ភាគ២៨+២៩(មិត្តល្អ)

682 30 0
                                    

ភរិយាក្រៅអេតាស៊ីវិល - ភាគ២៨+២៩

មាត់និយាយថាមិនបានបារម្ភពីអ្នកសង្ហា ប៉ុន្តែបែរជាដើរទៅយកថ្នាំលាបរបួសឱ្យគេដោយយកចិត្តទុកដាក់ទៅវិញ
“អូយ..ថ្នមៗ” ជីមីន ស្រែករំអួយខណៈដែលដៃស្រឡូនកំពុងលាបលើរបួសខៀវជាំដោយថ្នមដៃបំផុត
“អាពេលវាយគ្នាមិនឃើញស្រែករំអួយផង”
“បើពេលហ្នុងខឹងខ្លាំងពេក”
“ជង្គង់មានជាំទេមើល” ម៉ូនយ៉ុង ទាញជង្គង់អ្នកសង្ហាមកមើលទាំងដែលគេស្លៀកខោដោយឫកពាបារម្ភ លត់ជង្គង់មួយម៉ោងជាងក៏ប្រហែលក្រហមហើយមើលទៅ
“ស្លៀកខោហ្នឹង?ឬចង់ឱ្យស្រាតមើល”
“ហើយឈឺជង្គង់អត់?”
“អត់”
“បើអត់ស្រាតធ្វើអី?”
“គ្មានបានចង់ស្រាតផង”
“ថ្ងៃចុងសប្តាហ៍បែបនេះ ខ្ញុំចង់បបួលស៊ូ..ទៅលេងមណ្ឌលរំឭកអនុស្សាវរីយ៍កាលពីក្មេងរបស់ពួកយើង បងទៅលេងអ្នកផ្ទះចុះ” គ្មានការធ្វើ ម៉ូនយ៉ុង ក៏ស្រាប់តែនឹកដល់មណ្ឌលដែលធ្លាប់រស់នៅកាលពីក្មេង ទើបចង់បបួលមិត្តទៅលេង
“ចាំបងជូនពួកអូនទៅទីនោះ ចង់ដឹងថាកន្លែងរស់នៅរបស់អូនកាលពីក្មេងតើបែបណា?”
“ខ្ញុំបើកឡានទៅខ្លួនឯងបាន”
“ចឹងបងសុំ ជីម៉ូន ទៅលេងម៉ាក់បង” គ្រាន់តែឮ ជីមីន ថាដូច្នេះភ្លាម នាងតូចស្រាប់តែប្រែទឹកមុខទៅជាស្មើធេងបញ្ជាក់ថាអ្វីដែលគេសុំ នាងឱ្យមិនបាន ទុកចិត្តមិនបានទេ គ្រួសាររបស់គេស្អប់ម៉ាក់កូននាងសឹងអី បើអូន ជីម៉ូន ទៅ ហើយមានរឿងមិនល្អកើតឡើងលើកូននាងនោះ នាងមិនព្រមទេ
“បងសន្យាថានឹងមើលថែកូនឱ្យល្អ ជួនកាលអ្នកម៉ាក់របស់បងអាចនឹងស្រឡាញ់ចៅ ចង់បានចៅក៏ថាបាន” ជីមីន ប្រញាប់ចាប់ដៃស្រឡូននិយាយអង្វរករនាងបន្ថែមទៀត ជួនកាលម៉ាក់គេអាចនឹងចិត្តទន់ព្រមទទួលស្គាល់ម៉ាក់កូនពួកនាងក៏ថាបាន
“ម៉ាក់អ្ហា៎.. កូនមកវិញហើយ” ម្ចាស់សម្លេងមិនទាន់លេចរូបរាងតែសម្លេងជះលាន់ឮស្ទើរតែពេញផ្ទះទៅហើយ ក្មេងតូចរត់ចូលក្នុងផ្ទះទាំងសប្បាយចិត្តខណៈដែលនៅក្នុងដៃមានកាន់ការ៉េមពីរដើម
