ភរិយាក្រៅអេតាស៊ីវិល - ភាគ២+៣
ជីមីន មិនបានជឿជាក់លើសម្តីរបស់នាងតូចសូម្បីបន្តិចដោយហេតុថាកាលពីពេលដែលគេមានចេតនារំលោភនាងកាលពី៦ឆ្នាំមុននោះគឺនាងនៅបរិសុទ្ធនៅឡើយ បើនាងនិយាយថាមានកូនមុនពេលមានសម្ព័ន្ធភាពជាមួយគេវាដូចជាបោកស្រស់ៗពេក រឿងការងារដូចជាឆ្លាតតែរឿងកុហកដូចមិនឆ្លាតសោះ ឱ្យគេតាមទាន់តែរហូត។
“ក្រែងបងជាបុរសដំបូងអ្ហេស៎? ម៉េចក៏មិនកុហកឱ្យសមជាហ្នឹងបន្តិចទៅ?” ជីមីន ញោចស្នាមញញឹមចុងមាត់សម្លឹងមុខនាងតូចចំៗខណៈដែលឈានជើងទៅជិតកាយតូចមុននឹងឱនមុខទៅជិតៗថ្ពាល់ផ្កាឈូកព្រឿងៗ
“បើដឹងថាបងក្បាលខូចបែបហ្នឹង.. ខ្ញុំមិនបាក់ចិត្តលង់ស្រឡាញ់បងទេ ខាតចិត្ត!!!” ប្រកែកជាមួយគេមិនឈ្នះបែរជាហាមាត់និយាយថាគេក្បាលខូច មុខខឹងក្រហមព្រឿង ខាំមាត់សម្លឹងសម្លក់បែបនេះ ដឹងទេថាគួរឱ្យក្នាញ់ចង់លេបចូលពោះ។
“ស្រឡាញ់បងមិនមែនព្រោះតែបងជាចេះមនុស្សទទួលខុសត្រូវទេឬ?” ពិតមែនហើយ! ដើមឡើយ ម៉ូនយ៉ុង មិនបានស្រឡាញ់ ជីមីន នោះទេ ក៏ព្រោះតែចាប់តាំងពីថ្ងៃដែលគេរំលោភនាងរួចមកនាងស្អប់មុខគេជាងលាមកទៅទៀត មនុស្សប្រុសស្អីជួបមុខតែម្តងក៏រំលោភបំពានរហូតបានសម្រេចបើនាងមិនស្អប់មុខរបស់គេចម្លែកបំផុតហើយ។ លុះដល់៦សប្តាហ៍ក្រោយនាងក៏មានអាការៈប្លែកៗ ឆ្គួតចង្អោរ វិលមុខ មិនសូវមានកម្លាំងទើបទៅពេទ្យពិនិត្យទើបដឹងថាខ្លួនមានផ្ទៃពោះជាមួយបុរសគួរឱ្យស្អប់ម្នាក់នោះ ប្រធានក្រុមហ៊ុនគ្មានសីលធម៌ជាងគេលើលោក តែនាងក៏មិនបានទាមទារឱ្យគេទទួលខុសត្រូវដែរ
ប៉ុន្តែថ្ងៃមួយ..
