ភាគ១២+១៣(មនុស្សប្រុសឈាមរាវ)

1K 37 0
                                    

ភរិយាក្រៅអេតាស៊ីវិល - ភាគ១២+១៣

ម៉ូនយ៉ុង ដើរចេញពីកន្លែងមួយនោះទាំងទ្រូងឈឺខ្ទោកៗ វាដល់ពេលហើយមែនទេ? នាងត្រូវដោះលែងគេឬក៏តស៊ូដើម្បីឱ្យប៉ាម៉ាក់គេព្រមទទួលស្គាល់នាងជាកូនប្រសា? នាងវិលវល់អស់ហើយ គិតមិនចេញទេ!
“ម៉ូន! ដរាបណាឯងនៅមានដង្ហើមជីវិតឯងមិនដែលធ្លាក់ដល់បាតទេ” ម៉ូនយ៉ុង ក្តាប់ដៃនិយាយលើកទឹកចិត្តខ្លួនឯងមុននឹងដើរទៅម្ខាងផ្លូវដើម្បីហៅតាក់ស៊ីជិះទៅផ្ទះ
បន្តិចក្រោយមកឡានតាក់ស៊ីបានឈប់ក្រោមការស្នើសុំហើយនាងក៏ឡើងជិះក្នុងឡានដោយមិនភ្លេចប្រាប់ពីទីតាំងដែលត្រូវទៅ។ ម៉ូនយ៉ុង ផ្អែកក្បាលទៅនឹងកញ្ចក់ឡានខណៈដែលក្នុងចិត្តគិតរឿងដែលបានកើតឡើងមុននេះ
(អូនជឿជាក់បងណា៎មីន!កុំបំផ្លាញទំនុកចិត្តអូនព្រោះអូនមិនបាននឹងត្រៀមខ្លួនប្រគល់បងឱ្យអ្នកផ្សេងទេ)នាងនិយាយនៅក្នុងចិត្តខណៈដែលខួរក្បាលនឹកឃើញដល់មុខមនុស្សស្រីម្នាក់អំបាញ់មិញ ស្រីម្នាក់នោះមើលទៅស្អាតបាតថ្លៃថ្នូរខ្លាំងណាស់នាងគ្មានអ្វីទៅប្រជែងនោះទេ។ នាងនៅមានកូនចិត្តខ្លាច ជីមីន ចោលនាងព្រោះតណ្ហា ក៏ដឹងថាកាលពីមុនគេជាព្រាននារីដេកជាមួយស្រីរាប់ភ្លេច សូម្បីតែនាងក៏ត្រូវគេចាប់បង្ខំបាន ចុះទម្រាំស្រីម្នាក់ដែលស្អាតបាតថែមទាំងជាអនាគតគូដណ្តឹងគេនោះ? ប៉ុន្តែគេឈប់ធ្វើព្រាននារីយូរណាស់មកហើយទើបនាងនៅមានទំនុកចិត្តទៅលើគេតែមិនមែនមួយរយភាគរយ
កាលបើដល់ផ្ទះនាងតូចចុះពីលើឡានតាក់ស៊ីដោយមិនភ្លេចហុចលុយឱ្យទៅអ្នកបើកតាក់ស៊ី រួចក៏បើកទ្វារចូលខាងក្នុងផ្ទះក៏ឃើញវត្តមានរបស់ ស៊ូមី ដើរចេញពីបន្ទប់គេងមកក្រៅដល់បន្ទប់ទទួលភ្ញៀវ
“ម៉ូន!មកវិញហើយឬ? ជីម៉ូន គេងលក់បាត់ហើយ យើងទើបតែបីទៅគេងក្នុងបន្ទប់អំបាញ់មិញ” ឃើញមិត្តដើរចូលមកដល់ខាងក្នុងផ្ទះ ស៊ូមី ប្រញាប់ប្រញាល់និយាយរៀបរាប់ដោយមិនឲ្យអ្នកម្ខាងទៀតបានសួរនាំទាន់
“ញ៉ាំអីនៅខាងក្រៅឬ?ទើបគេងលក់ថ្មើរនេះ” ម៉ូនយ៉ុង ដាក់បង្គុយលើសាឡុងដោយភាពហត់នឿយមុននឹងសួរមិត្តដែលដាក់បង្គុយក្បែរខ្លួន
“យើងនាំទៅក្រៅញ៉ាំភីហ្សាមកដល់ផ្ទះវិញក៏ទារងូតទឹកគេង ជីម៉ូន ចាស់ចិត្តចាស់គំនិតណាស់ឥឡូវនេះ” ស៊ូមី រៀបរាប់អំពីភាពឆ្លាតវៃរបស់ក្មួយប្រុស បើនាងមានកូនបែបនេះវិញមិនដឹងថាស្រឡាញ់ប៉ុណ្ណាទេ កូនមិត្តស្រឡាញ់ខ្លាំងប៉ុណ្ណឹងហើយ