“ហើយមីងស៊ូ.. នាំទៅញ៉ាំអីខ្លះបានសប្បាយចិត្តម្ល៉េះ?” ម៉ូនយ៉ុង កាលបើកូនរត់មកអង្គុយលើភ្លៅរបស់ខ្លួន
“មីងស៊ូ.. យួរមកហើយ” ជីម៉ូន ចង្អុលទៅអ្នកមីងកាលបើនាងយួររបស់លេងចូលមកដល់ក្នុងផ្ទះ
“នេះចង់បានមនុស្សយន្តពីពេលណាមិនប្រាប់ម៉ាក់សោះ អស់លុយមីងស៊ូ.. ទៀតហើយ” ម៉ូនយ៉ុង និយាយដោយការក្រែងចិត្ត ព្រោះជាច្រើនដង ជីម៉ូន តែងតែចាយលុយ ស៊ូមី
“មិនអីទេ” ស៊ូមី ញញឹមផ្អែមខណៈដែលទុកកូនមនុស្សមួយថង់យ៉ាងធំទៅលើតុមុននឹងដាក់បង្គុយចុះលើសាឡុង
“ឈប់ញ៉ាំការ៉េមហើយ នេះម៉ាក់យកទៅ” ជីម៉ូន ហុចការ៉េមឲ្យអ្នកម៉ាក់ខណៈដែលភ្នែកសម្លឹងរបស់លេងទាំងក្នុងចិត្តកំពុងតែគិតថាគួរលេងបែបណា
“អូខេម៉ាក់យក តែកូនត្រូវទៅលាងដៃចេញសិន ម៉ោះ” ម៉ូនយ៉ុង ទទួលការ៉េមពីកូនប្រុសកាន់នៅដៃម្ខាងហើយដៃម្ខាងទៀតកាន់កដៃកូនអូសទៅលាងដៃនៅផ្ទះបាយ
“ជីមីន លោកមិនរវល់ទៅណាទេឬ?” ស៊ូមី ចាប់ផ្តើមបង្កើតការសន្ទនាជាមួយអ្នកសង្ហា កាលបើខណៈនេះពួកគេនៅតែពីរ
“បាទ! គឺកំពុងតែគិតថានាំកូនជី.. ទៅលេងលោកយាយ” ជីមីន ញោចស្នាមញញឹមផ្អែមលើផ្ទៃមុខសង្ហាខាបប្រលឹងស្រីស្ទើរមួយផែនដី
“មិនខ្លាចម៉ាក់របស់លោក...??” ស៊ូមី មិនហ៊ាននិយាយឱ្យចប់ប្រយោគនោះទេ តែគេក៏អាចស្មានដឹងថានាងចង់និយាយពីអ្វីទើបនិយាយ៖
“សាច់បង្កើតរបស់គាត់ អាចធ្វើឱ្យគាត់ចិត្តទន់ក៏ថាបាន” ក្នុងចិត្ត ជីមីន នៅតែជឿជាក់ថាអ្នកម៉ាក់របស់ខ្លួនមិនអាក្រក់ដល់ថ្នាក់ស្អប់សាច់ឈាមបង្កើតនោះទេ ប៉ុន្តែប៉ារបស់គេប្រហែលអាច ដោយសារមហិច្ឆតាដ៏ធំធេងរបស់គាត់
“ម៉ូន.. ព្រមដែរឬ?” ស៊ូមី សួរដោយការយល់ចិត្តអ្នកម្ខាងទៀត
“អ្ហឹម.. ម៉ូន ចង់នាំអ្នកនាងទៅលេងមណ្ឌល”
“ត្រូវហើយ.. ពួកយើងខានទៅយូរហើយ ស៊ូ..” ម៉ូនយ៉ុង នាំកូនមកវិញទាន់សម្តីអ្នកសង្ហាទើបនិយាយសម្របសេចក្តី
