#ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង🥀
#ភាគ១៥« អឺ..សន្លប់មែន?អាល្ងង់គ្រាន់តែរឿងមិនទាន់ច្បាស់មួយសោះក៏មកអង្គុយផឹកដល់តែសន្លប់ »ថេយ៉ុងបានត្រឹមតែគ្រវីក្បាលហួសចិត្តនិងអ្នកជាមិត្ត ហើយក៏ក្រោយឡើងពីសាឡុងចូលទៅទាញអាមិត្តអំពុលទុក្ខនេះអោយដេកលើសាឡុងមានរបៀប កុំអោយច្រងេងច្រង៉ាងដូចមាន់អាំងអីបែបនេះ
« ដេកទៅ ប្រុសខកស្នេហ៍..ហឹកហឹក.. »ថេយ៉ុងក្រោយពីរៀបចំអោយមិត្តរួចហើយក៏ឈ្លាតដាក់ងាអោយអ្នកដែលដេកសន្លប់មិនដឹងខ្យល់អីនោះព្រមទាំងលួចសើចតែម្នាក់ឯង រួចក៏ចាកចេញទៅ
« អេឡិច..មើលថែអាមីនផង »នាយកម្លោះចេញមកផ្ដែរផ្ដាំដល់ជំនិតដែលឈរចាំនៅមាត់ទ្វាអោយមើលថែមិត្តតែមួយគ្រាប់របស់គេអោយបានល្អមុននិងនាំកាយសង្ហាចាក់ចេញទៅ
« បាទចាហ្វាយ »
ភូមិគ្រឹះត្រកូលជុង........
កាយតូចរបស់នារីម្នាក់បានកំពុងតែឈរនៅមាត់បង្អួចសម្លឹងទៅកាន់ទេសភាពនៅពេលរាត្រីដ៏សែនស្ងប់ស្ងាត់មានតែពន្លឺព្រះចន្ទ័បំភ្លឺមកលើផែនដីដោយពន្លឺភ្លឺព្រាលៗ ព្រមជាមួយនិងដូងផ្កាយរាប់ពាន់ដែលមានពន្លឺតូចៗនៅលើផ្ទៃមេឃយ៉ាងស្រស់ស្អាត់ តែចិត្តរបស់នាងបែរជាវាស់វែងមិនត្រូវ តាំងតែពីបានជួបគេជាលើកទីពីរមកនាងក៏ប្រែជាមនុស្សស្រីកាលពីបីឆ្នាំមុនវិញតែក៏មិនបានគិតខ្លីដូចជាពេលនោះ នាងកំពុងតែសញ្ជឹងគិតរកវិធីដោះស្រាយដែលល្អសម្រាប់នាងនិងគេ ព្រោះតាមដែលបងប្រុសនាងនិយាយប្រាប់ពីគេទ្រួសៗគេដូចជាមិនបានដូចដែលនាងគិតហើយថែមជាមនុស្សដែលមានឋានៈនិងកិត្តិយសខ្ពង់ខ្ពស់ទៀតនោះ វាធ្វើអោយនាងកាន់តែវិលវុលគិតយ៉ាងណាក៏កាន់តែមិនចេញទៅទៀត ហើយក៏មានតែវិធីមួយដែលអាចសងចិត្តស្អប់របស់នាងបាន បើសិនជាគេមិនព្រមឈប់មករញ៉េរញ៉ៃនាងមែននោះ
« ខ្ញុំមិនចង់សងសឹកលោកទេហើយរឹតតែមិនចង់សងដោយវិធីនេះទៀត...តែបើលោកមិនព្រមឈប់ដូចដែលលោកថា ខ្ញុំក៏និងធ្វើ ព្រោះខ្ញុំ..គ្រាន់តែចង់បានជីវិតមួយដែលស្ងប់សុខប៉ុណ្ណោះ »សេហ្វៀពោលនៅក្នុងចិត្តដោយមិននិយាយចេញមកខាងក្រៅ យ៉ាងណានាងក៏មិនចង់អោយគ្រប់យ៉ាងគឺជានាងជាអ្នកចាញ់ ចាញ់នៅពាក្យលួងលោមរបស់គេ រឹតតែមិនចង់ធ្លាក់ក្នុងរណ្ដៅគេម្ដងទៀត នាងឈឺគ្រប់គ្រាន់ហើយ នាងលែងចង់ទៀតហើយលែងចង់ធ្វើជាមនុស្សដែលមានតែសម្បកខ្លួនគ្មានវិញ្ញាណទៀតទេ
KAMU SEDANG MEMBACA
ខ្នោះស្នេហ៍ច្រវ៉ាក់បេះដូង(ចប់)
Aksiក្ដីស្រឡាញ់ដែលគេមានចំពោះនាងជាក្ដីស្រឡាញ់ពិត គេមិនដែលគិតថានិងចង់បោកប្រាស់នាងម្ដងណាឡើយ ក្រោយពីថ្ងៃនោះគេតែងបន្តោសខ្លួនឯងដែលជ្រុលធ្វើខុសចំពោះនាង តែគ្មានឱកាសព្រោះនាងមិនដែលបង្ហាញមុខអោយគេឃើញទៀតទេ តើវាជានិសយ្ស័រឺជាកម្មពាដែលគេបានជួបនាងម្ដងទៀតដែលការពិតបីឆ្នាំ...