ភាគ២៣+២៤(យល់ច្រឡំ)

784 31 0
                                    

ភរិយាក្រៅអេតាស៊ីវិល - ភាគ២៣+២៤

ល្ងាច..
ជីមីន បានធ្វើការណាត់ជួបជាមួយ ហ្វៃ សៀនហឺ ដើម្បីពិភាក្សាចុះកិច្ចសន្យាកុងត្រានាំចូលទំនិញទៅកាន់ប្រទេសចិនផ្តាច់មុខនិងបណ្តាលប្រទេសមួយចំនួន។ រាល់ដងនាយមកជាមួយលេខាតែលើកនេះមកតែម្នាក់ឯងក៏មានអារម្មណ៍ថាល្ហល្ហេវបន្តិចបន្តួច គេដាក់បង្គុយលើកៅអីនៅរង់ចាំដៃគូណាត់ជួបទាំងទឹកមុខមិនសូវរីករាយ
“ឱ្យលោកចាំយូរហើយ សុំទោស!” រាងរៅសង្ហាហាប់ណែនបោះដំណើរដោយជំហានវែងៗអមជាមួយស្នាមញញឹមលើផ្ទៃមុខដ៏ស្រស់សង្ហាភ្នែកតឹងៗសមជាកូនកាត់ ចិន-ជប៉ុន
“អ្ហ៎លោកហ្វៃ! អញ្ជើញអង្គុយចុះ” ជីមីន លើកដៃបង្ហាញកៅអីជាការគួរសមឱ្យអ្នកម្ខាងទៀតដាក់បង្គុយចុះដោយការពេញចិត្ត
“លោកប្រធាន!ខ្ញុំមកយឺតហើយ” ម៉ូន រត់ត្រហេបត្រហបមកដល់កន្លែងណាត់ទាំងបែកញើសជោកជើងសក់ បណ្តាលឱ្យកែវភ្នែករាងសង្ហាទាំងពីររហ័សក្រលេកទៅមើលនាងព្រមៗគ្នា
“ហេតុអីក៏អូនមក?” ជីមីន លើកចិញ្ចើមសួរនាង ក្រែងនាងឈឺចង់សម្រាកនៅឯផ្ទះ ហេតុអីខំប្រឹងមកនិយាយការណាត់លើកនេះទៀត
“គឺព្រោះឯកសារនេះ” ម៉ូន ហុចឯកសារឱ្យរាងសង្ហាទាំងដែលដកដង្ហើមមិនទាន់នឹងធឹង
“អធ្យាស្រ័យផងធ្វើឱ្យលោកភ័យហើយ សុំទោសៗ” ម៉ូនយ៉ុង ឱនគំនាប់សុំទោសលោកហ្វៃបីដងសម្តែងអាការៈដឹងខុសដែលរត់មកកាត់ចង្វាក់រាងសង្ហាទាំងពីរ
“ម៉ូន..” ហ្វៃ សៀនហឺ ក្រោកចេញពីកៅអីសម្លឹងមនុស្សស្រីនៅចំពោះមុខដោយឫកពានឹកស្មានមិនដល់ថាគេតាមរកនាងសឹងតែជ្រែកផែនដីតែបែរជានៅជិតបង្កើយ
“ដឹងអត់ថាប៉ុន្មានឆ្នាំនេះហ៊ាតាមរក ម៉ូន រហូតមក ម៉ូន គេចហ៊ាធ្វើអី?” សៀនហឺ ដើរទៅជិតម្ចាស់កាយតូចចាប់ទាញដៃស្រឡូនមកក្តោបក្រសោបក្នុងប្រអប់ដៃមាំទាំងគូ ចំណែកឯនាងតូចបានត្រឹមតែគាំង រកហាមាត់និយាយស្តីឬធ្វើកាយវិការយ៉ាងណាឱ្យសមទេ
“លែង!លោកច្រឡំមនុស្សហើយ” ម៉ូនយ៉ុង ប្រញាប់ក្រលាស់ដៃដោយភាពមិនពេញចិត្ត ខណៈដែលប្រើក្រសែភ្នែកគេចវេះសម្លឹងរាងសង្ហាទាំងពីរឆ្លាស់គ្នា
“មេត្តាលោកឱ្យតម្លៃលេខាខ្ញុំ” ជីមីន ក្រោកចេញពីកៅអីចាប់ទាញដៃមាំចេញពីដៃស្រឡូនទាំងព្យាយាមរម្ងាប់ចិត្តខឹងសម្បា
“ដូចទាំងមុខ ដូចទាំងឈ្មោះ សម្លេងក៏មិនខុសគ្នា ខ្ញុំប្រហែលជាច្រឡំមនុស្សមែនហើយ” សៀនហឺ ខំប្រឹងញញឹមចំអកឱ្យខ្លួនឯងព្រោះមិននឹកស្មានថានាងដូចមិនស្គាល់គេដូច្នេះសោះ ៦ឆ្នាំដែលគេតាមរកនាង ពេលឃើញហើយបែរជាគ្មានន័យអ្វីសោះ ធ្វើឱ្យគេខកចិត្តមិនតិចទេ
“...” កាលបើឮសម្តី សៀនហឺ រៀបរាប់ច្បាស់ ធ្វើឱ្យ ម៉ូនយ៉ុង ដង្ហើមញាប់ៗដោយឫកពាភិតភ័យនិងមានពិរុទ្ធ ខណៈដែលមិនមាត់អ្វីតប។ អាការៈភ័យព្រួយស្លន់ស្លោរបស់នាងគេចមិនផុតពីក្រសែភ្នែក ជីមីន បានទេ តែប៉ុណ្ណឹងគេក៏អាចស្មានដឹងហើយថានាងនិងបុរសម្នាក់នេះធ្លាប់ស្គាល់គ្នាពីមុនមក
