ផ្តើមរឿង+ភាគ១(រវាងពួកយើង)

6.5K 140 6
                                    

Main role ↓
-Park Jimin
Work : CEO.
Age : 26year old (Now)

-Park Moonyoung or Minato Mizuki
Work : Assistant.
Age : 23year old.

____________

ភរិយាក្រៅអេតាស៊ីវិល - ផ្តើមរឿង

ប្រទេស កូរ៉េខាងត្បូង..
ក្រុមហ៊ុន Park.WB
អគារក្រុមហ៊ុនផលិតសម្ភារៈអេឡិចត្រូនិកមួយមានកម្ពស់លេចធ្លោជាងគេក្នុងចំណោមអគារដែលនៅក្បែរៗនេះ អគារមួយនេះមានប្រហែល១២ជាន់ដែលជាន់លើបង្អស់ជាការិយាល័យរបស់អគ្គនាយកក្រុមហ៊ុននិងនាយកប្រតិបត្ត។
ក្រលេកចូលទៅមើលក្នុងបន្ទប់នាយកក្រុមហ៊ុនគឺបានរៀបចំយ៉ាងស្អាតបាតរៀបរយទៅតាមឈ្មោះដ៏ខ្ពង់ខ្ពស់ បុរសមាឌមាំ កែវភ្នែកទាក់ទាញ កំពុងអង្គុយផ្អែកខ្នងនឹងកៅអីខណៈដែលភ្នែកសម្លឹងមើលឯកសារទាំងដែលជ្រួញចិញ្ចើមចូលគ្នាដូចជាមានចំណោទបញ្ហាដោះស្រាយមិនចេញ។
"ម៉ូន.. ឆុងកាហ្វេឱ្យបងមួយពែងមក" បបូរមាត់ទាក់ទាញដង្ហោយហៅលេខារបស់ខ្លួនឱ្យឆុងកាហ្វេយកមកឱ្យខ្លួន ព្រោះនាយមានអារម្មណ៍ថាតានតឹង មិនស្រួលក្នុងក្បាលសោះ មានអារម្មណ៍ថាធ្ងន់ក្ឌុកនៅក្នុងក្បាលទើបចង់ផឹកកាហ្វេក្រែងលោស្វាងបានខ្លះ អាចនឹងធ្វើការបានស្រួលក្នុងចិត្តបន្តិច។
"ចាសលោកប្រធាន" ម៉ូនយ៉ុង ឆ្លើយសម្របតាមការសំណូមពរ មុននឹងទាញកុំព្យូទ័របិទ ក្រោកចេញពីតុធ្វើការរបស់ខ្លួនដែលស្ថិតនៅក្បែរមាត់ទ្វារចូលក្នុងការិយាល័យដែលវានៅចំហៀងតុធ្វើការដ៏ធំធេងរបស់នាយកក្រុមហ៊ុនដែលវាធំស្ទើរតែពេញបន្ទប់ ហើយនៅខាងក្រោយតុធ្វើការរបស់ប្រធានក្រុមហ៊ុនមានធ្នើរដាក់ឯកសារជាច្រើនឋិតនៅជាន់ផ្សេងៗគ្នាទៅតាមមុខងារនៃឯកសារដែលបិតឈ្មោះសម្គាល់ត្រឹមត្រូវដើម្បីឱ្យងាយស្រួលទាញយកមកប្រើប្រាស់មិនងាយនឹងច្រឡំ។
ម្រាមដៃស្រឡូនទាញទ្វារបើកចេញទៅខាងក្រៅខណៈជើងស្រឡូនបោះជំហានទៅកាន់បន្ទប់តូចល្មមមួយដែលនៅជាប់ការិយាល័យធ្វើការ។ ក្នុងបន្ទប់មួយនេះរៀបចំពោរពេញទៅដោយផាសុខភាព ហើយមានសម្ភារៈសព្វបែបយ៉ាង មានទាំងម៉ាស៊ីនកៀបសាន់វ៉ិច ម៉ាស៊ីនក្រឡុកផ្លែឈើ ម៉ាស៊ីនឆុងកាហ្វេ កិនគ្រាប់កាហ្វេ ព្រមទាំងម៉ាស៊ីនកម្តៅសាច់ក៏ដូចជាទូរទឹកកកនិងសម្ភារៈផ្ទះបាយថែមទៀតផង អាចនិយាយបានថានេះជាផ្ទះបាយរបស់ប្រធានក្រុមហ៊ុនតែម្តងក៏ដោយសារតែពេលខ្លះនាយមិនទៅសម្រាកនៅផ្ទះឬខុនដូផ្ទាល់ខ្លួន។
បន្ទាប់ពីឆុងកាហ្វេដាក់ស្ករល្មមតាមចំណង់ចំណូលចិត្តចៅហ្វាយដែលធ្វើការជាមួយគ្នារយៈពេលយូរឆ្នាំមកហើយ នាងតូចក៏កាន់កាហ្វេយកទៅដាក់ជូននៅចំពោះមុខនាយសង្ហា។
