ភាគ៨+៩(រនាំង)

1K 38 0
                                    

ភរិយាក្រៅអេតាស៊ីវិល - ភាគ០៨+៩

ក្រោយពីអ្នកសង្ហាចេញទៅផុតនាងតូចក៏ដើរទៅបិទទ្វាររបងចាក់គន្លឹះឱ្យត្រឹមត្រូវហើយក៏ដើរបម្រុងនឹងចូលខាងក្នុងផ្ទះក៏មានមនុស្សមកចុចកណ្តឹងទើបត្រូវបែរខ្លួនទៅបើកទ្វារឱ្យអ្នកចូលមកព្រោះនាងគិតថា ស៊ូមី ត្រឡប់មកពីខាងក្រៅវិញ
ក្រាក!!!
អ្វីៗខុសការគិតស្រឡះអ្នកដែលជាមករកនាងជាស្ត្រីចំណាស់ក្នុងសម្លៀកបំពាក់ថ្លៃថ្នូររួមជាមួយកាបូបស្ពាយដៃតម្លៃថ្លៃកប់ពពក
"លោកស្រីផាក!" ម៉ូនយ៉ុង ចាប់ផ្តើមស្វាយបបូរមាត់កាលបើឃើញម្តាយបង្កើតមនុស្សជាទីស្រឡាញ់មករកខ្លួនដល់ផ្ទះ បើគាត់គ្មានបញ្ហាគាត់មិនមករកនាងទេ នេះច្បាស់ជាមានអ្វីចាំបាច់និយាយជាមួយនាងទៀតហើយ
"អញ្ជើញចូលខាងក្នុង" នាងប្រញាប់ប្រញាល់រាក់ទាក់គាត់ក្នុងនាមជាមនុស្សមានសីលធម៌និងសុជីវធម៌តាមការសិក្សារៀនសូត្រ
"មិនបាច់ទេ!ការពិតទៅខ្ញុំមិនចង់មកជាន់ផ្ទះនាងប៉ុន្មានទេ តែខ្ញុំចង់មកប្រាប់ថាឈប់បណ្តើរកូនប្រុសខ្ញុំធ្វើដូចប្តីប្រពន្ធពេញសិទ្ធិទៀត ខ្ញុំប្រាប់នាងតាំងពីដំបូងហើយតើ!នាងមានសិទ្ធិក្បែរគេតែមិនមែនទីសាធារណៈ កូនរបស់នាងក៏ដូចគ្នាកុំឱ្យគេហៅកូនប្រុសខ្ញុំថាប៉ាទៀត" វាមិនមែនជាលើកទីមួយទេដែលគាត់មកព្រមាននាងមិនឱ្យទាក់ទងឬស្និទ្ធស្នាលជាមួយកូនប្រុសរបស់គាត់ដោយហេតុថានាងជាក្មេងស្រីក្រីក្រ គ្មានពូជពង្សវង្សត្រកូល សាកសមជាមួយនឹងកូនអ្នកអភិជនដូចជា ជីមីន ហេតុអីគាត់មិនហាមកូនខ្លួនឯងទៅ? មកពីហាមមិនស្តាប់ទើបគាត់មកហាមនាងព្រោះនាងតែងតែស្របនឹងសម្តីរបស់គាត់ជានិច្ច តាំងពីដើមកគាត់ហាមមិនឱ្យរៀបការឬចុះអេតាស៊ីវិលជាមួយកូនប្រុសគាត់ នាងក៏ធ្វើបាន គាត់ឱ្យនាងត្រឹមឋានៈជាស្រីរបស់កូនប្រុសគាត់នាងក៏ធ្វើបាន នាងមិនដែលសុំអ្វីទេ សុំត្រឹមតែក្បែរមនុស្សដែលនាងស្រឡាញ់ក៏គ្រប់គ្រាន់ទៅហើយ
"ហេតុអីលោកស្រីដឹង?" ម៉ូនយ៉ុង ងើបមុខសួរទាំងភ័យនិងឆ្ងល់ គាត់ដូចជាដឹងលឿនពេកហើយ នាងនិងរាងសង្ហាទើបតែមកពីដើរលេងមិញសោះហ្នឹង គាត់ប្រាកដជាមានបណ្តាញឱ្យតាមស៊ើបអង្កេតមិនខានទេ
"រឿងអីក៏ខ្ញុំដឹងដែរ!ខ្ញុំហាមនាងហើយហាមទៀត ឲ្យចេះស្តាប់ខ្លះផង មានត្រចៀក មានមួយគីឡូពីរខាំដែរតើអ្ហី? ទាក់ទងកូនខ្ញុំក៏ទាក់ទងចុះតែនាងគ្មានថ្ងៃបានធ្វើជាប្រពន្ធស្របច្បាប់របស់គេទេ ខ្ញុំគ្មានថ្ងៃទទួលស្គាល់កូនប្រសាគ្មានប្រវត្តិគ្មានវង្សត្រកូលល្អដូចនាងជាដាច់ខាត.. ចាំទុក!" ប្រយោគដ៏វែងអន្លាយមួយនេះឈឺខួរមិនធម្មតាទេ ស្តាប់មើលទៅធម្មតាៗតែគិតឱ្យដល់ទៅគាត់ចង់ដៀលថានាងគ្មានខួរ និយាយមិនចេះស្តាប់គ្នា
"ចាស៎ខ្ញុំដឹងហើយ" ម៉ូនយ៉ុង និយាយប្រយោគសម្របសេចក្តីទាំងដែលបិទភ្នែកលេបលាក់ភាពឈឺចាប់ចូលទៅក្នុងទ្រូង នាងមិនបន្ទោសគាត់ទេ មកពីនាងខ្លួនឯងមិនចេះហាមចិត្តស្រឡាញ់ ទាំងដែលដឹងថាមិនអាចស្រឡាញ់តាំងពីមុនផ្តើម
"កូនប្រុសខ្ញុំជិតភ្ជាប់ពាក្យហើយ ធ្វើយ៉ាងណាក៏ដោយឱ្យគេបែកពីនាងឱ្យបាន" សម្តីគាត់គ្រប់ម៉ាត់នាងត្រូវតែស្តាប់តាម បើនាងមិនធ្វើតាមច្បាស់ណាស់ថាមានបញ្ហាជាមួយគាត់
"ច...ចាស៎" ស្របពេលឆ្លើយទាំងអួលដើមក ទឹកថ្លាក្តៅៗក៏ព័ទ្ធជុំវិញប្រឡង់ភ្នែកដែលវាជិតនឹងហូរចេញមកខាងក្រៅ នាងខំទប់បំផុតហើយ ខំធ្វើខ្លួនឱ្យរឹងមាំបំផុតហើយ ប៉ុន្តែទឹកភ្នែកនៅតែជ្រាបចេញមកដដែល គ្មានអ្នកណាយល់អ្នកណាដឹងក្រៅពីខ្លួនឯងទេ វណ្ណៈគ្រួសារមួយនេះ ជីមីន មិនដែលប្រកាន់ទេ គេស្រឡាញ់ គេស្មោះ គេថ្នមកាយ ថ្នមចិត្ត សព្វបែបយ៉ាង តើឱ្យបំភ្លេចបានយ៉ាងម៉េច? បើនាងស្រាប់តែប្រែប្រួល តើគេនឹងធ្វើចិត្តបែបណា? ក៏ដឹងហើយថាគេស្រឡាញ់នាងខ្លាំង

♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)Where stories live. Discover now