“អ្ហ៎.. មែនហ្នឹង” ស៊ូមី ញោចស្នាមញញឹមស្រាលៗបែបមិនសូវជាសម ដោយសារមិនចង់ទៅរំឭកអនុស្សាវរីយ៍ល្អៗជាមួយមិត្តកាលពីក្មេង ព្រោះពេលនេះនាងកំពុងតែក្បត់មិត្តជួយអ្នកដទៃ ក្នុងចិត្តក៏ចេះតែរអៀសខ្លួន
“អ៊ីចឹងអ្នកទាំងពីររៀបចំទៅ ខ្ញុំនាំកូនជី..ទៅហើយ” ជីមីន ក្រោកឈរពេញកម្ពស់បម្រុងនឹងចាប់លើកបីកូនខណៈដែលក្មេងតូចកំពុងលេងមនុស្សយន្តតូចៗធំជាងមេជើងបន្តិចជាច្រើនតម្រៀបគ្នាដូចកងទ័ព
“ពូមីនចង់នាំជី..ទៅណា?” ជីម៉ូន ងើយកសួរកាលបើអ្នកសង្ហាលើកដៃបម្រុងនឹងពរខ្លួន
“ទៅដល់ដឹងហើយ”
“អ្ហ៎..”
ជីមីន ប្រមូលរបស់លេងច្រកក្នុងថង់ មុននឹងហុចឱ្យកូនកាន់ រួចចាប់លើកបីកូនដើរទៅដាក់ក្នុងឡានថ្នមៗ ហើយក៏ដើរវាងទៅម្ខាងចាប់ទាញបើកឡើងអង្គុយកន្លែងចង្កូត
“ដាក់ខ្សែក្រវាត់ផង” ជីមីន ឱនដាក់ខ្សែក្រវាត់ឱ្យកូនរៀបរយទើបបើកចេញទៅ
ចំណែកឯ ម៉ូនយ៉ុង និង ស៊ូមី ក្រោយពីពិភាក្សាថាគួរត្រូវទិញអីទៅផ្ញើក្មេងៗនៅមណ្ឌលក៏ដូចជាផ្ញើអ្នកមើលថែរួចរាល់ ក៏នាំគ្នាចូលក្នុងឡាន ពួកគេទាញទ្វារនៅម្ខាងចង្កូតបំណងចង់បើកឡានដូចគ្នា
“ទុកឱ្យយើងជាអ្នកបើកវិញ កន្លងមកឯងធ្វើដើម្បីយើងច្រើនហើយ ថ្ងៃនេះយើងនឹងធ្វើដើម្បីឯងវិញណា៎.. ស៊ូមី ដ៏គួរឱ្យស្រឡាញ់របស់យើង ទៅអង្គុយខាងនោះទៅ ហ៊ិហ៊ិ!” ម៉ូនយ៉ុង រៀបរាប់ទាំងសប្បាយចិត្ត ខណៈដែលចង់ធ្វើល្អដាក់មិត្តឱ្យបានច្រើនៗឱ្យសមតម្លៃ ពួកនាងខានមានពេលវេលាតែពីរនាក់យូរហើយ
“អ្ហ៎..” ស៊ូមី ហាក់ភាំងបន្តិចបន្តួចកាលបើមិត្តយកចិត្តទុកដាក់នឹងខ្លួនថ្នាក់នេះ នាងកាន់តែមានអារម្មណ៍ថាមិនគប្បីចំពោះមិត្តនឹងទង្វើក្បត់
“នៅឈរអី? ដើរទៅៗ ចាំយើងបើកទ្វារឱ្យ” ម៉ូនយ៉ុង រុញកាយមិត្តឱ្យដើរម្ខាងទៀតមុននឹងបើកទ្វារឡានរុញមិត្តឱ្យចូលខាងក្នុងរួចក៏ឱនដាក់ខ្សែក្រវាត់ឱ្យមិត្តដោយយកចិត្តទុកដាក់
