ភរិយាក្រៅអេតាស៊ីវិល - ភាគ៤+៥
ជីមីន អៀវកូនប្រុសដើរសម្តៅទៅកាន់បន្ទប់របស់នាងតូច ហើយក៏ឈរលឹបលរៗនៅក្បែរទ្វារអែអង់មិនហ៊ានគោះទ្វារទើប ជីម៉ូន លើកខ្នងដៃទៅគោះទ្វារមុននឹងស្រែកហៅ៖
“ម៉ាក់អ្ហា៎ម៉ាក់!ឮកូនហៅទេ?”
ម៉ូនយ៉ុង កំពុងអង្គុយសិតសក់នៅមុខកញ្ចក់មុននឹងចូលគេងនៅពេលបន្តិចទៀត កាលបើឮសម្លេងគោះទ្វារនិងសម្លេងស្រែកហៅរបស់កូនប្រុស នាងក៏ទម្លាក់ក្រាសសិតសក់នៅលើតុសម្អាងមុននឹងដើរចេញពីកៅអីមុខកញ្ចក់ដើរតម្រង់ទៅទ្វារបន្ទប់ ដៃស្រឡូនក៏ចាប់គន្លឹះទ្វារមុននឹងទ្វារបើកឡើង កែវភ្នែកមូលកំប្លង់ចាប់សម្លឹងពីចុងជើងអ្នកសង្ហារហូតដល់មុខគេក៏ឃើញថាកូនប្រុសរបស់ខ្លួនកំពុងជិះករបស់នាយហើយញញឹមស្រស់ដាក់នាង
“ថ្មើរហ្នឹងហើយអ្នកទាំងពីរមិនទាន់គេងទៀត ហើយមកគោះទ្វារធ្វើអ្វី?” ម៉ូនយ៉ុង ប្រើក្រសែភ្នែកមិនពេញចិត្តសម្លឹងប៉ាកូនសង្ហាទាំងពីរដែលនាងស្តីឱ្យប៉ុណ្ណឹងនៅធ្វើមិនខ្វល់ហើយថែមទាំងដើរចូលខាងក្នុងបន្ទប់នាងដូចបន្ទប់ខ្លួនឯង នាងទាញទ្វារបិទមុននឹងងាកទៅសម្លឹងឃើញរាងមាំដាក់កូនប្រុសរបស់ខ្លួនឱ្យអង្គុយលើពូកទន់ល្មើយទាំងហួសចិត្ត
“កូនកំពុងតែមកគេងជាមួយអ្នកម៉ាក់ហ្នឹងហើយ” ជីម៉ូន អង្គុយពែនភ្នែនងើយមុខទៅសម្លឹងអ្នកម៉ាក់តាមបែបកូនប្រុសកំហូច
“ចុះលោក?” ម៉ូនយ៉ុង ក្រលៀសភ្នែកទៅសម្លឹងមើលមុខរបស់អ្នកសង្ហាម្តង សង្ស័យតែមុននេះបញ្ចេះកូនប្រុសរបស់នាងឱ្យធ្ងើតាមគំនិតរបស់គេតែម្តង
“ប្តីមកគេងជាមួយប្រពន្ធ មិនបាន?” ជីមីន លើកចិញ្ចើមសួរបកទៅវិញខណៈប្រះខ្លួនគេងលើពូកទាំងញោចស្នាមញញឹមមានក្តីសុខ នាងកាន់តែចង់លាក់ពីទំនាក់ទំនាងនាងនិងគេចំពោះកូន គេនឹងធ្វើឱ្យកូនដឹង ហើយក៏ទាមទារសិទ្ធិជាឪពុកពេញសិទ្ធផងដែរ
“បិទមាត់ភ្លាម!!” ម៉ូនយ៉ុង ខំមាត់សម្លក់មុននឹងរត់ទៅទាញគេចេញពីពូករបស់ខ្លួន គេនិយាយបែបនេះ កូនរបស់នាងស្តាប់ឮ គិតយ៉ាងណា? ប៉ុន្តែនាងទាញមាឌដ៏ធំដូចដំរីទឹករបស់គេឱ្យក្រោកឡើងមិនបានទេ មានតែគេទាញខ្លួននាងឱ្យដួលលើទ្រូងមាំរបស់គេ នាងបើកភ្នែកធំៗក្នុងចិត្តភ័យខ្លាចកូនឃើញហើយក៏..