ឡានក្រុងជិតនឹងចេញដំណើរទៅហើយ រាងតូចកម្ពស់មិនក្រោម១៦០សង់ទីម៉ែត្រ សក់ខ្លីត្រឹមក ស្លៀកសំពត់ពណ៌ទឹកដោះគោខ្លីលើជង្គង់ ពាក់អាវរោមសាច់ប៉ោងៗពណ៌ទឹកក្រូចស្រាល ស្ពាយកាបូបពណ៌ខ្មៅ កំពុងរត់ញាប់ជើងដើម្បីទៅឱ្យទាន់ឡានក្រុង
“អូយ..” នាងតូចក៏ត្រូវទច់ដំណើរង៉ក់កាលបើមានដៃមាំចាប់កាន់ដើមដៃរបស់នាងទាញឱ្យទៅជិតខ្លួនរបស់គេទាំងកំរោលធ្វើឱ្យនាងទោរទន់ទៅតាមបន្តិចទើបមានលំនឹង។
“ហេតុអីនាងមិនទៅរកខ្ញុំ?” នាយកំលោះសង្ហាសួរទៅកាន់នាងតូចដោយឫកពាមិនពេញចិត្តនិងភាពអំណួតនៅក្នុងចិត្ត គ្មានស្រីណាម្នាក់ដែលមិនជាប់ស្នេហ៍ទៅលើគេក្រោយពីបានគេងជាមួយគ្នានោះទេ ហើយក៏គ្មានស្រីណាហ៊ានព្រហើនចំពោះគេដូចជានាងដែរ នាងគួរតែទៅរកគេដើម្បីទាមទារការទទួលខុសត្រូវឬក៏សំណង
“លែងដៃ!!លោកជាអ្នកណា?ចោរចាប់ជំរិតមែនទេ?” ម៉ូនយ៉ុង កញ្រ្ជោលខ្លួន គ្រវាសដៃចេញពីដៃមាំតាមកម្លាំងដែលមាននៅក្នុងខ្លួន នាងប្រញាប់ខ្លាំងណាស់ ហេតុអីក៏មានមនុស្សរោគចិត្តតាមមករករឿងមែននេះ?
“មុខខ្ញុំដូចចោរណាស់ឬ?ភ្នែកមានប្រស្រីទេ?មើលមុខខ្ញុំឱ្យច្បាស់ អ្នកដែលរំលោភនាងក៏នាងមិនចាំដែរឬ?” ជីមីន ខឹងនឹងសម្តីដែលចេញពីបបូរមាត់តូចមុននេះណាស់ គេសង្ហាសឹងអីថាគេដូចចោរ ហើយធ្វើខ្លួនមិនចាំប្រុសសង្ហាដូចគេទៀត នាងពិតជាគ្មានខួរក្បាលបំផុតហើយ
“អាប្រធានក្រុមហ៊ុនគ្មានសីលធម៌ជាងគេលើលោក!!!!!” ម៉ូនយ៉ុង ខឹងនឹងនាយសង្ហាដល់ថ្នាក់ញ័រទ្រូងដៃស្រឡូនទាញកាបូបស្ពាយទៅវាយគេ ដឹបៗ តាមអារម្មណ៍ខឹងនិងខូចចិត្ត មកតាមយកស្អីពីនាងទៀតហើយ? រំលោភនាង ធ្វើឲ្យនាងមានកូន គេបំផ្លាញអនាគតយុវវ័យរបស់នាង គេអាក្រក់បំផុតហើយ
“អាថោកទាប.. ហ៊ឹកៗ” ម៉ូនយ៉ុង បន្តជេរគេទាំងទឹកភ្នែកទឹកសំបោរធ្វើឱ្យក្រសែភ្នែកអ្នកជុំវិញខ្លួនចាប់ផ្តើមសម្លឹងមកកាន់សកម្មភាពរបស់ពួកគេ
“អាល្មោភកាម.. អា..អា៎អ្ហឹម” នាងតូចនៅបន្តជេរគេប៉ុន្តែត្រូវគេខ្ទប់មាត់ជាប់លែងឱ្យចេញសម្លេងជេរ នាងខំរើបម្រះខ្វេរខ្វៃកាលបើឡានខ្លួននាងទៅដាក់ក្នុងកូនឡានពណ៌សមួយដោយការបង្ខិតបង្ខំពេញទី
“នៅក្នុងហ្នឹងហើយ ហាមចេញទៅណាប្រយ័ត្នខ្ញុំរំលោភនាងកណ្តាលហ្វូងមនុស្ស” ជីមីន ដាក់នាងតូចនៅក្នុងឡានហើយក៏និយាយគម្រាមនាងដោយប្រើទឹកមុខមាំប្រាកដប្រជា