"មានអ្វីចាំបាច់ទៀតទេលោកប្រធាន?" ម៉ូនយ៉ុង សួរខណៈដែលដាក់កាហ្វេចុះហើយឈរក្បែរតុធ្វើការដ៏ធំទូលាយមួយនេះ។
"នៅតែពីរនាក់ចាំបាច់ប្រើសព្វនាមបែននេះដែរ?" នាយសង្ហាងើយមុខប្រើក្រសែភ្នែកព្រានសម្លឹងរាងស្តើងដែលគ្រងសំពត់ខ្លីលើជង្គង់រួមជាមួយអាវគ្រ័រហ្សេខាងក្រៅនិងអាវសឺមីពណ៌សខាងក្នុង។
"បើអត់មានអីខ្ញុំទៅធ្វើការបន្តហើយ" ម៉ូនយ៉ុង មិនបានខ្វល់ពីសំណួរមុននេះនោះទេ ព្រោះនាងចង់ប្រតិបត្តិតាមតួនាទី ទោះបីជាទំនាក់ទំនងនាងនិងនាយមិនដូចចៅហ្វាយនិងកូនចៅក៏ដោយ តែនេះជាម៉ោងការងារ នាងមិនចង់បំពានក៏តែប៉ុណ្ណឹង។
"ម៉ូន.." សម្លេងផ្អែមដូចទឹកឃ្មុំរដូវប្រាំងបន្លឺឡើងហៅឈ្មោះនាងតូច ខណៈដៃមាំឈោងទៅចាប់ដៃស្រឡូនទាញកាយនាងឱ្យមកអង្គុយលើភ្លៅមាំទាំរបស់ខ្លួន ហើយក៏ឱនទៅប្រលោះកសខ្ចីប្រើចុងច្រមុះស្រួចហិតស្រង់យកក្លិនដ៏ក្រអូបសាយភាយឱ្យចូលពេញសួត អាចនិយាយបានថានាងជាថាមពលរបស់គេក៏បាន ដោយសារតែពេលដែលគេនឿយណាយគ្រាន់តែតែថើបនាងក៏ស្បើយអារម្មណ៍ដែលហេវហត់អស់កម្លាំង
"លោកប្រធាន ផាក ជីមីន!!!" ម៉ូន បាននិយាយដោយសម្លេងមាំដែលបញ្ជាក់ពីសេចក្តីមិនពេញចិត្តនិងការហាមប្រាមដែលនាយសង្ហាលូកលាន់នាង ខណៈដែលរាងកាយរើបម្រះក្រោកចេញពីភ្លៅរបស់គេ។
"កុំរើ!នៅក្បែរបងបែបនេះហើយប្រពន្ធសម្លាញ់" ជីមីន មិនឱ្យកាយតូចរើចេញទៅណាបាន សម្តីដ៏ផ្អែមសណ្តំចិត្តរបស់គេក៏មិនប្រែប្រួលទើប ម៉ូន នៅស្ងៀមអង្គុយលើភ្លៅរបស់គេតាមសម្រួល។ ជារឿយៗគេតែងតែនិយាយថា'ស្រឡាញ់នាង'ហៅនាងថា'ប្រពន្ធ'ដោយមិនក្រែងរអែងមាត់ ប៉ុន្តែទំនាក់ទំនងរបស់ពួកគេមិនមានអ្នកណាដឹងក្រៅពីប៉ាម៉ាក់របស់ ជីមីន និងសាម៉ីខ្លួន ហើយអាពាហ៍ពិពាហ៍គេមិនអាចផ្តល់ឱ្យនាងបានទេទាំងដែលពួកគេស្គាល់គ្នា៦ឆ្នាំស្រឡាញ់គ្នា៥ឆ្នាំ តស៊ូជាមួយតាំងពីក្រុមហ៊ុនមួយនេះមិនទាន់សូវល្បីសាយភាយកេរ្ត៍ឈ្មោះក្នុងទីផ្សារការងារដូចបច្ចប្បន្ន។
"កុំសម្តីផ្អែមពេក..ខ្ញុំមិនចូលចិត្ត" ម៉ូន ពោលតិចៗទាំងដែលលួចញញឹមនៅក្នុងចិត្ត មិនបង្ហាញស្នាមញញឹមចេញមកក្រៅឱ្យនាយសង្ហាមើលឃើញទេ។ នាងមិនចង់ឱ្យគេនិយាយផ្អែមពេកទេ ដោយសារតែនាងមិនដែលគេចផុតពីពាក្យផ្អែមលួងលោមរបស់គេបាន លើកណាក៏ចាញ់គេធ្លាក់ចូលអន្លង់សម្តីរបស់គេទាល់តែបានហ្នឹង។
"មិនចូលចិត្តឬចាញ់សម្តីផ្អែមរបស់បង?" ជីមីន បន្តញោះនាងដោយសម្តីផ្អែមខណៈដែលដៃចេះតែនៅឱបចង្កេះតូចមួយក្តាប់អង្អែលចុះឡើងៗនៅមិនស្ងៀមសូម្បីមួយវិនាទី។
