ភាគ២០(ខ្លាចបាត់បង់)

1.4K 32 0
                                    

ភរិយាក្រៅអេតាស៊ីវិល - ភាគ២០

មួយសន្ទុះក្រោយមក..
កាយតូចគេងផ្អែកក្បាលនឹងដើមដៃមាំទាំ ម្រាមដៃស្រឡូនលូនសសៀរឱបចង្កេះរាងសង្ហាមិនព្រមព្រលែង ចំណែកឯបាតដៃក្រាស់ដាក់លើទន់រលោងអង្អែលថើៗពោរពេញដោយភាពថ្នមថ្នាក់ មើលទៅពួកគេទាំងពីរដូចជាមានក្តីសុខដល់ហើយ
“ក្លៀកបងក្រអូបទេ?” ជីមីន ទាញក្បាលនាងតូចឱ្យខិតមកជិតនឹងក្លៀករបស់ខ្លួនហើយក៏សួរនាង វាមិនមែនជារឿងកំប្លែងទេ តែគួរឱ្យចង់សើចណាស់ ខិខិ😹
“ក្រអូប!ក្រអូបខ្លាំងណាស់” ម៉ូនយ៉ុង ឱនមុខហិតក្លៀកគេម្តងទៀតព្រោះវាមិនបានធុំក្លិនទេផ្ទុយទៅវិញក្លិនឡើងក្រអូបភាយចេញពីកាយធម្មជាតិពិតៗតែម្តង គេដាក់ស្នេហ៍នាងតើមែនទេ?ទើបទៅជាបែបនេះ
“មែនអ្ហ៎?” ជីមីន សួរបញ្ជាក់ព្រោះថាគ្មានស្រីណាបានហិតក្លិនក្លៀកគេឡើយក្រៅពីនាង
“មែន!ក្រអូបជាងក្លៀកប្រុសផ្សេងដែលអូនធ្លាប់ហិត” ម៉ូនយ៉ុង ធ្វើជានិយាយដោយភ្លេចខ្លួនព្រោះចង់ឱ្យអ្នកម្ខាងទៀតប្រចណ្ឌខ្លួន
“ប្រុសម្នាក់ណា?ឬពីរនាក់?ប្រាប់មក ផាក ម៉ូនយ៉ុង!” គម្រោងការពិតជាបានផល ជីមីន ប្រតិកម្មរហ័ស គេក្រោកអង្គុយចាប់សង្កត់ដៃនាងទាំងសងខាងប្រើក្រសែភ្នែកកំណាចសម្លឹងនាងដោយសារភ្លើងប្រចណ្ឌកំពុងឆេះឆួល
“អត់ប្រាប់ទេ” ម៉ូនយ៉ុង ញោចស្នាមញញឹមលាក់គំណួចសម្លឹងមុខអ្នកសង្ហាដោយក្តីសប្បាយចិត្តកាលបើគំនិតបញ្ជេះឱ្យគេប្រចណ្ឌក៏បានសម្រេចផល
“ប្រាប់ភ្លាម!!” ជីមីន លើកជើងគងមួយកំណាត់ក្រោមរបស់នាងតូច ពួកគេគ្មានសម្លៀកទាំងពីរនាក់ទើបធ្វើឱ្យសាច់ក្តៅៗប៉ះគ្នានាំឱ្យបាស់រោមព្រឺសម្បុរខ្ញាក
“និយាយលេងទេ!លែងអូនទៅណា៎..” ម៉ូនយ៉ុង ធ្វើមុខកម្សត់ប្រើក្រសែភ្នែកកូនឆ្មាដ៏គួរឱ្យស្រឡាញ់សម្លឹងអ្នកម្ខាងទៀត អ្នកណាទៅដាច់ចិត្តខឹងនាងកើតទៅមានតែចង់ចាប់ថើបចាប់ក្រញិច គួរឱ្យស្រឡាញ់ខ្លាំងពេក
“មិនលេង!សារភាពមកប្រុសអូនជាម្នាក់ណា?ក្រៅពីហិតក្លៀកបង តើហិតក្លៀកអ្នកណាទៀត?” ជីមីន ធ្វើមុខមាំសម្លឹងនាងតូចដោយការដាក់កំហិតដដែល នាយដឹងថានាងគ្មានប្រុសណាទេ តែចង់ដឹងថានាងបកស្រាយយ៉ាងម៉េចទៀត អ្នកណាប្រើឱ្យលេងសើចឱ្យគេប្រចណ្ឌធ្វើអី
