ភាគ៦៤+៦៥(អ្នកណាជាអ្នកឈ្នះ?)

1K 38 0
                                    

ភរិយាក្រៅអេតាស៊ីវិល - ភាគ៦៤+៦៥

ល្ងាច...
ជីអា បានទៅទទួលកូនប្រុសដល់សាលារៀន ហើយអង្គុយរង់ចាំកូនប្រុសរហូតដល់ចេញ ទើបនាងប្រញាប់រត់ទៅលើកពកូនចេញពីមុខថ្នាក់រៀន ដើរទៅកាន់ឡានយ៉ាងកក់ក្តៅបំផុត។
"មុននឹងទៅផ្ទះ កូនចង់ទៅញ៉ាំអីសិនទេ?" នាងបានសួរ ខណៈដែលពកូនសម្តៅទៅឡាន
"ចុះម៉ាក់ចង់ញ៉ាំអី?"
"ទៅញ៉ាំអាហារជប៉ុនល្អទេ"
"ល្អណាស់ កូនចូលចិត្ត"
"អ្ហឹម..ចូលក្នុងឡានទៅ" ជីអា បើកទ្វារដាក់កូនក្នុងឡាន រួចឱនដាក់ខ្សែក្រវាត់ឱ្យកូន មុននឹងទាញទ្វារបិទ ដើរវាងទៅម្ខាងចង្កូតឡាន រួចលូនខ្លួនចូលខាងក្នុង ឱនដាក់ខ្សែក្រវាត់ខ្លួនឯងឱ្យត្រឹមត្រូវ មុននឹងលើកដៃដាក់លើចង្កូតឡាន រួចងាកទៅនិយាយជាមួយកូន៖
"ចេញទៅបាននៅ?"
"គួរតែហៅលោកប៉ាទៅញ៉ាំជាមួយគ្នាល្អទេ?"
"នេះទូរស័ព្ទតេរទៅនិយាយជាមួយលោកប៉ាខ្លួនឯងទៅ ម៉ាក់បើកឡាន" លូកយកទូរស័ព្ទហុចឱ្យកូនប្រុសរួច ជីអា រហ័សបញ្ជេះឡានបើកទៅហាងអាហារជប៉ុនដែលមានកម្រោងគិតថានឹងទៅញ៉ាំ។
"អាឡូប៉ា!ល្ងាចនេះទំនេរទេ?កូនចង់ទៅញ៉ាំអាហារជប៉ុនជាមួយម៉ាក់" ជីម៉ូន ចាត់ការនិយាយជាមួយលោកប៉ា
(អោវវ៎ ពេលនេះនៅតែ២នាក់ម៉ាក់ទេអ្ហ៎? ក្រែងម៉ាក់ឈឺជើងអ្ហី ទៅបានយ៉ាងម៉េច?) ម៉ាក់ដែល ជីមីន និយាយគឺសម្តៅលើ ម៉ូនយ៉ុង គេមិនគិតថាជា ជីអា ទេ ព្រោះមិនដែលសុខៗកូនបបួលគេទៅញ៉ាំអីជុំគ្នាជាមួយ ជីអា ទេ ហើយមួយវិញទៀតគេភ្លេចមើលលេខដែលតេរទៅ។
"ម៉ាក់ជីអា កំពុងនាំកូនទៅ លោកប៉ាទៅអត់?" ខ្លាចថា ជីអា ស្តាប់យល់ការសន្ទនា ទើប ជីម៉ូន និយាយបញ្ជាក់ន័យច្បាស់ថាគេនៅជាមួយអ្នកណា ឱ្យលោកប៉ាយល់សេចក្តី។
(ទៅ) បំណាច់តែកូនបបួលហើយ ទើប ជីមីន មិនហ៊ានបដិសេធ
"អូខេ! ចាំជួបគ្នាណា"
បន្ទាប់ពីចុចបិទទូរស័ព្ទហើយ ជីម៉ូន យកដាក់ចូលក្នុងកាបូបរបស់អ្នកម៉ាក់ មុននឹងងើបមុខនិយាយ៖
"លោកប៉ាអូខេ ពួកយើងបានទៅញ៉ាំអីជុំគ្នាហើយ យេៗ" ជីម៉ូន សម្តែងអាការៈសប្បាយចិត្តទៅកាន់ម្តាយដែលកំពុងបើកឡាន។
"សប្បាយចិត្តដល់ហើយហ្ន៎" ជីអា ងាកទៅញោចស្នាមញញឹមផ្អែមស្រាលស្រទន់ ខណៈដែលដាក់ដៃអង្អែលសក់កូនបន្តិច ក៏ដកដៃទៅដាក់ចង្កូតឡាន ភ្នែកសម្លឹងមើលខាងមុខ ផ្តោតអារម្មណ៍លើការបើកបរ។

♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)Where stories live. Discover now