ភាគ៣០+៣១(មនុស្សឆ្លៀតឱកាស)

695 22 0
                                    

ភរិយាក្រៅអេតាស៊ីវិល - ភាគ៣១+៣០

ម៉ូនយ៉ុង បើកឡានដោយល្បឿនលឿនបំផុតដោយមិនខ្លាចថានឹងមានគ្រោះថ្នាក់ នាងបង្វែរចង្កូតបត់ផ្លូវកែងយ៉ាងលឿន ដែលមើលពីចម្ងាយភ័យជំនួសនាងខ្លាចថានឹងជ្រុលទៅបុកនឹងអ្វីមួយ ប៉ុន្តែនាងមិនបានភ័យឬខ្លាចនោះឡើយ
ង៉ឺត!!!!!!!!
នាងជាន់ហ្វ្រាំងឡានបង្ខំឈប់នៅពីមុខភូមិគ្រឹះដ៏ធំស្គឹមស្គៃមុននឹងរុញទ្វារឡាន នាំខ្លួនចុះចេញ រត់ទៅចុចកណ្តឹងផ្ទះយ៉ាងតក់ក្រហល់
“ម៉ូន..” ជីមីន ដើរមកបើកទ្វារឱ្យនាងតូច ខណៈដែល ជីម៉ូន និង ជីអា ដើរមកខាងមុខផ្ទះដូចគ្នា ឃើញកូនប្រុសភ្លាម ម៉ូនយ៉ុង ប្រញាប់ប្រញាល់រត់ទៅឱបកូនជាប់ដូចខ្លាចថាកូនមានបញ្ហាអ្វីកើតឡើង
“មិនអីល្អហើយ យើងទៅផ្ទះវិញណា៎” ម៉ូនយ៉ុង អង្អែលក្បាលកូនប្រុសស្រាលៗ ដោយឫកពាបារម្ភពីកូន ដាច់ខាតនាងមិនឱ្យមកទីនេះទៀតទេ
“ចាំបងជូនទៅវិញ” ជីមីន ចូលខ្លួនសុំបើកឡានជូននាងនិងកូនទៅផ្ទះ ខណៈដែលនាងកំពុងចាប់លើកបីកូនដើរចេញពីទីនេះ
“មិនបាច់ទេ! ធ្វើតាមសប្បាយចុះ កុំយកកូនខ្ញុំមកពាក់ព័ន្ធ” ម៉ូនយ៉ុង ងាកក្រោយសម្លឹងមុខសង្ហាបន្តិចមុននឹងពកូនទៅដើរទៅឡាន ដាក់កូនឱ្យអង្គុយស្រួលបួលទៅដើរវាងទៅម្ខាងចង្កូត
“ធ្វើចិត្តឱ្យទូលាយស្តាប់ហេតុផលបងសិនទៅណា៎” ជីមីន ដើរទៅចាប់ដៃស្រឡូនជាប់ ខណៈដែលនាងបើកទ្វារបម្រុងនឹងលូនខ្លួនចូលក្នុងឡាន
“ធ្វើចិត្តឱ្យទូលាយ? បើជាបងវិញ ពេលដែលខ្ញុំយកកូនខ្ញុំទៅលេងជាមួយប្រុសផ្សេង បងមានអារម្មណ៍បែបណា?” លើកទីមួយដេញនាងចេញពីកន្លែងធ្វើការទុកឱ្យ ជីអា នៅតែពីរនាក់ជាមួយគេ លើកទីពីរថានាងប្រចណ្ឌជ្រុលគេមិនចូលចិត្តចរិតបែបនេះ លើកទីបីនាំ ជីអា ទៅដេកនៅខុនដូរពេញមួយយប់ លើកទីបួនថាចិត្តមិនទូលាយ ឱ្យនាងទូលាយដល់កម្រិតណាទៀត ទាំងដែលនាងស្រឡាញ់គេមិនបានទាមទារអាពាហ៍ពិពាហ៍ ស៊ូទ្រាំឱ្យញាតិស្តីថា ឱ្យម៉ាក់គេប្រមាថសព្វបែបយ៉ាង គេមើលឃើញនាងត្រឹមជាមនុស្សចិត្តចង្អៀតចង្អល់ ឬចង់ឱ្យនាងមានប្តីរួមគ្នាជាមួយស្រីផ្សេងទើបមានចិត្តទូលាយគ្រប់គ្រាន់មែនទេ?
“តែបងនិង ជីអា គឺទាក់ទងគ្រាន់តែដើម្បីផលប្រយោជន៍សងខាង ពួកយើងមិនមានស្នេហា នាងស្រឡាញ់កូនយើង ចង់លេងជាមួយកូនយើងមានអីខុសទៅ?” ជីមីន បកស្រាយបដិសេធដែលអ្នកម្ខាងទៀតមានអារម្មណ៍មិនល្អ កាលដែលគេឲ្យកូនលេងជាមួយគូដណ្តឹង
