ភាគ៤៦

1 0 0
                                    

#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ៤៦

«មាន...តែខ្ញុំមិនយក ព្រោះក្រៅពីនាងខ្ញុំមិនយកទេ»ពោលចប់នាយក៏ចាប់ស្លាបព្រាដួសអាហារដាក់ចូលមាត់ផ្លុក
«ព្រះ...??ទឹកៗ ទឹកនៅឯណា?»អ្នកកម្លោះត្រូវបើកភ្នែកធំក្រឡោតហាក់មានអ្វីម៉្យាងធ្វើអោយគេរសាប់រសល់ក្នុងខ្លួនភ្លាម ដៃព្យាយាមបកទៅបកមក ចេញទឹកភ្នែកហាក់ដូចកូនក្មេង នេះមិនប្រាប់ក៏ដឹងថានាយហឹរចង់ស្លាប់ទៅហើយ លឺបែបនេះសេហ្វៀដែលឈរធ្វើរឹកសង្ហារមុននេះទៅជាវង្វេងវង្វាន់ភ្លាមព្រោះមើលទៅគេទ្រង់យ៉ាប់ដល់ហើយ តែក៏មិនសាំញាំយូរ នាងរត់ត្រុយទៅបើកទូរទឹកកកយកទឹកត្រជាក់ពីរដបចេញមក
«នេះ...??»មិនទាន់និងហុចស្រួលបួលផងអ្នកម្ខាងទៀតរត់មកទទួលមុនទៅហើយ ជីមីនលើកដបទឹកផឹកក្អឹកៗដូចមនុស្សក្ដៅគ្មានម្លប់ជ្រក ធ្វើអោយសេហ្វៀបានតែលួចសើចតិចៗ នេះមិនគិតទេថាគេមិនចេះញាំហិរ
«ហ៎ា...អាហាររបស់នាងលាក់ពុតបានល្អ អ្នកណាអោយនាងធ្វើហិរខ្លាំងយ៉ាងនេះ?»អស់មួយដបនាយឈ្លាតនិយាយសួររកហេតុផល ឯដៃក៏លូកយកមួយដបទៀតមកអកបន្ថែម
«អ្នកណាដឹងថាលោក មិនចេះហិរ លឺលោករ៉េមហ្វឺប្រាប់ថាអោយទិញអាហារកូរ៉េ ខ្ញុំស្មានតែលោកចេះហិរ...»នាងតូចនិយាយព្រមទាំងលួចសើចក្នុងចិត្ត
«ស្លាប់...!!ខ្ញុំញាំលែងចូលហើយ នាងញាំម្នាក់ឯងទៅ»ថាហើយគេក៏ដើរចេញពីផ្ទះបាយបាត់ស្រមោលឈឹង ចំណែកឯសេហ្វៀវិញក៏បានតែញញឹមតិចៗហាក់អស់សំណើចដដែល នេះនាងមិនបានគិតចង់ធ្វើបាបគេទេ តែព្រោះនាងមិនបានដឹងពិតមែន ក៏ប៉ុន្តែចាត់ទុកថារួចគ្នាទៅចុះ ហឹហឹ...

ដើរទៅដើរមកមិនបានធ្វើស្អីជាដុំកំភួនផងពេលនេះក៏យប់បាត់ទៅហើយទើបសេហ្វៀរហ័សងូតទឹកសម្អាត់ខ្លួននិងអាលបានសម្រាក់បន្តិចទោះមិនធ្វើអីក្រៅពីចំអិនអាហារបានពីរពេល ក៏ស្រស់ស្រីមានអារម្មណ៍ថាល្វើយអស់កម្លាំងប្រហែលមកពីធ្វើដំណើរផ្លូវឆ្ងាយហើយមិនសម្រាក់ពេញមួយថ្ងៃទើបបែបនេះ
«អុស...??»ក្រោយចេញពីបន្ទប់ទឹកមក នាងតូចត្រូវភ្ញាក់ក្រញាងពេលឃើញថាអ្នកកម្លោះដេកស្ពិតលើគ្រែបន្ទប់នាង នេះគេបាត់ទៅមួយរសៀលមកវិញក៏ដេកដូចខ្មោចងាប់អញ្ចឹងហ៎
«លោក...»
«លោកហា៎..»ដោយទីមួយមិនកម្រើកនាងក៏ចូលទៅអោយជិតហៅគេជាលើកទីពីរតែនៅតែដដែល
«លោក...លោកយ៉ាងមិចនិង?»មិនដឹងយ៉ាងមិចនាងស្រាប់តែកើតមានអារម្មណ៍ភ័យព្រួយខ្លាចគេកើតអីឡើងមកដោយមិនបានមានចេតនាបារម្ភ រឺ ខ្វល់ខ្វាយពីគេឡើង
គេយ៉ងមិចនិង?សន្លប់ទេដឹង?
ស្រស់ស្រីបានតែសួរខ្លួនឯងក្នុងចិត្ត បើសន្លប់មែននាងឆ្ងល់ ខ្វះកន្លែងសន្លប់ណាស់រឺបានជាមកសន្លប់លើពូកលើគ្រែរបស់នាងនិង
«អឹ...???»រាងកាយតូចស្ដើងត្រូវបានកន្ទ្រាក់មួយទំហឹងអោយដួលលើពូកតាមដោយដៃមាំអោបរឹតនាងណែនពីក្រោយ ទើបសេហ្វៀត្រូវបើកភ្នែកធំហាក់មិនស្មានដល់ថាវាកើតឡើង
«អឹ..លោក លោកមិនបានសន្លប់គេ លែងខ្ញុំ»សម្លេងស្រែកអោយអ្នកម្ខាងទៀតផ្ដល់សេរីភាពអោយខ្លួន
«ស្ងៀមទៅ ក្រែងយើងនិយាយគ្នារួចហើយថានាងគ្មានសិទ្ធតវ៉ាជាមួយខ្ញុំទេ»គេពោលទាំងភ្នែកបិទនៅឡើយ ថាទៅគេមិនចង់បង្ខំនាងតែពេលនៅជិតនាងគេក៏មានអារម្មណ៍ធូរស្រាលទើបចង់អោបនាងបានកម្លាំងចិត្តធ្វើការបន្ត
«តែ...»
«គ្មានតែ ស្ករ អីទេដេកទៅ»
«តែលោកអត់ងូតទឹកទេហ៎?»ដោយដឹងថាគ្មានអីត្រូវតជាមួយគេទៀតទើបនាងចេះតែសួរៗចោលទៅ
«ខ្ចិលងូត ដេកអោបនាងទៅក៏ក្រអូបជាប់ខ្លួនដែរ»ថាហើយគេក៏រឹតបន្តឹងរង្វង់ដៃកាន់តែខ្លាំង ធ្វើអោយសេហ្វៀបានតែស្ងាមតាមគេព្រោះមិនអាចសុំអីគេបានក្រៅពីស្ងៀមៗបែបនេះ

ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