ភរិយាក្រៅអេតាស៊ីវិល - ភាគ០៩
ល្ងាច..
ក្រោយពីបញ្ចប់ការងារ ម៉ូនយ៉ុង បានរៀបចំឯកសារទុកដាក់ឱ្យបានរៀបរយមុននឹងចូលផ្ទះបាយធ្វើអាហារពេលល្ងាចសម្រាប់កូនប្រុសនិងមិត្តសម្លាញ់ បន្ទាប់ពីធ្វើអាហាររួចនាងក៏ដើរទៅបន្ទប់ចូលងូតទឹកស្លៀកពាក់ឈុតគេងឱ្យរួចរាល់តែម្តង
ទីងៗ
ម៉ូនយ៉ុង ដើរទៅបន្ទប់ទទួលភ្ញៀវចាប់កាន់តេឡេចុចបើកទូរទស្សន៍មើលមុននឹងដាក់បង្គុយលើសាឡុងប៉ុន្តែស្រាប់តែលាន់ឮសម្លេងទូរស័ព្ទរោទិ៍នៅលើតុ ម្រាមដៃស្រឡូនរហ័សលើកទូរស័ព្ទដោយមិនភ្លេចមើលថាជាលេខអ្នកណាតេរមក
"តេរមកធ្វើអី?!" ម៉ូនយ៉ុង ប្រើសម្លេងកំបុតៗមិនសូវពិរោះសួរទៅកាន់អ្នកម្ខាងទៀតបញ្ជាក់ភាពខឹងចំពោះរឿងកាលពីព្រឹកមិញ
(ទៅរៀបចំបន្ទប់និងធ្វើអាហារឲ្យបងផង បងគេងនៅខុនដូរ) រាល់ដងនាងតែងតែទៅបោសសម្អាតបន្ទប់បោកសម្លៀកបំពាក់ធ្វើអាហារនិងការងារផ្ទះមួយចំនួនឱ្យគេរហូតក្លាយជាទម្លាប់ដល់ថ្នាក់រស់នៅគ្មាននាងមិនបាន តែពេលនេះនាងកំពុងតែខឹង នាងមិនចង់ទៅតាមសំណើរបស់គេទេ ទើបនិយាយ៖
"ចាំខ្ញុំឱ្យអ៊ីសម្អាតបន្ទប់ទៅសម្អាតឱ្យ ហើយតេរកុម្មង់អាហារតាមក្រោយ ប៉ុណ្ណឹងចប់ទេ?" នាងខឹងគេឡើងចង់ចេញផ្សែងហើយគេមិនលួងថែមទាំងមកប្រើនាងឱ្យធ្វើការដូចកញ្ជះដាច់ថ្លៃទៀត បែបនេះកាន់តែបញ្ជេះភ្លើងកំហឹងក្នុងខ្លួននាងឱ្យរីកដុះដាល
(មិនចប់!!បងមិនត្រូវការឱ្យនរណាប៉ះពាល់របស់បងក្រៅពីអូនទេ)
"ផាក ជីមីន! ខ្ញុំមិនមែនកញ្ជះរបស់លោកទេ!" ម៉ូនយ៉ុង តម្លើងសម្លេងបន្ថែមធ្វើឲ្យអ្នកម្ខាងទៀតត្រូវដកទូរស័ព្ទចេញឆ្ងាយពីត្រចៀកបន្តិចព្រោះលាន់ឮសឹងតែបែកក្រដាសត្រចៀកទៅហើយ
(បងដឹងថាអូនខឹងរឿងកាលពីព្រឹកមិញតែទុកវាមួយឡែកទៅ ទៅខុនដូររបស់បងទៅណា៎)
"អត់!មិនទៅ!លោកកាន់ជើងស្រីលោក ដេញខ្ញុំពីក្រុមហ៊ុនដូចឆ្កែឆ្មា ដឹងទេថាខ្ញុំខឹងណាស់! រឹតតែខឹងពេលដែលលោកមកប្រើបន្ថែម!!" ម៉ូនយ៉ុង ខឹងខ្លាំងទើបស្រែកឡូឡាបញ្ជាក់ភាពខឹងសឹងតែដាច់សរសៃឈាម រាល់ដងពេលដែលនាងខឹងគេតែងតែប្រើសម្អីផ្អែមលួងលោមប៉ុន្តែពេលនេះគេបែរជាប្រើនាងឲ្យធ្វើការថែម ទាំងដឹងថានាងកំពុងតែខឹងគេសឹងតែស្ទះទ្រូងស្លាប់ទៅហើយ
(ទៅឬចង់ឱ្យបងទៅរំលោភអូននៅផ្ទះចំពោះមុខ ជីម៉ូន?!) ជីមីន និយាយមួយៗដាក់កំហិតនាងតូចមុននឹងចុចបិទទូរស័ព្ទយ៉ាងលឿនរកតែនាងបដិសេធមិនទាន់
"មនុស្សអាក្រក់!មនុស្សផ្តាច់ការ!ពេលនេះលោកគួរតែលួងខ្ញុំ សម្តីផ្អែមរបស់លោកឆ្កែពាំបាត់ហើយឬ?! ផាក ជីមីន អាលោកប្រធានអាក្រក់!" ម៉ូនយ៉ុង បោះទូរស័ព្ទទៅលើសាឡុងទាំងខឹងសម្បា លើកទីមួយហើយដែលគេធ្វើឲ្យនាងខឹងដល់ថ្នាក់នេះ រាល់ដងខឹងតែបន្តិចគឺលួងហើយ!