“រួចហើយ.. កុំភ័យ យើងពូកែបើកឡានណាស់ អង្គុយឱ្យស្រួលទៅ” ម៉ូនយ៉ុង ងើបក្បាលចេញពីក្នុងឡានមុននឹងរុញទ្វារបិទវិញរួចដើរទៅម្ខាងទៀត ទាញទ្វារបើកឡើងអង្គុយលើឡានរួចបើកចេញទៅទាំងញញឹម
“ស្តាប់ចម្រៀងទេ?យើងចាក់ឱ្យ” ម៉ូនយ៉ុង លូកដៃទៅបើកចាក់ចម្រៀងកំដរបរិយាកាស ខណៈដែល ស៊ូមី ហាក់អង្គុយស្ងៀមៗ ធ្វើមុខមិនសប្បាយចិត្ត
“បទនេះជាបទចម្រៀងប្រចាំចិត្តរបស់ពួកយើង ឯងចាំទេ? ឯងបានចាក់ឲ្យយើងស្តាប់ពេលដែលយើងស្គាល់ឯងលើកដំបូងដើម្បីលួងយើងឱ្យឈប់យំ ឯងគឺល្អណាស់ បើគ្មានឯងការពារយើង មិនដឹងក្មេងៗឯទៀតវាយធ្វើបាបយើងយ៉ាងណាទេ អរគុណដែលតែងតែក្បែរយើង ធ្វើល្អដាក់យើងណា៎ ស៊ូ..” ម៉ូនយ៉ុង ចាប់ផ្តើមរំឭកអនុស្សាវរីយ៍ចាស់ៗ ធ្វើឱ្យក្នុងខួរក្បាល ស៊ូមី ចាប់ផ្តើមនឹកឃើញគ្រប់យ៉ាង ហេតុអីពេលនោះនាងល្អដាក់មិត្តបានគ្រប់យ៉ាង? ចុះពេលនេះ? នាងកំពុងតែធ្វើអ្វី? នាងជ្រុលខ្លួនជួយអ្នកដទៃដើម្បីធ្វើបាបមិត្តហើយ បើមិត្តដឹងនឹងស្អប់នាង ហើយក៏ត្រូវបាត់បង់មិត្តភាព
“ម៉ូន ចុះបើយើងមិនល្អដូចពីមុន? យើងស្រាប់តែក្បត់ឯង ឯងគិតបែបណា?”
“ឯងមិនធ្វើបែបនោះទេ” ម៉ូនយ៉ុង ងាកទៅញញឹមដាក់មិត្តបន្តិចទើបចាប់អារម្មណ៍នឹងទឹកមុខមិនស្រូវស្រល់បស់របស់មិត្តទើបដកដៃម្ខាងចេញពីចង្កូតឡានលូកទៅស្ទាបថ្ងាសរបស់មិត្តដោយឫកពាបារម្ភ
“ឯងឈឺមែនទេ?យើងជូនទៅមន្ទីរពេទ្យ”
“មិនបាច់! យើងអត់អីទេ បើកឡានឱ្យស្រួលទៅ” ស៊ូមី ចាប់ដកដៃមិត្តចេញទាំងមិនពេញចិត្ត ដែលឫកពានេះនាងមិនដែលប្រព្រឹត្តដាក់មិត្តពីមុនមកសោះ
“អ្ហឺ..យើងនឹងបើកឡានឱ្យស្រួល” ម៉ូនយ៉ុង មិនបានប្រកាន់ខឹងនឹងឫកពាគំរោះគំរើយរបស់មិត្តឡើយដោយសារនាងគិតថាមិត្តអារម្មណ៍មិនល្អដោយប្រការណាមួយ

♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)Where stories live. Discover now