ភាគ២១+២២(ខ្លាចបាត់បង់បង អូនខុសឬ?)

1K 37 0
                                    

ភរិយាក្រៅអេតាស៊ីវិល - ភាគ២១+២២

ជីមីន យកថ្នាំឈឺក្បាលឱ្យនាងតូចលេបរួចក៏បង្ខំឱ្យនាងបិទភ្នែកសម្ងំគេង ទើបអាការៈនឹងបានធូរស្បើយ តែនាងចេះតែចង់និយាយច្រើនឥតល្ហែ
“ម៉ូន..!អូនមិនមែនក្មេងទេ កុំឱ្យបងនិយាយច្រើនដង ឆាប់បិទភ្នែកគេងភ្លាមទៅ” ជីមីន ធ្វើមុខមាំប្រើសម្លេងបញ្ជាក់ភាពច្បាស់ការទៅកាន់នាងធ្វើឱ្យនាងពេបមាត់យំភ្លាមៗ
“អ្ហឹកៗ..លោកស្តីឱ្យខ្ញុំ..អ្ហឹកៗ” ម៉ូន បង្ហូរទឹកភ្នែកល្ហេមល្ហាមកាត់ថ្ពាល់ មិនដឹងថានាងក្លាយជាប្រភេទមនុស្សទាមទារចំណាប់អារម្មណ៍បែបនេះតាំងពីពេលណាទេ ព្រោះតាំងពីដើមមកនាងសោះកក្រោះណាស់ ញ៉ិកញ៉ក់តែបន្តិចក៏មិនបង្ហាញ ហើយមិនដែលចេះទ្រគេទេ
“យំធ្វើអី?បងមិនបានស្តីឱ្យទេ បងគ្រាន់តែចង់ឱ្យអូនសម្រាកដើម្បីឆាប់បាត់ឈឺក្បាល យំបែបនេះលែងស្អាតអស់ហើយ” ជីមីន យកមេដៃជូតផ្តិតទឹកភ្នែកចេញពីថ្ពាល់ទន់រលោងស្រាល ខណៈនោះនាងលោខ្លួនឱបចង្កេះគេម្តងទៀតទាំងដែលនៅយំអណ្តឺតអណ្តកមិនទាន់បាត់
“សម្ងំគេងទៅណាក្មេងតូច” ជីមីន លើកដៃអង្អែលសក់ទន់រលោងស្រាលៗដើម្បីលួងលោមនាងឱ្យឆាប់បានគេងលក់
(គ្មានអ្វីដែល ម៉ូន ធ្វើមិនបានទេ ហាសហាៗ គូដណ្តឹងឬ? យើងជាប្រពន្ធ ជាស្រីដែលគេស្រឡាញ់ មើលថែ បារម្ភគ្រប់ពេល ស៊ូនឹងយើងមិនរួចទេ ជីអា អើយ) ម៉ូនយ៉ុង ញោចស្នាមញញឹមចុងមាត់ខណៈដែលលួចនិយាយនៅក្នុងចិត្ត ដៃស្រឡូនឱបចង្កេះអ្នកសង្ហាយ៉ាងណែន
តុកៗ!
ក្រាក!!
ជីម៉ូន គោះទ្វារឱ្យដំណឹងមុននឹងបើកចូលខាងក្នុងឡើងទៅលើគ្រែអង្គុយក្បែរអ្នកម៉ាក់ហើយក៏សួរ៖
“កូនញ៉ាំបាយរួចហើយ?អ្នកម៉ាក់ធូរនៅ?”
“ឱ្យម៉ាក់សម្ងំគេងទៅកូន” ជីមីន ទាញភួយដណ្តប់ឱ្យនាងតូចខណៈដែលបបូរមាត់ជាប់ហាមប្រាមកូនកុំឱ្យសួរនាំព្រោះថា ម៉ូនយ៉ុង ទើបតែសម្ងំយប់និយាយមុននេះបន្តិចទេ
“ចឹងជី..គេងហើយ” ថារួច ជីម៉ូន ទម្លាក់ខ្លួនគេងក្បែរអ្នកម៉ាក់មុននឹងទាញភួយដណ្តប់ត្រឹមទ្រូង
“ដុសធ្មេញរួចនៅ?ប្រយ័ត្នដង្កូវស៊ីធ្មេញ” ជីមីន សួរដោយមិនភ្លេចគំរាមខ្លាចថាកូនគេងទាំងមិនទាន់សម្អាតធ្មេញ
“មីង ស៊ូ.. ដុសឱ្យរួចហើយ បើមិនជឿហិតក្លិនមាត់បាន ឡើងក្រអូបភាយនៀក៎” ជីមីន និយាយចប់ក៏ហាមាត់ដើម្បីបង្ហាញក្លិនមាត់ខ្លាចថាលោកពូនឹងមិនជឿសម្តីរបស់ខ្លួន
“ជឿហើយគេងចុះរាត្រីសួស្តី” ជីមីន ញោចស្នាមញញឹមផ្អែមប្រគល់ឱ្យក្មេងតូចខណៈលោដៃលើកទៅអង្អែលក្បាលរបស់ក្មេងតូចតិចៗ
“បាទ!ពូមីនគេងកន្លែងណាដែរ?”
“គេងក្បែរអ្នកម៉ាក់ នឹងងាយស្រួលបានមើលថែអ្នកម៉ាក់ឈឺ” ជីមីន និយាយចប់ក៏ទម្លាក់ខ្លួនគេងក្បែរម្ចាស់កាយតូចដោយលើកដៃឱបក្រសោបទាំងម៉ាក់ហួសដល់កូន
“គេងលក់សុបិន្តល្អលោកពូ”

♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)Where stories live. Discover now