ភរិយាក្រៅអេតាស៊ីវិល - ភាគ១៤+១៥
ស្ងាត់មួយសន្ទុះធំស្រាប់តែឮគេសួរសំណួរបែបនេះមកកាន់នាងធ្វើឱ្យនាងជ្រួញចិញ្ចើមចូលគ្នាខណៈងើយសម្លឹងមើលមុខគេចំ តែមិនគិតច្រើនក៏និយាយ៖
“ធ្វើការទៅ កុំនាំនិយាយ” បញ្ចប់ប្រយោគនេះរួច ម៉ូនយ៉ុង បានឱនមុខចុះធ្វើកិច្ចការងាររបស់ខ្លួនបន្តទាំងមិនខ្វល់ពីទឹកមុខសោកសៅរបស់អ្នកសង្ហា នាងដឹងថាពេលនេះគេកំពុងគិតច្រើន គេក៏មិនខុសពីនាង ប្រហែលជាសោកស្តាយដែលសាងចំណងស្នេហ៍នេះឡើងទាំងដែលដឹងថាវាមិនអាចទៅរួចតាំងពីដំបូង។
“ឆ្លើយនឹងបង!!” ជីមីន ប្រើទឹកមុខមាំសម្លេងកំណាចសម្លុតបង្ខំឱ្យនាងតូចឆ្លើយនឹងសំណួររបស់ខ្លួន គេដឹងថានាងកំពុងតែដឹងថាពេលនេះគេកំពុងតែគិតអ្វី ដូច្នេះហើយគេមិនចង់ឱ្យនាងព្រងើយកន្តើយនឹងអារម្មណ៍ទេ។
“បើគ្មានលោកចូលក្នុងជីវិតខ្ញុំតាំងពីដំបូងគឺខ្ញុំនេះហើយជាអ្នកដើរចូលក្នុងជីវិតលោក ហើយពេលនេះខ្ញុំជាលេខារបស់លោកកំពុងធ្វើការនៅទីនេះ” ម៉ូនយ៉ុង ឆ្លើយតាមសំណួររបស់គេទាំងឱនមុខបិទភ្នែកជាប់រំងាប់អារម្មណ៍ឆួលចុងច្រមុះ។ ជួបគ្នាលើកទីមួយគឺនាងជាអ្នកមកសុំការងាររបស់គេធ្វើ បើគេមិនប្រព្រឹត្តទង្វើមិនគប្បីលើនាង ក៏ពួកគេគង់តែមានចិត្តឱ្យគ្នាដដែល ព្រហ្មលិខិតកំណត់មករួចហើយរវាងពួកគេគង់តែដើរដល់ផ្លូវមួយនេះ។
“បង..មានអារម្មណ៍ថា..បងខុសលើអូនច្រើនខ្លាំងណាស់” កាលបើបានស្តាប់ចម្លើយចេញពីមាត់នាងរួចហើយ ជីមីន និយាយតិចៗទាំងអួលដើមកខណៈដែលទឹកភ្នែងរលីងលោងចង់យំបន្តិចចង់ទប់ទឹកភ្នែកបន្តិច
“កុំយំ!មនុស្សប្រុសដើមទ្រូង៥ហត្ថគេមិនសម្រក់ទឹកភ្នែកទេ” ម៉ូនយ៉ុង សម្លឹងមុខអ្នកសង្ហាខណៈពោលសម្តីលួងលោមគេទាំងដែលផ្លូវចិត្តខ្លួនឯងក៏វេទនា
“ម៉ូន..” កាលបើឮនាងនិយាយបែបនេះគេកាន់តែរន្ធត់ចិត្តចង់យំលើសដើម
“តួឯកចុងក្រោយគង់តែបានគ្នាទេ គ្រាន់តែចួបឧបសគ្គច្រើនបន្តិច” ម៉ូនយ៉ុង ញោចស្នាមញញឹមផ្តល់កម្លាំងចិត្តឱ្យខ្លួនឯងនិងអ្នកដែលស្រឡាញ់
“២ថ្ងៃទៀតបងភ្ជាប់ពាក្យហើយ” និយាយប្រយោគនេះរួច ទឹកភ្នែកកូនប្រុសក៏ស្រក់តក់ព្រោះចិត្តសង្វេគ គេកំពុងតែធ្វើខុសសន្យាជាមួយនាងហើយ មាត់គេផ្អែម និយាយលួងនាងក៏ពូកែ សន្យាជាមួយនាងក៏ច្រើន តែគេមិនដែលប្រព្រឹត្តទង្វើដូចសម្តីសោះ។
“យំធ្វើអី? យំបែបនេះដឹងទេថាដូច ជីម៉ូន ខ្លាំងណាស់ ឈប់យំទៅ.. លោកប្រធានមិនមែនកូនក្មេងទេ” ឮសម្តីលួងលោមបែបនេះហើយទឹកភ្នែករបស់រាងសង្ហាក៏ហូរច្រោកៗមិនចាញ់ទឹកភ្នែករបស់ ម៉ូនយ៉ុង ដែលកំពុងតែបែរមុខទៅម្ខាងសម្ងំបង្ហូរកាត់ថ្ពាល់ទាំងក្នុងទ្រូងអួលណែន។
“បងដឹងថាអូនមិនហាមបងទេព្រោះជាខ្លួនបង តែបងក៏មិនចង់.. បងស្រឡាញ់អូន.. អ្ហឹកៗ បងចាប់ផ្តើមរអើមពាក្យនេះហើយ” ជីមីន បន្តនិយាយដាច់ៗទាំងទឹកភ្នែកហូរម៉ាត់ៗ
YOU ARE READING
♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)
ActionPark Jimin x Park Moonyoung (SevenYoungTheSeries4) Written JuBin 🐺