ភាគ៣៧

2 0 0
                                    

នាងមិនគួរណាខឹងគេតាំងពីដំបូង....
#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ៣៧

«គឺ....»សេហ្វៀទៅជាពិបាកក្នុងការសួរ នាងមិនដឹងថានាងសម្រេចចិត្តត្រូវរឺខុសដែលសួររឿងនេះទៅលីណាព្រោះក៏ដឹងថានាងនិងតេហ្វឹងត្រូវជាអ្វីនឹងគ្នា តែអោយធ្វើយ៉ាងណា?បើអោយនាងទៅសួរតេហ្វឹងនោះវារឹតតែពិបាកជាងលីណាទៅទៀត ចឹងនាងមិនសួរល្អជាង
«អ្នកនាងសេហ្វៀមានអ្វីក៏សួរមកណា...មិនចាំបាច់ក្រែងចិត្តទេ»លីណាព្យាយាមនិយាយធ្វើយ៉ាងណាអោយសេហ្វៀគិតថានាងមិនបានប្រកាន់អីទោះជាសំណួរអ្វីក៏ដោយព្រោះនាងក៏ដឹងហើយថាតំណែងនាងសព្វថ្ងៃគួរតែជាសេហ្វៀទៅវិញទេ
«អឺ...គឺ...បើខ្ញុំសួរអ្នកនាងលីណានិងខឹងខ្ញុំទេ...?»សេហ្វៀមិនទាន់ចូលសាច់ការតែបែរជាបង្វែរសំណួរផ្សេងសួរអ្នកចំពោះមុខទៅវិញ
«ហឹសៗ...អ្នកនាងកុំដាក់សម្ពាធខ្លួនឯងដោយសារខ្ញុំអី ទោះសំណួរអ្វីក៏ខ្ញុំឆ្លើយទាំងអស់ បើវាអាចជួយអោយអ្នកនាងអស់ចម្ងល់នោះ»លីណាតបទាំងញញឹមស្រស់ដែលជាស្នាមញញឹមមើលទៅអ្នកណាៗក៏គិតថានាងមានក្ដីសុខ តែអត់ទេជីវិតនាងរាល់ថ្ងៃក្ដីសុខមានតិចជាក្ដីទុក្ខតែទោះយ៉ាងណានាងក៏នៅតែព្យាយាមញញឹម ញញឹមគ្រប់ពេលរហូតដល់គ្រប់គ្នាដែលនៅក្បែរនាងលែងដឹងថានាងកើតទុក្ខទៅហើយ ហើយក្នុងនោះក៏មានសេហ្វៀម្នាក់ដែរនាងពិតជាច្រណែននិងស្នាមញញឹមរបស់មនុស្សស្រីម្នាក់ដែលនៅចំពោះមុខនេះខ្លាំងណាស់ ស្នាមញញឹមដែលពោពេញទៅដោយក្ដីសុខ ស្នាមញញឹមដែលពោពេញទៅដោយភាពកក់ក្ដៅ តែនាងវិញគ្រប់យ៉ាងគឺសុទ្ធតែក្លែងក្លាយទាំងអស់គ្មានការពិតឡើយ ឃើញបែបនេះលីណាក៏ដកដង្ហើមធំបន្តិចត្បិតថាវាជារឿងរបស់មនុស្សម្នាក់ទៀតតែនាងក៏ជាប់ពាក់ពន្ធ័ក្នុងស្នេហានេះទើបមិនចង់ទុកទុញយូរក៏សម្រេចចិត្តបស្រាយជូនអ្នកចំពោះមុខ
«អ្នកនាងមិនចាំបាច់ចង់លាក់ខ្ញុំតទៀតទេណាសេហ្វៀ....ខ្ញុំដឹងពីទំនាក់ទំនងអ្នកនាងនិងតេហ្វឹងច្បាស់»លឺបែបនេះសេហ្វៀទៅជាបើកភ្នែកធំសម្លឹងមុខលីណាដោយការមិនចង់ជឿ នេះនាងនិយាយអី ដឹងពីទំនាក់ទំនងអញ្ចឹងរឺ?អញ្ចឹងក៏បានន័យថា.......
