ភាគ៥១+៥២(បាត់បង់គ្រប់យ៉ាង)

782 36 4
                                    

ភរិយាក្រៅអេតាស៊ីវិល - ភាគ៥១+៥២

ជីម៉ូន បន្តសន្ទនាជាមួយលោកប៉ាទាំងយំអណ្តឺតអណ្តកមិនព្រមបាត់ រហូតដល់គេងលក់ទើបស្ងាត់មាត់ឈប់យំ។ ជីមីន បីកូនប្រុសទៅកាន់ឡាន មុននឹងប្រើដៃម្ខាងបើកទ្វារក្រោយ ទាញកៅអីឡានឱ្យផ្តេក ដើម្បីងាយស្រួលដាក់កូនឱ្យគេងលក់ស្រួល មិនបង្កឱ្យមានការឈឺខ្នងឬឈឺខ្លួន។ បន្ទាប់ពីដាក់កូនឱ្យគេងរៀបរយ នាយរហ័សដើរទៅបើកទ្វារមុខ ដើម្បីចូលទៅខាងក្នុងឡាន តែមិនភ្លេចអរគុណនិងលា ជុងស៊ុក មុននឹងបើកឡានត្រឡប់ទៅទីក្រុង សេអ៊ូល វិញទាំងព្រលប់។
ខណៈដែលកំពុងបើកឡាននាយទាញកាសប៊្លូធូស៍ដាក់នឹងត្រចៀក មុននឹងលូកដៃម្ខាងទាញទូរស័ព្ទចុចទៅលោកប៉ា៖ 
“ខ្ញុំធ្វើតាមប៉ាប្រាប់គ្រប់យ៉ាង ប៉ុន្តែខ្ញុំសុំប៉ារឿងមួយបានទេ?” គេទទួលដំណឹងពី ម៉ូនយ៉ុង ជាមួយនឹងការគម្រាមកំហែងពីលោកប៉ាតាំងពីថ្ងៃត្រង់ ដូច្នេះទើបគេធ្វើគ្រប់យ៉ាងសម្របតាមការសំណូមពររបស់គាត់ ប៉ុន្តែគេគ្រាន់តែចង់សុំលោកប៉ារឿងមុន សង្ឃឹមថាគាត់មិនចិត្តអាក្រក់។
(និយាយមក)
“អាចឱ្យកូនប្រុសរបស់ខ្ញុំជួបមុខម៉ាក់គេឱ្យបានម្តង មុនពេលលុបការចងចាំតើបានទេ?” ជីមីន ហាមាត់សំណូមពរទាំងអួលដើមក ព្រោះបើលុបការចងចាំ នាយជឿជាក់ថា ជីម៉ូន មិនអាចនៅចាំអ្នកម៉ាក់បង្កើតនិងស្និទ្ធដូចកាលពីមុនទេ បែបនេះ ម៉ូនយ៉ុង ច្បាស់ជាឈឺចាប់និងខូចចិត្តយ៉ាងខ្លាំង ប៉ុន្តែដោយសារគេជម្រើសតែមួយទើបគេមិនអាចរើសឬធ្វើអ្វីបានច្រើនជាងនេះ ដូច្នេះសង្ឃឹមថាសំណូមពរមួយនេះ អាចចាត់ទុកថាជាកាដូលាគ្នទៅចុះ។
(យើងគិតមើលសិន)
“ចាត់ទុកថាធ្វើដើម្បីសាច់ឈាមបង្កើតរបស់ប៉ាទៅចុះ”
ក្រោយពីបន្ទប់ការសន្ទនា នាយដកដង្ហើមធំ ហាក់បីដូចជាចង់បញ្ចេញភាពតានតឹងមកខាងក្រៅ ប៉ុន្តែវាកាន់តែតឹងទ្រូងលើសដើម កែវភ្នែកស្រអាប់លួចសម្លឹងមើលកូនប្រុសតាមកញ្ចក់មុខទាំងមានអារម្មណ៍ថាអាណិតកូនយ៉ាងខ្លាំង ព្រោះគេជាប៉ាអត់បានការ ជាប្តីអត់បានការ ទើបមិនអាចរកសុភមង្គលឱ្យម៉ាក់កូនពួកគេទាំងពីរ គេពិតជាអន់ខ្លាំងណាស់! គិតសព្វៗទៅ គេមិនសមមានវត្តមានរស់នៅលើផែនដីនេះទេ។

♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)Where stories live. Discover now