ភាគ៥៩

3 0 0
                                    

សួស្ដីអ្នកអានជាទីស្រឡាញ់🥰ដើម្បីជាការសងកាលពីម្សិលមិញដែលនាងខ្ញុំខកខានមិនបានផុស ថ្ងៃនេះយប់ម៉ោង៨នាងខ្ញុំនិងធ្វើការទម្លាក់អោយមួយភាគទៀត រងចាំអានទាំងអស់គ្នាណា🥺
#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ៥៩

នៅផ្ទះលំហែរឯកជនជាយក្រុងរាងដាច់ស្រយ៉ាលគួរសមដែរ បានបង្ហាញអោយឃើញក្នុងបន្ទប់តូចល្មមពន្លឺភ្លើងអំពូលពងមាន់បំភ្លឺឡើងផ្លុងៗដែលអាចអោយយើងមើលឃើញថានៅក្នុងបន្ទប់នេះត្បិតថារាងតូចបន្តិចមែនតែការរៀបចំតុបតែលំអរគឺល្អដែលបញ្ជាក់ពីរបៀបរៀបរយរបស់អ្នករស់នៅ។កាយតូចរបស់សេហ្វៀកំពុងតែដែលសន្លប់ស្ដូកមិនដឹងខ្យល់អីនៅលើគ្រែដោយសារតែឥទ្ធិពលនៃថ្នាំសណ្ដំ។មិនយូរប៉ុន្មានត្របកភ្នែកតូចក៏កម្រើកឡើងតិចៗជាសញ្ញាបញ្ជាក់ថានាងដឹងខ្លួនហើយ សេហ្វៀបើកភ្នែកឡើងខួរក្បាលហាក់ដូចជាមិនទាន់បានប្រមូលរឿងរ៉ាវមុននេះមកគិតនៅឡើយ តែក៏មានអារម្មណ៍ថាធ្ងន់ៗក្បាលខុសធម្មតា។នាងតូចក្រោយយឺតៗអង្គុយស្កុបហាក់គាំងពេលសម្លឹងមើលបរិវេណបន្ទប់ចម្លែកមួយនេះ ភ្លាមនោះខួរក្បាលក៏រ៉េហ្វិចឯងថាហេតុអីទើបនាងមកដល់ទីនេះបាន
«អឹ...នេះមានរឿងអី?»សំណួរដំបូងរបស់ស្រីតូចដែលពោលសួរខ្លួនឯងក្នុងចិត្ត ហើយក៏រហ័សចុះលូនចុះពីលើគ្រែពិនិត្យមើលបន្ទបនេះបន្តិច។បន្ទប់ស្អាត់ការរៀបចំមានរបៀប ចំណែកម៉ូតម៉ាកនៃការរៀបចំបានបញ្ជាក់ច្បាស់ថានេះជាបន្ទប់មនុស្សស្រី ពុទ្ធោ!!នេះពួកចាប់ជំរិតនេះមានរស់និយមអីប្លែកដល់ហើយណ៎ មិនគិតយូរនាំខាតពេលសេហ្វៀរហ័សរលាស់គំនិតឡប់ៗចេញនិងបែរខ្លួនដើម្បីស្វែងរកទ្វានិងអីផ្សេងក៏បានអោយតែនាងអាចចេញពីទីនេះ ព្រោះយ៉ាងណាក៏ដោយកាលដែលនៅឈរវិភាគយូរមិនមែនជាវិធីល្អក្នុងការយករួចខ្លួនទេ ក៏ដឹងហើយថាកាលដែលសុខៗមានអ្នកណាមិនដឹងសណ្ដំនាងយកមកដល់កន្លែងណាក៏មិនដឹង ច្បាស់ណាស់ថាមនុស្សនោះគ្មានគំនិតល្អទេ។ក្រឡេកឃើញទ្វាភ្លាមសេហ្វៀក៏រហ័សបោះជើងសំដៅយ៉ាងប្រញាប់
ក្រាក....
«ហឿក....??»គ្រាន់តែបើកទ្វាភ្លាមក៏វ៉ាក់អឺជាមួយនិងវត្តមានដែលឈរសម្លឹងមុខនាងមិនព្រិច
«អ៊េន...អ៊េនជេល??»