“ភ្លេចហើយថានាងចង់ប្រជែងខ្ញុំដើម្បីយកបងចេញពីខ្ញុំ? បងដឹងហើយថាខ្ញុំមិនត្រូវធាតុជាមួយនាង តែបងនិយាយចេញមកធ្វើដូចយល់ពីនាង ស្គាល់នាងច្បាស់ណាស់អ៊ីចឹង” ម៉ូនយ៉ុង តម្លើងសម្លេងចង្អុលទៅស្រីម្នាក់នោះខណៈដែលស្រែកថាចង់ប្រជែងជាមួយនាងដើម្បីយកគេ រឿងនេះគេក៏ដឹងច្បាស់ តែមើលទង្វើរបស់គេចុះ
“អូនជ្រុលពេកហើយ!!” ជីមីន គំហកខ្លាំងៗកាលបើនាងលើកដៃចង្អុលអ្នកម្ខាងទៀតដែលឈរមើលពួកគេភ្លឹះទាំងមិនដឹងខ្យល់អី
“អ្ហឹក.. ត្រូវហើយខ្ញុំជ្រុល! ជ្រុលព្រោះស្រឡាញ់បង ខ្ញុំឆ្កួត! ខឹងបងដែលនៅជាមួយគូដណ្តឹងទាំងដែលខ្ញុំគ្មានសិទ្ធអីសោះ” ម៉ូនយ៉ុង ស្រក់ទឹកភ្នែកម៉ាត់ៗ ខណៈដែលពោលសម្តី នាងមានសិទ្ធិអីទៅហាមគេនោះ និយាយឱ្យចំទៅគេនិងនាងមិនត្រូវជាអ្វីផង ប្រៀបដូចជាអ្នកស្គាល់គ្នាធម្មតាៗ នាងឆ្គួតបំផុតហើយ ដែលចេះតែភ្លេចខ្លួនថាគេជាប្តីនាង ទាំងដែលការពិតមិនមែន
“..” ជីមីន ឈរស្ងៀមដូចគល់ឈើ កាលបើឃើញនាងសម្រក់ទឹកភ្នែក
“អ្ហឹក..” ម៉ូនយ៉ុង លើកដៃជូតទឹកភ្នែកមុននឹងលូនខ្លួនចូលក្នុងឡាន ព្យាយាមសម្ងាប់អារម្មណ៍ឱ្យនឹងធឹង ព្រោះមិនចង់ឱ្យកូនដឹង
“ម៉ាក់..” ជីម៉ូន សម្លឹងមុខអ្នកម៉ាក់ភ្លឹះៗក្រោយពីបានឃើញសកម្មភាពអ្នកម៉ាក់ឈ្លោះប្រកែកជាមួយលោកពូដល់ថ្នាក់យំ
“គ្មានអីទេណា៎” ម៉ូនយ៉ុង លោទៅទាញកូនប្រុសឱបជាប់ក្នុងទ្រូងដ៏កក់ក្តៅ ខណៈដែលទឹកសន្សើមក្តៅឧណ្ហៗហូរស្រក់កាត់ថ្ពាល់មិនព្រមឈប់ មិនត្រូវជាអ្វីផង យំធ្វើអី? ឈឺធ្វើអី? ទាមទារធ្វើអី? ក៏ដឹងហើយថាលទ្ធផលយ៉ាងណា
“កូនឈប់លេងជាមួយមីងម្នាក់នោះទៀតហើយ អ្ហឹក.. កូនឈប់លេងចូលពួកគាត់ទៀតហើយ ពួកគាត់សុទ្ធតែអាក្រក់ ធ្វើឱ្យអ្នកម៉ាក់របស់កូនយំ” ជីម៉ូន យំអណ្តឺតអណ្តក ស្បថសច្ចាថាមិនចូលក្បែរអ្នកទាំងនោះទៀតទេ រួមទាំង ជីមីន ផងដែរ
“ម៉ាក់គ្មានអីណា ពួកយើងទៅផ្ទះវិញទៅ” ម៉ូនយ៉ុង ដកខ្លួនចេញពីការឱបក្រសោបមុននឹងលើកដៃផ្តិចទឹកភ្នែកចេញពីថ្ពាល់ រួចចាប់កាន់ចង្កូតឡានបើកចេញពីទីនេះ
“ខ្ញុំជាដើមហេតុទៀតហើយ សុំទោស អ្ហឹក.. ខ្ញុំគ្មានចេតនាទេ” ជីអា ចាប់ផ្តើមធ្វើខ្លួនមិនខ្យល់ ដើម្បីទាក់ទាញឱ្យអ្នកម្ខាងទៀតគិតថាខ្លួនមិនដឹងរឿងពិតមែន
“វាមិនអីទេ ពួកយើងឈ្លោះគ្នាមិនងាយបានយូរទេ ខ្ញុំទៅក្រៅហើយ មិនបានជូននាងទៅផ្ទះវិញទេ” ថារួច ជីមីន ដើរទៅបក់ដៃហៅតាក់ស៊ីដើម្បីជិះទៅតាមប្រពន្ធកូន
“ហ៊ើយ!!!នាងនោះវាល្អប៉ុណ្ណាទៅ?!!!អ្ហាយ!!!” ជីអា ក្តាប់ដៃខាំមាត់ទប់អារម្មណ៍ខឹងសម្បា ខណៈដែលកែវភ្នែកគុំគួនសម្លឹងសកម្មភាពរបស់អ្នកសង្ហាដែលឡើងជិះឡានតាក់ស៊ីទៅតាមលួងស្រីម្នាក់នោះ

♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)Where stories live. Discover now