិញខ្លួននាងត្រូវរងគ្រោះពិតមែនតើគេគិតនិងយកពួកគេទៅធ្វើអីទៅមិនបានយកទៅសម្លាប់ទេរឺ?
«ហឹក.....ហឹក»គិតបានត្រឹមនេះទឹកភ្នែកក៏ស្រក់មកឥតប្រៀងហូរមកកាត់ភាពឈឺចាប់ ភាពភ័យខ្លាចបានរុករានអោយទឹកភ្នែករបស់នាងដោយកាន់តែគិតគឺកាន់តែហូរ ភ្លាមៗនោះសេហ្វៀនាងក៏គិតឃើញរឿងមួយទើបរហ័សហៅតាក់សុីជិះទៅផ្ទះយ៉ាងលឿនដោយមិនចាំយូរ

មិនយូរប៉ុន្មានសេហ្វៀក៏មកដល់ភូមិគ្រឹះទើបរហ័សរួតរៈចុះពីលើឡានរួចហុចលុយអោយតែកុងហើយក៏រត់ដោយការប្រញ៉ាប់ប្រញល់ចូលក្នុងភ្លាមទើបប្រទះឃើញឡានទំនើបមួយគ្រឿងចតចោលនៅលើផ្លូវបំបែកទៅម្ខាងឃើញបែបនេះកាយតូចរឹតតែបន្ថែមល្បឿនកាន់តែលឿនជាងមុននៅក្នុងចិត្តកំពុងតែបន់ស្រន់សូមកុំអោយមានរឿងអីកើតឡើងទៅចុះ នាងពិតជាសុំអង្វរពិតមែន
«.......??»ពេលចូលមកដល់ខាងក្នុងសេហ្វៀត្រូវឈប់ស្ងៀមដូចឡានជាន់ហ្រ្វាំងភ្លាមៗអោយឈប់ ទិដ្ធភាពនៅក្នុងផ្ទះវាធ្វើអោយនាងភ្ញាក់ផ្អើលជាខ្លាំង រូបភាពសើចសប្បាយរបស់ប្រមុខនិងបងប្រុសខ្លួនព្រមជាមួយនិងមនុស្សប្រុសម្នាក់ទៀតដែលជាមនុស្សតែម្នាក់បានដាក់លក្ខខណ្ឌជាមួយនាងមុននេះ ទើបសេហ្វៀលួចដកដង្ហើមធូរចិត្តបន្តិចនៅពេលដែលដឹងថាគ្រប់គ្នាសុខសប្បាយមិនបានកើតអី តែនាងក៏មានចិត្តឆ្ងល់និងបុរសដែលកំពុងតែងាកសម្លឹងញញឹមបង្កប់ន័យដាក់នាងនេះមិនតិចទេ
«អូ!!..សេហ្វៀអូនមកដល់ហើយរឺ?»ជេយ៉ុនសម្លឹងតាមខ្សែភ្នែករបស់អ្នកកម្លោះម្ខាងទៀតហើយក៏ជួបនិងវត្តមានប្អូនស្រីសំណព្វចិត្តទើបពោលឡើងទាំងស្នាមញញឹម
«អ៎រសេហ្វៀកូន មកគឺល្អហើយមោះអង្គុយសិនមក»លោកជុងហៅអ្នកជាក្មួយអោយចូលមកអង្គុយ ទើបសេហ្វៀបានតែញឹមៗបន្លំចូលទៅអង្គុយជិតជេយ៉ុន
«...ខ្ញុំត្រូវសុំទោសផងលោកពូនៅរឿងកាលពីថ្ងៃមុន អឺ..ក៏ព្រោះបារម្ភពេកទើបមិនបានប្រាប់...»អ្នកកម្លោះជីមីននិយាយឡើងយកល្អដាក់ខ្លួនដើម្បីសាងទំនុកចិត្តដល់មនុស្សក្នុងគ្រួសារនេះ ហើយក៏មិនភ្លេចដៀងភ្នែកមើលស្រីតូចដែលអង្គុយអោនមុខចុះនោះដោយសមចិត្តផងដែរ
«មិនអីទេៗ បានក្មួយជួយមើលថែទៅគឺអរគុណណាស់ទៅហើយណា»ប្រមុខជុងពោលឡើងហាក់សុីក្បាលសុីកន្ទុយជាមួយប្រុសកម្លោះណាស់អញ្ចឹងព្រមទាំងស្នាមញញឹមស្រទន់ទៅកាន់គេវាធ្វើអោយអ្នកដែលកំពុងលួចមើលតិចៗនេះបានតែភ័យបុកពោះ នាងពិតជាចង់ប្រាប់ណាស់ថាគេមិនមែនមកល្អ តែព្រោះមានបំណងផ្សេងទៅវិញទេ តែនាងធ្វើអីបានក្រៅពីនៅស្ងៀមៗនោះ
រីងៗ........
សម្លេងទូរសព៌្ទបំភ្លឺឡើងចេញពីហោប៉ាវខោប្រុសកម្លោះទើបជីមីនលើកទូរសព៌្ទមកមើលហើយសុំការអនុញ្ញាតពីម្ចាស់ផ្ទះ

អរគុណសម្រាប់ការចំណាយពេលអាន✨

ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)Dove le storie prendono vita. Scoprilo ora