«ល..លីណា...អ្នកនាងថាមិច?»
«ហឹស...អ្នកនាងប្រាកដជាស៊ូប្រាយ៍ណាស់ហើយដែលខ្ញុំនិយាយបែបនេះ តែខ្ញុំមិនបានកុហកអ្នកនាងទេសេហ្វៀ..»
«.......??»ស្ងាត់ នាងស្ងាត់ក៏ព្រោះកំពុងគិតថាវាអាចទៅរួចយ៉ាងមិចបើសិនជាគ្មានអ្នកណាប្រាប់លីណានោះ រឺមួយក៏តេហ្វឹងជាអ្នកប្រាប់?ត្រូវហើយប្រាកដណាស់ប្រពន្ធគេរឿងអីដែលគេប្រាប់មិនបានពីរឿងសង្សាចាស់ដូចជានាងនោះ ហើយពេលនេះក៏ដូចគ្នាលីណាប្រាកដជាខឹងស្អប់នាងខ្លាំងហើយ
«.....និយាយអោយត្រង់ទៅខ្ញុំនិងតេហ្វឹងរៀបការព្រោះភាពចំបាច់ប៉ុណ្ណោះ.....»លីណាពោលរួចក៏ស្ងាត់បន្តិច
«.........»
«តាំងពីថ្ងៃនោះមកជីវិតរបស់តេហ្វឹងត្រូវរ៉ែកពន់ទុក្ខសោកមករហូត រហូតមកទល់ពេលនេះ...ព្រោះអ្វីអ្នកនាងដឹងទេសេហ្វៀ...??»សេហ្វៀងើបឆ្ងក់សម្លឹងម្ចាស់សំណួរដោយអាការៈងឿងឆ្ងល់ដោយមិនបានឆ្លើយអ្វីព្រោះចាំស្ដាប់នៅប្រយោគបន្តបន្ទាប់របស់លីណា ហើយលីណានាងក៏បន្តការបរិយាយរបស់នាងតទៀត
«ព្រោះគេត្រូវឃ្លាតពីមនុស្សដែលខ្លួនស្រឡាញ់ និង បោះបង់ក្ដីស្រមៃរបស់ខ្លួនចោលដោយសារតែច្រវ៉ាក់គ្រួសារ...ហើយមនុស្សដែលគេស្រឡាញ់ខ្លាំងបំផុតនោះគឺជាអ្នកនាង...»
«អឹ....??»គាំងហើយ នេះមានន័យថាមិច?មានន័យថាពួកគេទាំងពីររៀបការដោយសារគ្រួសាររឺ?ហើយវាយ៉ាងមិចទៅនាងពិតជាងងឹតទាំងប្រាំបីទិសពិតមែន
«...កន្លងមកអ្នកនាងប្រាកដជាគិតថាគេមិនបានស្រឡាញ់អ្នកនាង គេក្បត់អ្នកនាងជ្រើសយកខ្ញុំ តែអត់ទេផ្ទុយទៅវិញគេរំលឹកពីអ្នកនាងរាល់ថ្ងៃគ្មានលួសមួយថ្ងៃណាឡើយ»
«....នេះ....រឿងវាយ៉ាងមិចទៅវិញទៅ?ខ្ញុំពិតជាមិនយល់ពិតមែន»សេហ្វៀទៅជាកើតមានអារម្មណ៍នៅមិនសុខក្រោយពីបានស្ដាប់ហើយតែនៅតែមិនយល់ដដែលទើបចាប់ផ្ដើមសួររកហេតុផលនៃដំណើរដើមទងនៃរឿងហេតុនោះវាយ៉ាងមិចអោយប្រាកដ
«ហឹស...ចាក់ទុកថាខ្ញុំនិយាយជំនួសតេហ្វឹងទៅចុះព្រោះគេក៏ចង់ប្រាប់អ្នកនាងយូរហើយដែរតែគ្មានឱកាស....រឿងវាកើតឡើងនៅពេលដែល.......»

ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)Opowieści tętniące życiem. Odkryj je teraz