«ភ្ញាក់ហើយ??»សម្ដីពីរម៉ាត់យ៉ាងខ្លីសួរមកកាន់សេហ្វៀដែលឈរគ្មានកំរើកហាក់ដូចត្រូវថ្នាំសណ្ដំរបស់អ្នកចំពោះមុខសារជាថ្មី
«គឺ...អឺ..»ជំហានជើងរបស់សេហ្វៀត្រូវឈានថយក្រោយស្របពេលអ៊េនជេលបោះជំហានចូលមកដូចគ្នា
ក្រិប...
ទ្វាត្រូវបានបិទនិងចាក់សោជាប់ជាហេតុធ្វើអោយសេហ្វៀនាងបើកភ្នែកធំសម្លឹងទាំងមិនចង់ជឿរក្នុងចិត្ត នាងកំពុងតែឆ្ងល់ពេញបន្ទុកហើយថាពេលនេះអ្នកចំពោះមុខគិតចង់ធ្វើអីអោយប្រាកដ សុខៗក៏ចេញមុខមកទាំងដែលសេហ្វៀនាងមិនបានគិតទេថា...ស្លាប់ហើយ កុំប្រាប់ណាថាអ្នកដែលចាប់នាងមកទីនេះជាអ៊េនជេលមនុស្សស្រីម្នាក់ដែលឈរចំពោះមុខនាងនេះ?
«អ៊េនជេល...នេះ នាងជាអ្នកយកខ្ញុំមកទីនេះរឺ?»
«មែន!!»លឺភ្លាមវាធ្វើអោយសេហ្វៀនាងហាក់ទន់ដៃទន់ជើង និយាយអ្វីលែងចេញ មិនមែនថានាងខ្លាចគេតែព្រោះនាងស្មានមិនដល់ទៅវិញទេ
«ខ្ញុំធ្លាប់ប្រាប់នាងហើយមិនអញ្ជឹងរឺសេហ្វៀ ថាខ្ញុំមិនព្រមចាញ់នាង មិនព្រមចាញ់ដាច់ខាត»
«.......»ពាក្យទាំងប៉ុន្មានវាធ្វើអោយសេហ្វៀស្ងាត់ ស្ងាត់សម្លឹងទៅអ្នកចំពោះមុខដោយអារម្មណ៍មួយមិនជឿរដដែល ហេតុអីបានជាចង់ឈ្នះនាងដល់ថ្នាក់នេះ កម្មពារអីដែលត្រូវអោយមកផ្ចាញ់ផ្ចាលជាមួយនិងនាងបែបនេះ
«ពេលនេះខ្ញុំធ្វើអោយនាងឃើញហើយ ថាសម្ដីខ្ញុំមិនបានកុហកនាង»អ៊េនជេលនិយាយព្រមទាំងគំហកខ្លាំង នាងចាប់ផ្ដើមឆេវឆាវលែងដឹងក្បាលកន្ទុយចាប់តាំងពីដឹងថាគេមិនបានស្រឡាញ់នាង នាងមិនអាចគ្រប់គ្រងអារម្មណ៍ឈឺចាប់នេះបានទេ វាឈឺ!!
«អ៊េនជេល នាងចង់ធ្វើស្អី?»សេហ្វៀសួរទាំងដែលពេលនេះក៏កំពុងច្របូកច្របល់មិនចាញ់អ្នកចំពោះមុខប៉ុន្មាន
«ចង់ធ្វើស្អីហេ៎ស??ហាសហា សេហ្វៀនាងជាមនុស្សតែម្នាក់ មនុស្សតែម្នាក់ដែលដកហូតគ្រប់យ៉ាងចេញពីជីវិតខ្ញុំ នាងធ្វើអោយខ្ញុំទាល់ច្រកម្ដងហើយម្ដងទៀត...ដូចជាពេលនេះ នាងយកគេចេញពីខ្ញុំ នាងយកក្ដីស្រឡាញ់ ការបារម្ភគ្រប់យ៉ាងពីគេអស់គ្មានសល់ នាងអាក្រក់ណាស់សេហ្វៀ នាងជា...»