“អារោគ..” ម៉ូនយ៉ុង បម្រុងនឹងជេរទៀតតែក៏ត្រូវកាត់ផ្តាច់ដោយសារ៖
“ជេរពីរម៉ាត់ថើបបីខ្សឺត តថ្លៃមិនបាន!” ជីមីន ញោចស្នាមញញឹមចុងមាត់កាលបើនិយាយប្រយោគដែលនាងតូចហាមាត់ប្រកែកមិនរួច យ៉ាងណាក៏គេមានប្រៀបជាងនាងស្រាប់ហើយ
(អាកើតអេដស៍) ម៉ូនយ៉ុង បានត្រឹមតែខាំមាត់សម្លក់គេនិងលួចជេរនៅក្នុងចិត្តប៉ុណ្ណោះ នាងមិនទុកចិត្តបុរសដែលនៅចំពោះនាងពិតមែន គេរោគចិត្តច្បាស់ណាស់
“ស្ងាត់បែបនេះល្អ.. តែហាមលួចជេរបងក្នុងចិត្ត” ជីមីន ញោចស្នាមញញឹមមានភាពជឿជាក់ប្រគល់ទៅឲ្យនាងតូចខណៈដែលលើកដៃអង្អែលសក់ក្បាលរបស់នាងថ្នមៗប្រៀបដូចជានាងជាកូនក្មេងដែលស្តាប់បង្គាប់អ៊ីចឹង។
(យើងស្អប់មុខឯងជាងអាចម៍ទៀត ឮទេ?ថាយើងស្អប់ៗៗៗ) ម៉ូនយ៉ុង មិនមាត់តែក្តាប់ដៃនិងស្រែកថាស្អប់គេក្នុងចិត្តទាំងទ្រូងក្តៅងំ ប្រុសម្នាក់នេះធ្វើឱ្យនាងខឹងឡើងញ័រសាច់ហើយ មិនដែលមាននរណាម្នាក់ធ្វើឱ្យនាងខឹងដល់ថ្នាក់នេះទេ
“ឈប់តបហើយឬ?តែមិនអីទេ..ខ្ញុំមានរឿងតិចតួច ចង់និយាយជាមួយនាង” ជីមីន ប្រើទឹកមុខធម្មតានិយាយដោយសម្លេងធម្មតារួចក៏ដើរវាងទៅម្ខាងទៀតចូលខាងក្នុងឡាន។
“ទៅធ្វើការក្នុងក្រុមហ៊ុនខ្ញុំទៅចាំពេលពោះរបស់នាងប៉ោងធំចាំឈប់ ខ្ញុំនឹងទទួលខុសត្រូវលើនាងគ្រប់យ៉ាង” ជីមីន ងាកទៅនិយាយជាមួយអ្នកម្ខាងទៀតដែលកំពុងតែលួចជេរគេក្នុងចិត្តទាំងមុខរកយំ
“ខ្ញុំមិនត្រូវការ” បួនម៉ាត់ដ៏មានន័យ រឹតតែធ្វើឱ្យ ជីមីន ចង់បាននាងឱ្យមកនៅក្បែរខ្លួនគេថែមទៀត អាចនិយាយបានថានាងប្លែកខុសពីស្រីដទៃដែលគេធ្លាប់ជួប មិនខ្វះទេស្រីស្អាតគេចង់បានប៉ុន្មាននាក់ក៏បានដែរ ប៉ុន្តែស្រីដែលចរិតស្អាតវាមិនងាយស្រួលរកនោះទេ
“ហេតុអី?” ជីមីន សួរបកទៅវិញ ដូចជាហួសចិត្តនឹងនាង គេខំមានចិត្តមកទទួលខុសត្រូវហើយ នាងត្រូវការអីទៀត?
“ព្រោះខ្ញុំស្អប់មុខលោកជាងអាចម៍ឆ្កែទៅទៀត!!” មួយឃ្លានេះដូចជះទឹកនោមកណ្តាលមុខអ្នកកម្លោះ ហេតុអីក៏នាងមើលមិនឃើញភាពឡូយឆាយរបស់គេដូចស្រីដទៃ? ឬគេឡូយសង្ហាមិនគ្រប់គ្រាន់?
“នាងចង់រៀបការជាមួយខ្ញុំមែនទេ?ចាំខ្ញុំនាំទៅសាលាសង្កាត់ចុះអេតាស៊ីវិលតែម្តង” ជីមីន មានអារម្មណ៍ថាចង់បាននាងធ្វើប្រពន្ធកាន់តែខ្លាំង ឬគេស្រឡាញ់នាងហើយ? តាំងពីថ្ងៃដែលគេរំលោភនាងរួចគេតាមដាននាងរាល់ថ្ងៃ មានន័យថាគេចាប់អារម្មណ៍នាងតាំងពីជួបលើកដំបូងឬ?