“មកពីខ្ញុំនឹកមិត្តស្រីរបស់ខ្ញុំខ្លាំងពេកទើបច្រឡំ គ្មានអីទេ..អង្គុយចុះវិញទៅ ធ្វើឱ្យអ្នកទាំងពីរភ្ងាក់ផ្អើលហើយ សុំទោស! គ្មានចេតនាទេ” សៀនហឺ ប្រញាប់និយាយបង្វែរសាច់រឿងព្រោះមិនចង់បង្ករឱ្យប៉ះពាល់ដល់ការងារ
“ចាស៎!អ្នកទាំងពីរពិភាក្សាបន្តចុះ
ខ្ញុំមិនសូវស្រួលខ្លួន លាទៅផ្ទះមុនហើយ” ម៉ូនយ៉ុង ឱនមុខលាទាំងមិនហ៊ានមើលភ្នែកមុននឹងដើរចេញទៅទាំងឱបដៃចូលគ្នាចូលមនុស្សរងា ការពិតមកពីនាយភ័យខ្លាចទៅវិញទេ។
កាលបើនាងដើរចេញទៅបាត់ប្រុសៗក៏ងាកមកមើលគ្នាដោយទឹកមុខញឹមៗព្រោះម្នាក់ៗកំពុងតែមានរឿងមិនស្រួលក្នុងចិត្ត
“អរគុណសម្រាប់ថ្ងៃនេះ” ជីមីន និង សៀនហឺ ក្រោកឈប់ចាប់ដៃគ្នាជាកិច្ចបញ្ចប់ការសន្ទនាអំពីជំនួញរបស់ពួកគេរួចរាល់
“ថ្ងៃក្រោយជួបគ្នាទៀត ខ្ញុំទៅមុនហើយ” សៀនហឺ ក្រោកដើរចេញក៏មានជំនួយការចាំប្រមូលឯកសារពាក់ព័ន្ធយកទៅតាមក្រោយដំណើរ
ផាំង!!!!
ជីមីន ក្តាប់ដៃដាស់តុមួយទំហឹងតាមអារម្មណ៍ខឹងសម្បាដែលក្តៅងំនៅក្នុងទ្រូងជាងមួយម៉ោងហើយ ដៃមាំចាប់ទាញទូរស័ព្ទចុចតេរទៅសួរឱ្យបានច្បាស់ចំពោះរឿងដែលកើតឡើងមុននេះ
“ស្គាល់គ្នាយូរប៉ុណ្ណាហើយ?!” គ្រាន់តែអ្នកម្ខាងទៀតលើកទូរស័ព្ទភ្លាមនាយចាប់ផ្តើមតឹងសរសៃកសួរភ្លេត
(ចង់និយាយពីលោកហ្វៃឬ?គ្រាន់តែជារឿងយល់ច្រឡំ ទុកក្នុងចិត្តធ្វើអី?)
“កុហក!!” ជីមីន បើកកន្លើតស្រែកសឹងតែផ្អើលអស់គេឯងតែសំណាងមិនសូវជាមានមនុស្សច្រើននៅក្នុងហាងមួយនេះទើបមិនមានប្រតិកម្មលើឫកពាខឹងដូចមនុស្សវិកលចរិតរបស់គេ
(គ្មានអីទេកុំគិតច្រើន) ម៉ូន នៅតែប្រើចិត្តត្រជាក់និយាយជាមួយនាយដដែលព្រោះមិនចង់ឈ្លោះគ្នាព្រឹកល្ងាច
“អូនទុកជាគោចង់បង្វិលក្បាលយ៉ាងម៉េចក៏បានឬ?!” ជីមីន នៅតែមានកំហឹងពេញទ្រូងដដែលកាលបើនាងមិនព្រមនិយាយឱ្យគេទុកចិត្តបន្តិចសោះ
(ខ្ញុំថាគ្មានអីគឺគ្មានអីហើយ!!!កុំសួរដដែលៗបើមិនជឿចិត្តខ្ញុំ) ម៉ូនយ៉ុង ទប់កំហឹងមិនជាប់ទើបទម្លាយចេញមួយរំពេច កន្លងមកគេមិនចូលចិត្តសួរនាំនាងដដែលៗទេ រឿងដែលនាងប្រាប់បាននាងនឹងប្រាប់ សួរមិននិយាយបានន័យថាប្រាប់មិនបាន តែលើកនេះគេមិនយល់ពីនាងសោះ
“នេះអូនស្រែកដាក់បងផងឬ?” ជីមីន កាន់តែអន់ចិត្តលើសមុនកាលបើនាងហ៊ានស្រែកដាក់គេជាលើកទីមួយ
(លោកបើកកន្លើតស្រែកដាក់ខ្ញុំមុនទេ មើលទង្វើខ្លួនឯងផង) និយាយចប់ភ្លាមការសន្ទនាក៏ត្រូវកាត់ផ្តាច់
ផាំង!! ជីមីន ដាក់ទូរស័ព្ទចុះលើតុមួយទំហឹងតាមភាពខឹងសម្បា ហេតុអីមិនស្របតាមចិត្តបែបនេះ? បានគេស្រឡាញ់នាងខ្លាំង នាងបែរជាលែងឱ្យតម្លៃគេ។ គេកែខ្លួនឈប់ធ្វើមានពីរបីបួនព្រោះតែនាងប៉ុន្តែនាងមានគេហើយក៏ឆ្លៀតទាក់ទងអ្នកផ្សេងទៀត តើសមដែរទេ?
“បងស្មោះ ចង់ឱ្យបងក្បត់ឬ?”

♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)Where stories live. Discover now