ភរិយាក្រៅអេតាស៊ីវិល - ភាគ១០+១១
សតិញាណរបស់ ជីមីន ហាក់ប្រាប់មកថាទំនាក់ទំនងគេនិងនាងកំពុងតែនឹងជិតរង្គោះរង្គើរដោយប្រការណាមួយ តែគេហ៊ានធានា ហ៊ានសន្យា មិនបោះបង់ មិនលែងដៃ មិនទុកនាងចោល ជាដាច់ខាត។
“ខ្លាចមានអ្នកទី៣? ជាប្រុសខ្ញុំឬស្រីលោក?” ម៉ូនយ៉ុង សួរបកទៅវិញ កាលបើរាងសង្ហាបារម្ភខ្លាចមានអ្នកទីបីចូលមកកាត់ផ្តាច់ទំនាក់ទំនងរបស់ពួកគេ
“មិនធានា!ក៏ដឹងហើយថាប៉ាម៉ាក់បងបង្ខំបងឱ្យភ្ជាប់ពាក្យ មិនយូរមិនឆាប់ទេ ច្បាស់ជាលេចវត្តមាននារីម្នាក់នោះ ហើយធានាថាគេនឹងលង់ស្រលាញ់បុរសសង្ហាដូចបងដោយហាមមិនបាន” ស្តាប់ឮសម្តីនេះហើយនាងតូចហាក់ចង់សើចឮៗឱ្យបែកបន្ទប់ មានអំណួតលើខ្លួនឯងជ្រុល!
“អ្ហ៎..ប្រុសសង្ហា!តែបើលោកមិនឱ្យដៃគេ ក៏គេមិនបានចិត្ត”
“មិនមែន! បងខ្លាចអូនចង់ឈ្នះបង ព្រោះអូនមិនដែលចាញ់អ្នកណាម្នាក់ទេ!!”
ក៏ដឹងហើយ ម៉ូនយ៉ុង ជាក្មេងស្រីមកពីមណ្ឌលកុមារកំព្រា បើនាងទន់ជ្រាយគេជាន់ បើនាងខ្សោយនាងរស់នៅមិនដល់សព្វថ្ងៃនេះទេ ហេតុនេះហើយ តាំងពីដើមមកនាងតែងតែឈ្នះគ្រប់គ្នាដើម្បីរស់ នាងមិនដែលចាញ់ក្រោមជើងនរណាម្នាក់ឡើយ សូម្បីតែ ស៊ូមី មិត្តរបស់នាង ព្រោះនាងធ្លាប់រស់នៅបរិបទសង្គមដែលប្រកួតប្រជែងដើម្បីរស់ ខ្លាំងទើបរស់សុខ ខ្លាំងទើបគ្មានអ្នកបំពាន
“ខ្លាចខ្ញុំមានប្រុស? មិនទុកចិត្ត?” ម៉ូនយ៉ុង សួរធ្វើដូចហួសចិត្តបន្តិច បើគេក្បត់នាងបាន ហេតុនាងក្បត់គេមិនបាន?
“បងខ្លាចអូនយកគេបញ្ឈឺបង!” ស្គាល់គ្នាយូរហើយ យល់ចិត្តគ្នាក៏ល្មមច្បាស់ដែរ ទើបគេទាយទឹកចិត្តនាងត្រូវច្បាស់ដូចថ្ងៃ
“អ៊ីចឹងលោកកុំមានអ្នកផ្សេង” បើគេគ្មានអ្នកផ្សេង មិនបាច់ភ័យខ្លាចថានាងមានប្រុសទេ ព្រោះនាងជាមនុស្សមានប្រតិកម្មរហ័ស
“តែបងខ្លាចស្រីតោងបង” រឿងគេមានស្រីមិនអាចទៅរួចទេ តែរឿងស្រីតោងគេវាជារឿងអាចទៅរួច ទើបគេមិនហ៊ានធានា
“ប្រាប់ហើយ បើលោកមិនឱ្យដៃគេ គេមិនបានចិត្តទេ!”
“តែ..”
តុកៗ!
សម្លេងគោះទ្វារបានកាត់ផ្តាច់សម្លេងឆ្លើយឆ្លងគ្នា នាំឱ្យនាងតូចប្រញាប់ប្រញាល់ដើរទៅអង្គុយកៅអីធ្វើការរបស់ខ្លួន រីឯនាយសង្ហាងាកភ្នែកសម្លឹងទៅទ្វារមុននឹងនិយាយ៖
“អញ្ជើញចូល!” ឮសម្តីអនុញ្ញាតទើបអ្នកខាងក្រៅរុញទ្វារបើកចូលមកកាន់ខាងក្នុងដោយបញ្ចូនស្នាមញញឹមពព្រាយ
“អ៊ុនវូ!ដាយ៉ុន!” ជីមីន លាន់មាត់ហៅម្ចាស់ឈ្មោះដោយការភ្ញាក់ផ្អើល..