“មានស្តាប់ខ្ញុំនិយាយទេ?ខ្ញុំស្អប់លោក ប្រុសរោគចិត្ត!!” ម៉ូនយ៉ុង ខាំធ្មេញសង្កៀតគ្នាឮសូរង៉េតង៉តៗ កាន់តែនិយាយជាមួយប្រុសម្នាក់នេះ នាងតែធ្វើឱ្យសម្ពាធឈាមនាងឡើងខ្ពស់
“ស្អប់ក៏ស្អប់ចុះតែខ្ញុំចង់ទទួលខុសត្រូវលើកូនក្នុងពោះរបស់នាង” ជីមីន និយាយអ្ហីៗប្រៀបដូចជាពាក្យស្អប់របស់នាងជាពាក្យដែលសរសើរលើកទឹកចិត្ត
“មិនមែនជាកូនរបស់លោកទេ.. ទទួលខុសត្រូវរកងាប់ស្អី?ខ្ញុំធុញមុខលោកណាស់” ម៉ូនយ៉ុង ព្យាយាមដកដង្ហើមធំឱ្យធូរក្នុងទ្រូងខ្លះតែមិនធូរសោះមានតែតឹងលើសដើម
“មិនដឹង មិនឮ សំខាន់ឱ្យតែនាងគ្មានប្តី ខ្ញុំនៅតែមានសិទ្ធិជួយមើលកូនរបស់នាង”
“ដេញលោកឱ្យចេញវាក៏ជាសិទ្ធរបស់ខ្ញុំដូចគ្នា”
“ដេញទៅ ឱ្យតែដេញចេញ” ជីមីន ញោចស្នាមញញឹមចុងមាត់ឌឺអ្នកដែលប្រកែកជាមួយខ្លួនមិនឈ្នះ គេមិនដែលមុខក្រាស់ដាក់ស្រីណាដូចជានាងទេ
“..” ស្ងាត់ ព្រោះមិនដឹងថាតបយ៉ាងម៉េច
“នាងចង់ឱ្យកូនយើងឥតខាន់ស្លាមែនទេ?ឬនាងចង់ឲ្យកូនកំព្រាឪពុកដូចជានាង” ជីមីន បន្ថែម
“មិនមែនកូនលោក កូនខ្ញុំតែម្នាក់ ហើយក៏មិនមែនជាកូនឥតខាន់ស្លា ហើយរឹតតែមិនមែនជាកូនដែលគ្មានឪពុក ព្រោះខ្ញុំនឹងធ្វើទាំងម្តាយទាំងឪពុកឱ្យកូនខ្ញុំ សូមមេត្តាកុំមករញ៉េរញ៉ៃក្នុងជីវិតរបស់ខ្ញុំ”
“ខ្ញុំគ្រាន់តែចង់ទទួលខុសត្រូវ”
ចាប់តាំងពីថ្ងៃនោះមក ជីមីន តែងតែតាមនៅក្បែរ ម៉ូនយ៉ុង សឹងតែរាល់ថ្ងៃរហូតដល់នាងពពោះគ្រប់៩ខែ គេតាមទៅមើលថែ យកចិត្តទុកដាក់ រស់នៅផ្ទះជួលតូចចង្អៀតជាមួយនាង ដូចប្តីប្រពន្ធក្រីក្រដែលតស៊ូលំបាកជាមួយគ្នា។
ក្បែរគ្នា ស្គាល់ចិត្តគ្នា មើលឃើញអំពើល្អរបស់គ្នា យូរៗទៅ ម៉ូនយ៉ុង ក៏ធ្លាក់នៅក្នុងអន្លង់ស្នេហ៍របស់ ជីមីន ដោយបដិសេធមិនបាន ហើយទំនាក់ទំនងលាក់លៀមរបស់គេក៏នៅតែមិនបង្ហាញរហូតដល់សព្វថ្ងៃ។
YOU ARE READING
♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)
ActionPark Jimin x Park Moonyoung (SevenYoungTheSeries4) Written JuBin 🐺