“អូយ..ខូចភ្នែកអស់ហើយ” ជីម៉ូន យកបាតដៃបាំងមុខប៉ុន្តែញែកម្រាមដៃខ្លីៗកន្តឿៗដូចលោកប៉ាដើម្បីមើលសកម្មភាពរបស់ម៉ាក់និងលោកប៉ា
“លែង!កូនខ្ញុំឃើញហើយ” ម៉ូនយ៉ុង និយាយខ្សឹបៗចេញតែខ្យល់តាមជើងធ្មេញខណៈកែងដៃរបស់ខ្លួនកំពុងឃាំងខ្លួននាងដែលកំពុងនៅលើទ្រូងទូលាយ។
“បើឃើញហើយ ឲ្យឃើញទៀតទៅ” ជីមីន ធ្វើមុខច្រឡឺមសម្លឹងមុចក្រហមព្រឿងដែលកំពុងតែខឹងនឹងខ្លួន ខឹងបែបនេះគួរឱ្យចង់ថើបខ្លាំងណាស់
“ផាក ជីមីន!!” ម៉ូនយ៉ុង ហៅឈ្មោះរបស់នាយឮៗខណៈរើបម្រះលើកដៃវាយទ្រូងគេខ្លាំងៗ បញ្ជាក់ថានាងកំពុងតែមិនពេញចិត្តយកតែមែនទែន
“បាទប្រពន្ធ” ជីមីន ឆ្លើយផ្អែមញញឹមស្រស់ដាក់នាងប្រៀបដូចជាបញ្ជោះឱ្យនាងខឹងខ្លាំងថែមទៀត
“ម៉ាក់អ្ហា៎.. កូនថាម៉ាក់ឈប់ខឹងលោកប៉ាទៅ” ឮ ជីម៉ូន និយាយដូច្នេះ ម៉ូនយ៉ុង ក៏ងាកទៅសម្លឹងមុខកូនភ្លេត ថាមែនៗ ដូចការសង្ស័យមិនខុសឱ្យកូននាងហៅគេប៉ាទាល់តែបានសម្រេច
“អូហ៍!កុំមើលមកកូនបែបនេះ” ជីម៉ូន ធ្វើមុខភ្លឹះៗសម្លឹងអ្នកម៉ាក់ គេមិនបាននិយាយអីខុសឯណា?
“ហើយកូនទៅចេះនិយាយបែបនេះមកពីណា?” កាលបើមានកូនជាជំនួយទើប ជីមីន ព្រលែងដៃចេញពីចង្កេះតូច ទើបនាងងើបចេញពីខ្លួនគេបែរទៅនិយាយជាមួយកូន
“អ្ហឹម..គឺកូនអានប្រលោមលោកមីងស៊ូ..សរសេរ កាលណាតែតួស្រីខឹងតួប្រុសដឹងតែធ្វើខ្លួនមិនឱ្យតួប្រុសប៉ះ ងរច្រើនឱ្យតួប្រុសលួង ដូចអ្នកម៉ាក់អ៊ីចឹង” ជីម៉ូន កាយវិការផងរៀបរាប់ផង ធ្វើឱ្យអ្នកម៉ាក់ដែលកំពុងតែស្តាប់ស្ទើរតែគាំងបេះដូងស្លាប់ ហើយទៅចេះអានប្រលោមលោកទៀត ទើបតែរៀនថ្នាក់មេតេយ្យសោះ
“តែម៉ាក់មិនមែនតួស្រីក្នុងប្រលោមទេ ហើយ ផាក ជីមីន ម្នាក់នេះក៏មិនមែនតួឯកក្នុងបេះដូងម៉ាក់ដែរ ឈប់និយាយបែបនេះទៀត” ម៉ូនយ៉ុង ប្រកែកតវ៉ាជាមួយកូនញ៉ែតៗព្រោះនាងមិនចង់ឱ្យកូនប្រុសរបស់ខ្លួនទទួលគេជាប៉ានោះទេ ហើយនាងតែមិនអាចឲ្យកូនប្រុសនាងស្រឡាញ់គេ តាមគេជាងនាង
“ត្រូវគ្នាវិញទៅ កូនចង់មានប៉ាហៅ មានគ្រួសារដែលពេញលេញដូចគេ” ជីម៉ូន ចាប់អង្រួនដៃអ្នកម៉ាក់និងប្រើក្រសែភ្នែកអង្វរករក្នុងពេលតែមួយ ធ្វើឱ្យនាងកើតចិត្តសង្វេគចំពោះកូនជាខ្លាំងតែមិនដឹងធ្វើយ៉ាងម៉េច
“ម៉ាក់កូនមិនស្រឡាញ់ពួកយើងទេ ពួកយើងទៅវិញទៅ” ជីមីន ក្រោកចេញពីលើពូកមុននឹងដើរទៅបី ជីម៉ូន ដើរចេញពីទីនេះយឺតៗព្រោះក្នុងចិត្តគិតថានាងតូចនឹងឃាត់ពួកគេឱ្យនៅទីនេះ