គឺថាគ្នាឯងនោះទេ មកទាំងគូបែបនេះសង្ស័យតែមកប្រាប់ការហើយនៀក៎
“អញ្ជើញអង្គុយលេងសិនទៅ ចាំខ្ញុំទៅយកទឹកមកឱ្យ” ម៉ូនយ៉ុង រីករាយស្វាគមន៍ភ្ញៀវដែលមកដល់កន្លែងធ្វើការដោយគួរសមឱ្យអង្គុយនៅសាឡុងដែលនៅម្ខាងនៃតុធ្វើការដែលមានតុមូលមួយដែលមានដាក់ថូផ្ការៀបចំបានយ៉ាងស្អាតបាត
“មិនអីទេអ្នកនាង ម៉ូន ទៅធ្វើការចុះ” ដាយ៉ុន បដិសេធព្រោះមកតែមួយភ្លែតទេ
“ចាស៎តាមសប្បាយណា៎” ម៉ូនយ៉ុង ញញឹមគួរសមរួចក៏ដើរចេញទុកឱ្យលោកប្រធាននិយាយជាមួយអ្នកស្គាល់គ្នា
“សុខភាពបងថ្លៃឯងយ៉ាងម៉េចហើយ ដាយ៉ុន?” ជីមីន ចង់សួរសម្តៅទៅលើ អ៊ីងយ៉ុង ដែលត្រូវជាប្រពន្ធរបស់ថេយ៉ុងជាមិត្តភក្តិខ្លួន
“មិនអីទេព្រោះបងថេយ៍នៅមើលថែរហូត” ដាយ៉ុន ឆ្លើយតាមការសួរនាំ
“បងមិនសូវបានទាក់ទងអាថេយ៍ទេព្រោះរវល់ពេក” ជីមីន និយាយញឹមៗ
“មិនរំខានការងារបងច្រើនទេ!គឺខ្ញុំមកចង់ប្រាប់ការបង កុំភ្លេចអញ្ជើញចូលរួមផង មកទាំងព្រឹកព្រោះគិតថាគ្នាឯងហើយណាមួយខ្លាចទៅផ្ទះបងជួបតែប៉ាម៉ាក់បង” មិនបូរបាច់ច្រើនព្រោះត្រូវប្រាប់ភ្ញៀវច្រើនទៀត ទើប ដាយ៉ុន ប្រញាប់ប្រញាល់ហុចលិខិតអញ្ជើញទៅឱ្យអ្នកម្ខាងទៀតព្រោះមិនចង់ខាតពេកច្រើន
“អ្ហឹមមិនអីទេ..ភ្លេចសួរអភិបាលខណ្ឌ! បងយ៉ុនហ្គីសុខទុក្ខយ៉ាងណាហើយឥឡូវ?” ជីមីន ងាកទៅសួរ អ៊ុនវូ ម្តង
“ធម្មតាទេអាយ៉ុន.. គ្រាន់តែឥឡូវការងារច្រើន មិនសូវបានជុំកូនជុំប្រពន្ធទេ! ចុះឯងវិញ?” អ៊ុនវូ ឆ្លើយហើយក៏មិនភ្លេចសួរបក
“ប្រពន្ធឃើញមុខរាល់ថ្ងៃតែកូនមិនសូវទេ” ជីមីន ឆ្លើយខណៈដែលដៀងភ្នែកសម្លឹងទៅកាន់ ម៉ូនយ៉ុង ដែលអង្គុយធ្វើការយ៉ាងស្ងៀមស្ងាត់
“ហើយរៀបការមានប្រពន្ធកូនពីពេលណា?មិនប្រាប់អ្នកស្គាល់ផងទេឬ?” អ៊ុនវូ សួរដោយការងឿងឆ្ងល់ ឮថាកំលោះសោះមកនិយាយថាមានកូនប្រពន្ធដូចប្លែក
“មិនទាន់ការទេ!ខាងស្រីគេមិនព្រម”
“សង្ហាប្រហែលបងហើយ!ស្រីមិនចង់រៀបការជាមួយ?គួរឱ្យចង់សើចណាស់បង” ដាយ៉ុន ចំអកឱ្យ ជីមីន ទាំងខ្ទប់មាត់សើចកខឹក ព្រោះនឹកមិនដល់ថាក្នុងលោកនេះមានមនុស្សស្រីបដិសេធមនុស្សប្រុសដែលសង្ហា មានបាន មានកិត្តិយស
“ឯងកុំសើច!គួរតែអាណិតបងទើបត្រូវ នាងបោកបងយកកូនប្រើហើយក៏មិនចង់រៀបការជាមួយបង នាងចង់ដោះដៃតែរហូតហ្នឹង!!” ជីមីន ធ្វើមុខកម្សត់និយាយជាមួយប្អូនស្រីដែលស្គាល់រាប់អានគ្នាតាមរយៈមិត្តសម្លាញ់ ថេយ៉ុង ព្រោះ ដាយ៉ុន ជាប្អូនស្រីរបស់មិត្តបង្កើត។
“អ្ហឺស!!បោកយកកូនប្រើ..ជួបមុខលើកទីមួយរំលោភយើងសោះហ្នឹងអ្ហា៎ ផាក ជីមីន!!!” ម៉ូនយ៉ុង និយាយខ្សឹបខ្សៀវម្នាក់ឯងតវ៉ាទៅកាន់ប្រយោគរាងសង្ហាដែលនិយាយបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះនាង លើកខ្លួនឯងជាបុរសត្រឹមត្រូវ ត្រូវនាងបោកយកកាយ យកកូនប្រើ គួរឱ្យចង់ធាក់ពិតមែន!