«បានហើយអ៊េនជេល...ហឹក»អ្នកម្ខាងទៀតមិនទាន់និយាយចប់សេហ្វៀក៏គំហគកាត់ដោយអារម្មណ៍ច្រាស់ច្រាល ភ្លាមនោះទឹកភ្នែកក៏ស្រក់ចុះឥតមូលហេតុ
«ហេតុអីឯងបន្ទោសតែខ្ញុំម្នាក់?ហេតុអីឯងមិនសួរខ្លួនឯងសិនទៅអ៊េនជេល?ថាឯងបានធ្វើអ្វីខ្លះ ឯងអាកាត់តាមតែចិត្តខ្លួនឯង ឯងគិតអីក៏ត្រូវហើយខ្ញុំក៏ជាមនុស្សអាក្រក់ក្នុងភ្នែករបស់ឯងតាំងពីដំបូងស្រាប់ទៅហើយមិនអញ្ចឹង?តែសួរឯងមួយទៅចុះ ថាឯងមានដែលសួរខ្ញុំទេថា ខ្ញុំមានបំណងដណ្ដើមអ្វីពីឯងរឺអត់?ចង់ឈ្នះឯងរឺអត់?ខ្ញុំរាប់អានឯងមិនមែនចង់ដណ្ដើមអ្វីពីឯង»
«......»
«តែរាប់អានព្រោះមានអារម្មណ៍ថាឯងជាមនុស្សកក់ក្ដៅ ហើយក៏រាបឯងចេញពីចិត្ត តែមិនស្មានទេថាខ្ញុំបិះនិងស្លាប់ដោយសារឯង ហើយខ្ញុំក៏ទៅបន្ទោសមនុស្សម្នាក់ដែលមិនដឹងខ្យល់អី ហើយខ្ញុំក៏ទើបតែដឹងថានៅថ្ងៃនោះដែលឯងប្រាប់និងឯង ហេតុអីក៏ឯងធ្វើទៅកើតអ៊េនជេល»
«ឈប់ បានហើយមិនចង់ស្ដាប់ កាលដែលខ្ញុំធ្វើគឺដើម្បីរកយុត្តិធម៌អោយខ្លួនឯងប៉ុណ្ណោះ»
«យុត្តិធម៌?យុត្តិធម៌ដែលធ្វើអោយមនុស្សម្នាក់ក្បែរស្លាប់ ហើយឯងក៏រស់នៅមានក្ដីសុខនិងរឺ?ទាំងដែលស្រីម្នាក់នោះមិនដឹងរឿងសូម្បីបន្តិច....»មែន!!សេហ្វៀនាងបែរជាត្រូវក្លាយជាមនុស្សល្ងង់មិនដឹងអីម្នាក់គ្រាំចិត្តក្បែរស្លាប់ ក៏ព្រោះតែត្រូវគេលួចចាក់ ចាក់អោយក្លាយជាដំបៅរូងទ្រូងដ៏ធំរហូតមកដល់ពេលនេះវាក៏សើររើឡើងវិញជាថ្មី
«.........»
«ហើយពេលនេះ ឯងមានក្ដីសុខពីយុត្តិធម៌ដែលឯងរកអោយខ្លួនឯងនោះទេ?»
