ភរិយាក្រៅអេតាស៊ីវិល - ភាគ៥៥+៥៦
យប់ថ្ងៃថ្មី..
រយៈពេលពីររាត្រីហើយដែល ម៉ូនយ៉ុង បានមករស់នៅ គេងក្នុងបន្ទប់នៃភូមិគ្រឹះដ៏ធំស្គឹមស្គៃមួយនេះ ទឹកភ្នែករបស់នាងហូរមិនដែលចេះដាច់ កាលបើឃើញ កាលបើនឹកដល់ រូបភាពសប្បាយរីករាយរបស់ ជីមីន និងប្រពន្ធស្របច្បាប់ រួមទាំងកូនប្រុសរបស់នាង នាងអាត្មានិយមណាស់មែនទេ? ដែលខូចចិត្តពេលមនុស្សដែលខ្លួនឯងស្រឡាញ់ទាំងពីរមានក្តីសុខ នាងគួរតែត្រេកអរ គួរតែរីករាយ ខណៈដែលឃើញស្នាមញញឹមពួកគេ តែនាងបែរជាឈឺចាប់សឹងតែប្រះទ្រូងជាពីរ។
នាងគេងបែរខ្លួនសម្រក់ទឹកភ្នែកទាំងមិនបញ្ចេញសម្លេងយំដែលជាភាពឈឺចាប់ដ៏ខ្លាំងក្លា ពន្លឺព្រះចន្ទចាំងចូលតាមបង្អួចដែលមិនបានបិទ បណ្តាលឱ្យជះពន្លឺព្រាលៗប៉ះផ្ទៃមុខដែលដាបជាប់ដោយទឹកភ្នែករបស់នាង ទោះនាងយំខ្លាំងប៉ុណ្ណា ឈឺខ្លាំងប៉ុណ្ណាក៏គ្មានអ្នកដឹង គ្មានអ្នកខ្វល់ឡើយ នាងសង្វេគខ្លួនឯងសឹងតែមិនចង់បន្តរស់នៅលើផែនដីនេះ។
«គេងទៅ ម៉ូន.. កុំយំ ឯងមិនត្រូវយំទេ» ម៉ូនយ៉ុង ព្យាយាមពន្យល់ឱ្យខ្លួនឯងឆាប់បិទភ្នែកគេង និងព្យាយាមប្រាប់ខ្លួនឯងកុំឱ្យយំ តែទឹកភ្នែកកាន់តែហូរ បិទភ្នែកគេងក៏មិនលក់ ខួរក្បាលចេះតែបញ្ជាឱ្យមានសម្ពាធខ្លាំងឡើងៗ ខួរក្បាលរបស់នាងចេះតែគិតពីគេ គិតពីកូនមិនព្រមឈប់សោះ។
«ពេលនេះកូនគេងលក់ស្ងប់ទេ? ម៉ាក់ចង់គេងឱបកូនដូចមុន» ម៉ូនយ៉ុង សម្ងំគិត សម្ងំសួរក្នុងទ្រូង ខណៈដែលទាញខ្នើយឱបយកមកឱបក្រសោបជាប់ក្នុងទ្រូង នាងនឹកកូនខ្លាំងណាស់ កូនធ្លាប់ឱបជាប់ទ្រូងរាល់ថ្ងៃ តែបែរជាត្រូវឃ្លាតឆ្ងាយទៅ ក្លាយជាកូនរបស់អ្នកដទៃត្រឹមតែមួយពព្រិចភ្នែក នាងធ្វើចិត្តទទួលយកមិនបានទេ ខួរក្បាលកាន់តែគិត ទឹកភ្នែកកាន់តែស្រក់ហូរតាមកន្ទុយភ្នែកមិនដាច់។
«ពេលនេះលោកកំពុងគេងឱបនាងមែនទេ? ប្រហែលជាមានក្តីសុខណាស់ហើយ.. អ្នកដែលលោកគេងឱប ហេតុអីមិនមែនជាខ្ញុំ? ក្រែងពីដើមមកជាខ្ញុំអ្ហេស៎? អ្ហឹកក..ៗ» នាងនៅតែបន្តគិតច្រើន បន្តសួរខ្លួនឯង ឆ្លើយខ្លួនឯង កាត់យល់ខ្លួនឯង ទាំងអួលណែនថប់ពេញទ្រូងឆ្វេង ព្រោះនាងស្រឡាញ់គេ ទោះបីព្យាយាមបញ្ជាចិត្តឱ្យស្អប់ចំពោះទង្វើដ៏ឃោរឃៅរបស់គេយ៉ាងណាក៏បេះដូងនៅតែទាមទារចង់បានគេ ចង់ក្បែរគេ ចង់នៅជាមួយគេដូចគ្រាមុន ពេលនេះទោះគេឱ្យឋានៈជាប្រពន្ធចុងក៏យល់ព្រមឱ្យតែគេនៅតែស្រឡាញ់នៅតែក្បែរនាងដូចមុនពេលដែលគេរៀបការ ប៉ុន្តែទង្វើរបស់គេហាក់ចិត្តដាច់ មិនមេត្តាចំពោះបេះដូងដ៏ទន់ខ្សោយត្រូវការអ្នកមើលថែសោះ។
YOU ARE READING
♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)
AcciónPark Jimin x Park Moonyoung (SevenYoungTheSeries4) Written JuBin 🐺