“បានអ៊ីចឹងល្អហើយ..យើងខ្លាចតែថ្ងៃកូនជី..ដឹងថាប្រពន្ធស្របច្បាប់របស់ ជីមីន មិនមែនជាយើងទេ” ម៉ូនយ៉ុង រៀបរាប់ទាំងលួចអាណិតកូនខ្លោចចិត្ត នាងមិនចង់ផ្តល់ក្តីសង្ឃឹមឱ្យកូនទេ កូនរស់នៅគ្មានប៉ាមកជាយូរហើយ មិនត្រូវការឱ្យទទួលយក ជីមីន ជាប៉ានោះទេព្រោះគេជាពូតាំងពីដើមមកហើយ
“មានន័យថាម៉េច?យាយប៉ិផាកនោះបង្ខំឱ្យកូនប្រុសគាត់រៀបការមែនទេ?” ស៊ូមី សួរដោយការស្មានព្រោះនាងបានដឹងឮរឿងមិត្តច្រើនគួរសមដែរ
“មិញពួកគេជួបគ្នាហើយ... យើងចង់មានន័យថា ជីមីន ជួបអនាគតប្រពន្ធគេហើយ... ស្រីម្នាក់នោះឆ្លាតបាតថ្លៃថ្នូរខ្លាំងណាស់យើងគ្មានអ្វីប្រៀបផ្ទឹមទេ យើងខ្លាច ជីមីន បែកចិត្តពីយើងទៅយកនាង” ម៉ូនយ៉ុង និយាយប្រាប់មិត្តទាំងតឹងទ្រូង និយាយមិនចង់ចេញ
“លើកទីមួយហើយ ម៉ូន! យើងមិនដែលឃើញឯងមានចិត្តចង់ចាញ់អ្នកណាទេ តែហេតុអីក៏ចាញ់ស្រីម្នាក់នោះ?” ស៊ូមី និយាយរំឭកការចងចាំដល់មិត្ត ព្រោះនាងមិនដែលឃើញមិត្តនាងចាញ់អ្នកណាទេ
“អត់ទេ!ឱ្យយើងចាញ់ស្រីម្នាក់នោះគ្មានថ្ងៃដាច់ខាត តែយើងខ្លាច ជីមីន បែកចិត្តពីយើងព្រោះយើងមិនទាន់ត្រៀមចិត្តទុក” ម៉ូនយ៉ុង និយាយដោយភាពក្លាហាន នាងជាមនុស្សស្រីទន់ភ្លន់តែមិនទន់ជ្រាយ នាងមានសណ្តានចិត្តល្អតែមិនមែនស្លូតបូត
“ឯងព្រមចាញ់ ជីមីន ទេ?” ស៊ូមី សួរសាកល្បង
“ទេ!យើងកើតមកដើម្បីតែឈ្នះ”
“ចុះបើឯងឈ្នះហើយត្រូវបាត់បង់គេ?”
“ចុះបើយើងចាញ់ហើយត្រូវបាត់បង់គេទៀតនោះ?”
“អូខេមិត្ត!យើងនៅខាងឯងជានិច្ច”
“វាត្រូវតែបែបនេះហើយ”
“យើងទៅសរសេររឿងហើយណា៎.. ម្ហូបនៅក្នុងទូរយើងធ្វើម្ហូបទុកឲ្យឯងរួចហើយ” ថាហើយ ស៊ូមី ចាប់លើកកុំព្យូទ័រពីលើតុដើរទៅកាន់បន្ទប់គេងរបស់ខ្លួនដើម្បីសរសេររឿងប្រលោមលោក។
ម៉ូនយ៉ុង ញញឹមខ្សោះបន្តិចមុននឹងក្រោកចេញពីសាឡុងដើរទៅកាន់បន្ទប់គេងដែលមានកូនប្រុសនៅក្នុងនោះ ម្រាមដៃស្រឡូនចាប់រុញទ្វារថ្នមៗមុននឹងដើរទៅអង្គុយលើគ្រែជិតកូន លើកដៃអង្អែលសក់ខ្មៅរលោងរបស់កូនស្រាលៗ
“ឱ្យម៉ាក់សុំទោសណា៎.. ម៉ាក់មិនចង់បែបនេះទេ តែប៉ាកូនជាអ្នកធ្វើឱ្យម៉ាក់មិនស្រឡាញ់គេមិនបាន បើតាមចិត្តខឹងម៉ាក់មិនចង់ជួបមុខគេទេ ហើយក៏មិនចង់ឱ្យកូនស្គាល់គេដែរ” ម៉ូនយ៉ុង និយាយដោយសម្លេងថ្នមបំផុត ខណៈដែលកូនប្រុសបិទភ្នែកគេងលក់មិនដឹងខ្យល់អី
“ម៉ាក់ស្រឡាញ់កូនជាងគេក្នុងលោក” បញ្ចប់ប្រយោគនេះរួច នាងតូចឱនថើបថ្ងាសកូនប្រុសមួយខ្សឺតយ៉ាងយូរបំផុតតាមចិត្តសង្វេគដែលកំពុងកើតមាន

♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)Where stories live. Discover now