"ញ៉ាំកាហ្វេទៅ ខំឆុងមកទាំងផ្ចិតផ្ចង់ណា៎" ម្រាមដៃស្រឡូនលើកកាហ្វេទៅឱ្យអ្នកសង្ហាទាំងខ្លួនអង្គុយលើភ្លៅមិនទាន់ចុះចេញ ឯដៃម្ខាងទៀតកំពុងតែដាក់លើស្មាទូលាយដើម្បីទប់លំនឹង។
"មិនចង់ញ៉ាំកាហ្វេតែបងចង់ញ៉ាំអូន" ទាញកាហ្វេចេញពីដៃស្រឡូនហើយគេក៏ដាក់ចុះលើតុវិញមុននឹងលូកដៃទៅចាប់ទាញចង្ការបស់នាងបម្រុងនឹងថើបតែនាងងាកមុខចេញ។
"មិនស្រួលខ្លួន.. បងប្អូនមកលេង" ម៉ូន ឆ្លើយឱ្យអ្នកម្ខាងទៀតយល់ពីខ្លួន
"បងប្អូនអូនសាហាវម្ល៉េះមួយខែមកលេងសឹងតែ៣០ថ្ងៃ លេសកុហកមួយរយជំពូក ផាច់.." ជីមីន តបសម្តីដោយដេញជើងនាងតូចជាប់ទើបលើកដៃទៅផ្ទាត់ចិញ្ចើមរបស់នាងមួយផឹបតាមចិត្តក្នក់ក្នាញ់ ខូចនោះខូច កំពូលកុហកតែកុហកឱ្យដេញជើងទាន់រហូត។
"អួយ..ឈឺណា៎" ម៉ូន ថ្ងួចថ្ងូរស្រាលៗខណៈដៃលើកដៃទៅអង្អែលត្រង់ថ្ងាសដែលគេបានផ្ទាត់មុននេះ
"អ្ហូ..សឺត បាត់ឈឺនៅ?" ជីមីន ចាប់ដកចេញតូចចេញមុននឹងផ្លុំស្រាលៗទៅលើថ្ងាសហើយក៏ទម្លាក់ស្នាមថើបដែលជាថ្នាំព្យាបាលដ៏មានប្រសិទ្ធភាពបំផុតមួយខ្សឺត
"មិនដែលពីណាវាយក្បាលអង្អែលខ្នងទេ ធ្វើឱ្យឈឺហើយក៏មកលួង" ម៉ូន ធ្វើមុខជូរដៀងកែវភ្នែកទៅសម្លក់នាយសង្ហាដែលពូកែខាងវាយក្បាលហើយអង្អែលខ្នង ធ្វើឱ្យខឹងហើយក៏តែងតែលួង សម្តីលួងលោមផ្អែមមហាផ្អែមលើសមេស្ករទៅទៀត នាងមិនដែលខឹងគេបានយូរទេ ខឹងយ៉ាងច្រើនកន្លះថ្ងៃ។
"បើជាអ្នកផ្សេងចង់គេខឹងបងយ៉ាងម៉េចក៏បងមិនខ្វល់ដែរ បងធ្វើបែបនេះដាក់តែចំពោះអូនប៉ុណ្ណោះ" ចំពោះតែអូន.. ស្តាប់មើលសម្តីចុះគេចុះ បើនាងមិនលង់ជាមួយគេ គ្មានបេះដូងបំផុតហើយ មុខមាត់សង្ហាខាបប្រលឹងហើយថែមទាំងពូកែសម្តីផ្អែមយកចិត្តទៀត ទាស់តែព្រាននារីបន្តិច។
"ពូកែណាស់អាខាងសម្តីផ្អែមលួងចិត្តស្រីបោកចិត្តសាហាយ"
"សាហាយសមតែបោកចិត្តហ្នឹងហើយតែស្រីហ្នឹងជាអូន.. បើបងមិនពូកែលួងអូន តើឱ្យអ្នកណាលួង?"
"ទៅៗនិយាយមិនឈ្នះទេ.. ធ្វើការបន្ត កុំស៊ីម៉ោងរដ្ឋបាល" ម៉ូន បញ្ចប់ប្រយោគសន្ទនាហើយក៏បម្រុងនឹងចុះពីលើភ្លៅរបស់គេតែគេទាញឱ្យមកអង្គុយវិញដោយនិយាយ៖
"អង្គុយបែបនេះហើយ..តែ៥នាទីទេ!បងធ្វើការកើត អារម្មណ៍ល្អ ចាំអូនទៅបន្តការងាររបស់អូន"
"មីន.." ម៉ូន ប្រកែកព្រោះភរិយាបថបែបនេះមិនសមនឹងប្រព្រឹត្តនៅកន្លែងការងារសោះ
"គ្មានអូននៅក្បែរបងធ្វើការមិនកើតទេ"

♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)Where stories live. Discover now