“ថាម៉េចអ្នកនាង ម៉ូន..? ឮថា មីន កន្ទុយ?” ដាយ៉ុន ត្រចៀកវាងវៃ ស្តាប់ឮល្ហៀងៗទើបងាកទៅសួរម្ចាស់សម្លេងរអ៊ូ
“អត់ប្រាប់ការខ្ញុំផងទេឬ?ប្រាប់តែលោកប្រធាន” ម៉ូនយ៉ុង ងើបមុខទៅនិយាយជាមួយអ្នកស្គាល់គ្នាទាំងទឹកមុខញឹមៗព្រោះខ្លាចថាមានអ្នកឮសម្តីនាងរអ៊ូរង៉ូវៗមុននេះ
“ប្រាប់តើ!គ្រាន់តែរវល់និយាយជាមួយបងមីនយូរបន្តិច ហិហិ!នេះលិខិតអញ្ជើញ មានហាន់នីបណ្តើរទៅផង” ដាយ៉ុន ហុចសំបុត្រឱ្យអ្នកម្ខាងទៀតដោយមិនភ្លេចរៀបរាប់តាមចរិករួសរាយ
“កុំភ័យដឹងតែនាំទៅហើយ ហិហិ” ម៉ូនយ៉ុង តបវិញដោយសម្តីលេងសើច
“ចុះឯងមិនប្រាប់ឱ្យបងនាំហាន់នីទៅផងទេឬ?” ជីមីន និយាយចេញមកហាក់ច្រណែន ហើយគេដូចជាអន់ចិត្តកាលបើអ្នកផ្សេងមិនដឹងថាគេនិងម៉ូនទាក់ទងគ្នា គេមិនសុខចិត្តទេ!
“មិញថាមានប្រពន្ធកូនលួចលាក់!ហេតុនេះខ្ញុំគិតថាបងមិនបណ្តើរអ្នកណាទៅទេ ស៊ូៗបងប្រុសបើគេស្រឡាញ់បងពិតគេមិនបោកបងយកកូនប្រើទេ អ្ហិះៗ!” ដាយ៉ុន និយាយផ្តេញជើងបងប្រុសក្រីសាច់ឈាមតាមទម្លាប់ដែលចូលចិត្តញោះ
“ប្រហែលជាគេអត់ស្រឡាញ់បងហើយមើលទៅ.. បោកទាំងកាយ បោកទាំងចិត្ត” ជីមីន ចូលតួកម្សត់និយាយដៀមដាមទៅកាន់នាងតូច ម៉ូនយ៉ុង ធ្វើឱ្យនាងខឹង ចង់តែហក់ទៅច្របាច់ករបស់គេនៅក្នុងពេលនេះ!!
“ស្រីណាក៏ឃោរឃៅម្ល៉េះ?ធ្វើបាបបុរសទន់ខ្សោយដូចជាលោកប្រធាន ខ្ញុំសូមចូលរួមរំលែកទុក្ខផងណា៎” ម៉ូនយ៉ុង តបវិញដោយសម្តីបញ្ជោះ មួយម៉ាត់ណាក៏បោកកាយបោកចិត្តបោកយកកូនប្រើ អីក៏ម៉េសៗ!
“គ្មានអ្នកណាស្លាប់ទេអ្នកនាងលេខា” សុទ្ធតែចូលរួមរំលែកទុក្ខ ធ្វើមើលតែមានមនុស្សស្លាប់ ទើបគេក្នក់ក្នាញ់ជាមួយនឹងសម្តីនេះជាខ្លាំង បើនៅតែពីរនាក់ចាប់ថើបឱ្យណាណីតែម្តង!
“បើលោកប្រធានធ្វើកម្សត់ដូចមានមនុស្សស្លាប់”
YOU ARE READING
♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)
ActionPark Jimin x Park Moonyoung (SevenYoungTheSeries4) Written JuBin 🐺