"អ្នកម៉ាក់ស្រែកអី?អ្នកណាធ្វើឱ្យម៉ាក់ខឹងឬ?" ជីម៉ូន ចេញពីសាលារៀនវិញជាមួយអ្នកមីងក៏ទាន់សម្រែកអ្នកម៉ាក់ពីមាត់ទ្វារផ្ទះទើបសួរដោយការចម្លែកចិត្ត
"គ្មានអីទេ..គឺម៉ាក់មានការងារត្រូវធ្វើនៅខាងក្រៅ បន្តិចទៀតមកវិញហើយណា៎.. ម៉ាក់ស្រឡាញ់កូន" ម៉ូនយ៉ុង ដាក់ដៃអង្អែលសក់ក្បាលកូនតិចៗមុននឹងឱនថើបថ្ពាល់ក្រោយមួយខ្សឺតក្រោយពីបញ្ចប់ពាក្យស្រឡាញ់
"កូនក៏ស្រឡាញ់ម៉ាក់ដូចគ្នា" ជីម៉ូន ញោចស្នាមញញឹមផ្អែមដាក់កូនប្រុសមុននឹងឡើងលើសាឡុងឱនថើបថ្ពាល់អ្នកម៉ាក់មួយខ្សឺតយ៉ាងយូរ
"ម៉ាក់ទៅហើយណា៎.. តែមួយភ្លែតទេនឹងមកវិញ កូននៅជាមួយមីង ស៊ូ.. ចុះ អាហារម៉ាក់ធ្វើរួចហើយ" ម៉ូនយ៉ុង ក្រោកឈរពេញកម្ពស់តែក៏មិនភ្លេចនិយាយផ្តាំផ្ញើកូនប្រុសទាំងមានកូនចិត្តអាណិតកូនប្រុសដែលនាងមិនសូវមានពេលនៅជាមួយកូនយូរ
"ទៅទាំងឈុតគេងហ្នឹងឬ?" ជីម៉ូន សួរបញ្ជាក់ ការងារស្អីរបស់អ្នកម៉ាក់ ទើបទៅទាំងឈុតគេងកើត
"គ្មានអីធំដុំទេ..ម៉ាក់ទៅហើយ ផ្ញើកូនជី..ផងណា៎" ម៉ូនយ៉ុង រហ័សដើរចេញទាំងប្រញាប់តែក៏មិនភ្លេចលាកូននិងផ្តាំផ្ញើមិត្តឱ្យជួយមើលកូន
"អ្នកម៉ាក់ប្លែកណាស់មីងស៊ូ" ជីម៉ូន ប្រើក្រសែភ្នែកម៉ក់ៗងើយសម្លឹងអ្នកមីងក្រោយពីសម្លឹងផែនខ្នងរបស់អ្នកម៉ាក់ដែលបានដើរចេញទៅ
"គ្មានអីប្លែកទេ! ទៅងូតទឹកញ៉ាំបាយរួចអានសៀវភៅមុនពេលចូលគេង" ស៊ូមី មិនចង់ឱ្យក្មេងគិតច្រើនទើបនិយាយបង្វែរដាន
"បាទ!"
YOU ARE READING
♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)
ActionPark Jimin x Park Moonyoung (SevenYoungTheSeries4) Written JuBin 🐺