“ឈប់សិន” ឮសម្លេងស្រែកហៅឱ្យឈប់ ជីមីន ក៏ញោចស្នាមញញឹមខ្មឺតមុននឹងងាកទៅសម្លឹងមុខតូចច្រមិចទាំងទឹកមុខស្មើព្រោះមិនចង់ឱ្យនាងដឹងពីទំហំចិត្ត
“មកពាក់ស្បែកជើង ទៅវិញភ្លេចយកស្បែកជើងទៅវិញផង ចង្អៀតបន្ទប់” ម៉ូនយ៉ុង សម្លឹងមើលទៅស្បែកជើងពណ៌សមួយគូដែលនៅក្បែរគ្រែ ធ្វើឱ្យអ្នកសង្ហាសម្លឹងទៅតាមក្រសែភ្នែកនាងក៏ហាក់ហួចិត្ត ព្រោះអារម្មណ៍ថានាងសោះកក្រោះណាស់ មិនដែលចេះលួងគេម្តងណាសោះឡើយ បើគេវិញលួងនាងឡើងរាប់ភ្លេច គេខុសក៏គេលួង នាងខុសក៏គេលួង
“ម៉ូន..” ជីមីន ប្រើក្រសែភ្នែកអង្វរករសម្លឹងមុខរាងស្តើងក្នុងសម្លៀកបំពាក់គេងយប់ដែលមិនសូវសិសស៊ី ខុសពីស្រីដែលគេធ្លាប់ដេកជាមួយ ១០០សិចស៊ីទាំង១០០
“ហើយក៏មិនទៅៗ” ម៉ូនយ៉ុង ដេញបន្ថែម ខ្លាំងណាស់ ខ្លាំងឱ្យបានរហូតទៅ
“បងសុំទោស!បងខុសហើយ”
“ខុសរឿងអី?”
“អត់ដឹង”
“ទៅដេកស្វែងយល់កំហុសទៅ”
“អ្នកម៉ាក់..កូនងងុយ” ជីម៉ូន និយាយប្រាប់អ្នកម៉ាក់ហើយក៏ឱបកលោកប៉ាមុននឹងផ្តេកខ្លួនបិទភ្នែកទន្សាយដូចជាចង់គេងមែនទែន
“បងដាក់ឱ្យកូនគេងនៅទីនេះហើយ” ថារួច ជីមីន បានដើរទៅជិតគ្រែមុននឹងឱនទម្លាក់ក្មេងតូចថ្នមៗទៅលើពូកទន់ល្មើយហើយទាញភួយដណ្តប់ឱ្យ រួចក៏ងើបឈរពេញកម្ពស់លើកដៃច្រត់ចង្កេះសម្លឹងមើលទៅនាងតូចដែលមុខក្រញ៉ូវដូចចែកទ្រព្យមិនស្មើ
“ចេញទៅបន្ទប់លោកទៅ កុំរំខានក្តីសុខម៉ាក់កូនខ្ញុំ”
“ម៉ូន..” ជីមីន បោះជំហានយឺតៗទៅជិតរាងស្តើងមុននឹងលូកដៃទៅឱបក្រសោបចង្កេះរបស់នាងជាប់រកតែនាងរើខ្លួនមិនរួច
“បងដឹងថាកូនអូនមិនគួរដឹងទំនាក់ទំនងពួកយើងទេ តែបងក៏ជាប៉ា អូនចង់ឱ្យពួកយើងហៅពូក្មួយដល់ពេលណាទៀត? មិនទើសត្រចៀកខ្លះទេឬ?” ជីមីន និយាយថ្នមៗសម្លេងតាមទម្លាប់ដែលពូកែលួង
“ប្រាប់ថាមិនមែនកូនបងទេ ហេតុអីស្តាប់មិនយល់ភាសាគ្នាសោះ?”
“ហ៊ានឱ្យពូយើងពិនិត្យ DNA ទេ?”
“មីន..” ម៉ូនយ៉ុង ខាំបបូរក្រោមមុននឹងហៅឈ្មោះរបស់គេស្រាលៗហាក់ដូចជាទទួលស្គាល់ថា ជីម៉ូន ជាកូនរបស់ ជីមីន។
ក្រលេកមើល ជីម៉ូន ដែលធ្វើពុតជាគេងឯណេះវិញក៏កំពុងតែបិទភ្នែកម្ខាងបើកភ្នែកម្ខាងងើបក្បាលចេញពីខ្នើយសម្លឹងមើលសកម្មភាពលួងគ្នារបស់អ្នកម៉ាក់លោកប៉ាទាំងញោចស្នាមញញឹមកំហូច
YOU ARE READING
♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)
ActionPark Jimin x Park Moonyoung (SevenYoungTheSeries4) Written JuBin 🐺