ភាគ៣២+៣៣(ហត់នឹងមើលមុខគ្នា)

693 25 0
                                    

ភរិយាក្រៅអេតាស៊ីវិល - ភាគ៣២+៣៣

ថើបនែបនិត្យបានបន្តិច ជីមីន ស្រាប់តែប្លែកអារម្មណ៍ចំពោះបបូរមាត់និងក្លិនកាយរបស់ស្រីម្នាក់នេះ ដាស់អារម្មណ៍ប្រាប់ថាមិនមែនជា ម៉ូនយ៉ុង ស្រីម្នាក់នេះមិនមែនជាស្រីដែលគេស្រឡាញ់ទេ ទើបត្រូវបញ្ឈប់ការថើបយ៉ាងទាន់ហន់ មុននឹងដកខ្លួនចេញសម្លឹងមុខនារីនៅចំពោះមុខ
“ជីអា???” ជីមីន បើកភ្នែកធំៗសម្លឹងស្រីនៅចំពោះមុខដោយភាពភ្ញាក់ផ្អើល នាងមកជួបគេដល់ទីនេះដោយរបៀបណា? ហើយគេនៅផឹកស្រវឹងច្រឡំថើបមាត់នាងទៀត អាម៉ាស់ខ្លាំងណាស់
“គឺ..” ជីអា រកនិយាយមិនត្រូវ កាលបើមុននេះអ្នកម្ខាងទៀតថតខ្លួនដូចវិញាណសន្ធិតតែពេលនេះបែរជាមកបើកភ្នែកសម្លឹងនាងបែបនេះ
“ខ្ញុំស្រវឹង សុំទោសចំពោះរឿងមុននេះ ខ្ញុំទៅផ្ទះវិញហើយ” ជីមីន លើកដៃញីសៀតផ្កា ក្រវីក្បាលឱ្យស្វាងស្រវឹង មុននឹងព្យាយាមបោះជំហានដើរចេញពីកន្លែងនេះទៅរកសន្តិសុខសួររកឡានរបស់ខ្លួន
“ជីមីន.. លោកទៅរួចដែរអ្ហេស៎? លោកស្រវឹងបើមានគ្រោះថ្នាក់ តើគិតយ៉ាងម៉េច? ចាំខ្ញុំបើកឡានជូនលោកទៅណា៎..” ជីអា រត់ទៅតាមចាប់ដៃមាំជួយទប់លំនឹងនៃដំណើររបស់គេដោយឫកពាយកចិត្តទុកដាក់ តែគេចាប់តែព្យាយាមគេចវេះការជួយរបស់នាងទៅវិញ
“ខ្ញុំអូខេណា៎ កុំបារម្ភ” ជីមីន ចាប់បេះដៃរបស់នាងចេញដោយការតាំងចិត្ត ចាប់ពីពេលនេះទៅគេមិនសិទ្ធិជាមួយស្រីម្នាក់នេះទៀតឡើយ វាជាសំណូមពររបស់ស្រីដែលគេស្រឡាញ់ គេគួរតែធ្វើយូរហើយ
“លោកជាគូដណ្តឹងខ្ញុំណា៎ បើលោកកើតរឿងអីឡើងមក ឲ្យខ្ញុំធ្វើយ៉ាងម៉េច? លោកមិនយល់ពីចិត្តបារម្ភខ្ញុំបន្តិចខ្លះអ្ហេស៎? មិនចង់ក្បែរខ្ញុំ ខ្លាចខ្ញុំធ្វើអីលោកឬ?!!” ជីអា តម្លើងសម្លេងទាំងទឹកភ្នែក កាលបើគេបដិសេធជំនួយរបស់នាង ប្រៀបដូចនាងជាអ្នកដទៃ នាងដឹងថាគេប្រាកដចាញ់ ទឹកភ្នែកមនុស្សស្រីបដិសេធជំនួយរបស់នាងលែងបាន
“មិនមែនទេ ជីអា កុំយំ ខ្ញុំទៅជាមួយនាងក៏បាន” ជីមីន លើកដៃជូតទឹកភ្នែកចេញពីថ្ពាល់នាងក្រមុំ ដោយលែងហ៊ានបដិសេធសំណើរបស់នាង
ជីអា គ្រាហ៍ ជីមីន រុញចូលក្នុងឡានក៏ជ្រុលខ្លួនដួលលើកាយរបស់គេដោយចេតនា ច្រមុះប៉ះច្រមុះទាក់ទាញចិត្តវិញាណរបស់គេឱ្យលង់
“ជីមីន.. ខ្ញុំដូចជាចូលចិត្តលោកហើយ” ជីអា និយាយដោយសម្លេងស្រទន់លោកចិត្តខណៈដែលលូកម្រាមដៃស្រឡូនអង្អែលលើផ្ទៃមុខសង្ហាថើៗ
“បងស្រឡាញ់ម៉ូន..” ជីមីន ពោលស្រាលៗខណៈដែលត្របកភ្នែកស្រទន់បើកកម្រើកបន្តលែងរួច ខណៈណាក៏ដោយគេមិនដែលភ្លេចឈ្មោះស្រីដែលគេស្រឡាញ់ឡើយ ទោះគេមិននៅក្បែរនាង
(ក្បែរខ្ញុំស្រែកហៅឈ្មោះនាងនោះអ៊ីចឹងឬ?!! មួយម៉ាត់ម៉ូន..ពីរម៉ាត់ម៉ូន.. ចុះ ស៊ូ ជីអា?!) ជីអា ក្តាប់ដៃសួរក្នុងទ្រូងក្តៅងំមុននឹងក្រោកចេញពីកាយមាំ ចាប់លើករុញជើងរបស់ឲ្យចូលក្នុងឡានផុត ចាប់លើកគេឱ្យអង្គុយផ្អែកខ្នងនឹងកៅអីទាញខ្សែក្រវាត់ដាក់ឱ្យគេរៀបរយ រួចនាងដើរទៅម្ខាងចង្កូត ទាញទ្វារឡានបើកមុននឹងឡើងអង្គុយ គេស្រាប់តែគេងផ្អៀងខ្លួនផ្អៀងកមករកនាងទើបនាងខិតខ្លួនទៅឱ្យជិត ឱ្យគេខ្ចីផ្អែកស្មាបណ្តោះអាសន្ន ដៃស្រឡូនអង្អែលសក់ក្បាលគេថ្នមៗស្រាប់តែមានអារម្មណ៍ថាមានក្តីសុខខ្លាំងក្រៃទើបញោចស្នាមញញឹមត្រេកអរដោយមិនបានត្រៀមទុកមុន

♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)Where stories live. Discover now