“ប្រុសនោះគឺ..២..នាក់..” ម៉ូនយ៉ុង និយាយយឺតៗបង្អូសសម្លេងយ៉ាងវែងធ្វើឱ្យរាងសង្ហាតក់ក្រហល់កាន់តែចង់ស្តាប់
“ទីមួយគឺ..ជី..មីននិងម្នាក់ទៀតគឺ..ជីម៉ូន! អូនសារភាពអស់ហើយ លែងដៃអូន”
ជីមីន ស្តាប់សម្តីនាងក្រមុំដោយការយកចិត្តទុកដាក់ក៏ជ្រួញចិញ្ចើមចូលគ្នាកាលបើឈ្មោះប្រុសដែលនាងរៀបរាប់ប្រហែលៗ
“ជីមីន គឺបងមែនទេ? ជីម៉ូន ជាកូនអូនត្រូវអត់?” ជីមីន ធ្វើជានិយាយដូចជាដូចដឹងរឿងទាំងក្នុងខួរក្បាលដឹងច្បាស់
“ប្រុសចម្គួត!!” ម៉ូនយ៉ុង ច្រានគេចេញមុននឹងក្រោកអង្គុយដោយមិនភ្លេចទាញភួយបិទបាំងកាយគ្មានសម្លៀកបំពាក់
“បងធ្វើលេងទេ ប្រពន្ធសម្លាញ់” ជីមីន ញោចស្នាមញញឹមមានក្តីសុខកាលបើទាញកាយតូចមកឱបក្រសោបហើយក៏បញ្ចូនស្នាមថើបដ៏ផ្អែមល្ហែមនិងកក់ក្តៅនៅលើថ្ងាសរបស់នាង
“ក្លិនខ្លួនបងគ្រោះថ្នាក់ណាស់ ដឹងទេ?” ម៉ូនយ៉ុង លត់ជង្គង់ឱ្យរាងខ្ពស់បន្តិចមុននឹងឱនហិតក្លិនដ៏ក្រអូបភាយនៅកញ្ចឹងករបស់រាងសង្ហា
“ហេតុអី?” ជីមីន សួរទាំងឆ្ងល់
“ក្លិនខ្លួនទាក់ស្រី ប្រពន្ធវាយ” ម៉ូនយ៉ុង បន្តឱនថើបសក់ទន់ក្រអូបរបស់រាងសង្ងាវាធ្វើឱ្យអារម្មណ៍របស់នាងស្រស់ស្រាយណាស់ តាំងពីកើតមកមិនដែលឃើញប្រុសណាក្លិនខ្លួនដូចផ្កាដូចគេទេ បើនិយាយពីរាងកាយរបស់គេក៏ល្អឥតខ្ចោះ នាងកំពុងតែបាក់ចិត្តលង់ស្រឡាញ់គេកាន់តែខ្លាំងដូចត្រូវថ្នាំសណ្តំដែលគ្មានថ្នាំបន្សាប
“ធ្វើម៉េចបើកើតមកមានមន្តស្នេហ៍បែបហ្នឹង មិនដឹងថាគួរបន្ទោសអ្នកណាទេ!” បាននាងតូចលើកជើងតែបន្តិច ជីមីន លើកខ្លួនឯងខ្ពស់កប់ពពក កំពូលមនុស្សមានអំណួត
“ចង់ចេញក្អួតតែក្អួតមិនចេញ” ម៉ូនយ៉ុង ធ្វើជារកក្អួតរបៀបថាជ្រេញនឹងសម្តីលើកខ្លួនស្មើមេឃមុននេះ
“មិនទាន់ញ៉ាំបាយទេឬ?”
“អ្ហឹម.. ទៅផ្ទះវិញហើយ ជីម៉ូន ចាំញ៉ាំបាយ” ថារួចនាងតូចប្រញាប់ក្តោបភួយចុះពីលើគ្រែឱនរើសសម្លៀកបំពាក់របស់ខ្លួន
“បងទៅដែរ”
“អូនធ្វើអាហារឱ្យបងរួចហើយនៅញ៉ាំទីនេះអ្ហី”
“អត់ទេ!ញ៉ាំអូនឆ្អែតហើយ”
“ប្រុសមាត់ស្អុយ!!!”
“តែក្លៀកក្រអូប!!”

♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)Where stories live. Discover now