«.....»សំណួរមួយនេះបានដាស់អោយទឹកភ្នែកហូរច្រោកៗដោយទប់មិនជាប់ ត្រូវហើយវាមិនបានអោយនាងមានក្ដីសុខអីបន្តិចផ្ទុយទៅវិញបែរជាបកអោយនាងកាន់តែមានរបួសក្នុងទ្រូងកាន់តែជ្រៅ កាន់តែបាត់បង់គ្មានសល់អ្វី កាយតូចទម្លាក់ខ្លួនអង្គុយចុះ ទឹកភ្នែកហូរនៅតែបន្តរស្រក់គ្រប់ដំណក់លើដៃដែលច្រត់ផ្ទាល់និងការ៉ូ
«ហឹក..»សម្លេងដង្ហក់យំស្ទើរតែមិនចង់លឺបានធ្វើអោយសេហ្វៀដែលឈរមើលគ្រប់សកម្មភាពដោយទឹកភ្នែកកំពុងស្រក់ចុះដូចគ្នា ជំហានជើងស្រាលបោះទៅសំដៅអ្នកដែលអង្គុយយំនោះ ដៃស្រលូនលូកទៅស្ទាបស្មាតិចៗរួចអង្អែលជាការលួងលោម ទោះនាងខុសមកលើខ្លួនប៉ុណ្ណាក៏ចិត្តមួយនឹកគិតអាណិតនិងសភាពអ្នកចំពោះមុខពេលនេះ នាងអាចប៉ះដឹងពីអារម្មណ៍ឈឺចាប់ព្រោះនាងក៏ធ្លាប់ឈឺ
«អ៊េនជេល....»សម្ដីស្រទន់ស្រាលពោលហៅឈ្មោះអ្នកធ្លាប់ជាមិត្ត តែក៏គ្មានការឆ្លើយតបក្រៅពីសម្លេងអណ្ដើតអណ្ដក បែបនេះសេហ្វៀក៏មិននិយាយអីក្រៅពីបន្តលួងលោមនាងទាំងដឹងថាគ្មានផល
ឆ្វាច់...
«អ៎ាក!!!??»សេហ្វៀស្រែកដោយភាពឈឺចាប់ ឈាមស្រស់ហូរចេញពីខ្នងដៃស្រីតូចរហ័សខ្ទប់និងងើយសម្លឹងទៅមើលមនុស្សស្រីដែលបម្រាស់ខ្លួនចេញពីនាងមុននេះ អ៊េនជេលកាន់កូនកាំបិតមួយឈរសម្លឹងមើលសេហ្វៀដែលត្រូវរបួសដោយគ្មានអារម្មណ៍ថាខុសអីបន្តិច
«ឯងអាណិតយើងហ៎?...យើងមិនត្រូវការក្ដីអាណិតពីឯងទេសេហ្វៀ»សម្ដីដែលចាក់បេះដូងសេហ្វៀធ្វើអោយនាងបានត្រឹមតែគ្រវីក្បាលហួសចិត្តជាខ្លាំងនិងអ្នកចំពោះមុខ
«មែន!!យើងអាណិតក៏ព្រោះថាធ្លាប់ជាមិត្តនិងគ្នា តែវាគ្មានន័យជ្រួតជ្រៀបដល់ចិត្តឯងទេមើលទៅនោះ ហឹស..»សម្លេងសើចហាក់អស់សំណើចនិងខ្លួនឯងរបស់សេហ្វៀ ហើយនាងក៏បានតែក្ដោបខ្នងដៃដោយភាពឈឺចាប់ ទេវាឈឺមិនស្មើនិងចិត្តនាងពេលនេះទេ ទោះប្រឹងយ៉ាងណាក៏មនុស្សចំពោះមុខបន្ទោសនាងដដែល តើបានន័យអី?
ទាំងៗ....
គ្រាំង....
«សេហ្វៀ....»ភ្លាមនោះអ្នកកម្លោះជីមីនក៏ទម្លុះទ្វាចូលមកដោយសភាពហត់ត្រហេបត្រហប តែពេលមកដល់គឺភាំងនិងរូបភាពដែលអ៊េនជេលចាប់គ្រៀកសេហ្វៀដោយមានកាំបិតផ្ជុងនៅនិងក ដែលធ្វើអោយភាពភ័ខ្លាចនិងការព្រួយបារម្ភ
«មកហើយរឺ?»សម្លេងសួររបស់អ៊េនជេលធ្វើអោយជីមីនទៅជាអួលណែនភ្លាម
«អឹ....អ៊េនជេលមានរឿងអីនិយាយគ្នាបានណា កុំ...កុំធ្វើបែបនេះអី»មិនដឹងថាយ៉ាងមិចគេមានអារម្មណ៍ថាភ័យរួមទាំងខ្លាច ខ្លាចថាអ៊េនជេលចិត្តឆៅធ្វើអីលើសេហ្វៀ ទាំងដែលគេក៏រាងមានចម្ងល់ដែរថា ហេតុអីក៏អោយគេចូលបានស្រួលយ៉ាងនេះថែមទាំងទុកសោរទ្វាអោយនៅខាងក្រៅទៀត គេឆ្ងល់ណាស់ថានាងចង់លេងល្បិចអីទៅ
«ខ្លាចខ្ញុំសម្លាប់នាងហ៎?»
«.......»
«.......»
«លោកស្រឡាញ់នាងពិតមែនរឺជីមីន?»សំណួរនេះវាធ្វើអោយគេពិតជាចង់ប្រាប់ណាស់ថា គេស្រឡាញ់ ស្រឡាញ់មនុស្សស្រីម្នាក់ដែលកំពុងមានគ្រោះថ្នាក់នោះហើយ សេហ្វៀបើកភ្នែលភ្លឹសៗ មកទល់ពេលនេះនាងក៏មិនអាចនិយាយបានថាគេស្រឡាញ់នាងដូចកន្លងមកពិតប្រាកដរឺអត់តែ កែវភ្នែកមួយគូរនោះកំពុងបង្ហាញពីក្ដីបារម្ភក្រៃពេកអោយឃើញ
«លោកឆ្លើយមក កុំក្បត់បេះដូងនិងចិត្តខ្លួនឯងអី លោកឆ្លើយអោយត្រង់ៗមក ជីមីន»អ៊េនជេលនិយាយព្រមទាំងបន្តឹងមុខកាំបិទទៅចាក់សើរស្បែកករបស់សេហ្វៀខ្លាំងទៅៗ
«អឹ...អ៊េនជេល??»
«នៅអោយស្ងៀមសេហ្វៀ ខ្ញុំសួរគេមិនបានសួរនាង»សម្លេងស្រែកគំហគធ្វើអោយសេហ្វៀបានតែស្ងាត់មាត់នៅស្ងៀមតាមសម្ដី
«ឆ្លើយមកជីមីន...»
«មែន!!ខ្ញុំស្រឡាញ់សេហ្វៀ ស្រឡាញ់ខ្លាំងបំផុត»ស្រប់ពេលនោះរ៉េមហ្វឺនិងប៉ូលីសក៏មកដល់ដូចគ្នា គ្រប់គ្នាស្រឡាំងកាំងសម្ដីមុននេះរបស់ជីមីនរួមទាំងសេហ្វៀផងដែរ ចំណែកឯអ៊េនជេលក៏ប្រែទៅជាឆ្គួតមួយរំពេចដៃរឹកបន្តឹងកាំបិតកាន់តែខ្លាំងធ្វើអោសករបស់សេហ្វៀត្រូវរលាត់មុខហូរឈាមតាមមុខរបួសចេញមកដោយភាពឈឺចាប់និងមិនដងត្រូវធ្វើយ៉ាងណាទើបសេហ្វៀបានតែបិទភ្នែកទទួលយកជតាកម្មមួយនេះ យ៉ាងហោចណាស់នាងក៏អស់ចិត្តដែលគេប្រាប់នៅមុខមនុស្សជាច្រើនថាគេស្រឡាញ់នាង
ព្រូស....
«អា៎យ...!!ហឺៗ»អ៊េនជេលស្រែកទាំងឆ្គួតលីលាស្រប់ពេលរុញកាយសេហ្វៀបោកផ្ទុកនិងតុជិតនោះអោយចុកឆ្អល់ស្ទើរស្លប់ ហើយប៉ូលីសក៏រហ័សចូលទៅចាប់អ៊េនជេលដែលឈរស្ងៀមគ្មានធ្វើអីក្រៅពីស្រែកយំ
ចំណែកឯជីមីនក៏រហ័សរត់ទៅជួយគ្រាសេហ្វៀហើយឡើងដែលពេលនោះឯងសេហ្វៀក៏ប្រទៈនិងទូរសព៌្ទរបស់ខ្លួនដែលដោតថ្មនៅលើតុនោះ ទើបបើកភ្នែកធំភ្លេចអស់ភាពឈឺចាប់មុននេះ

អរគុណសម្រាប់ការចំណាយពេលអាន✨

ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)Donde viven las historias. Descúbrelo ahora