ភាគ៥៩+៦០(ជួបគ្រោះរហូត)

878 42 1
                                    

ភរិយាក្រៅអេតាស៊ីវិល - ភាគ៥៩+៦០

តុអាហារ..
អាហារពេលល្ងាចបានរៀបចំយ៉ាងច្រើនដាក់លើតុដ៏ប្រណីតនៃត្រកូលអភិជន គ្រប់គ្នាអង្គុយរង់ចាំ  ជីមីន និងកូនប្រុស មិនយូរប៉ុន្មានគេនាំកូនប្រុសដើរមកកាន់តុអាហារដោយលើកកូនឱ្យអង្គុយនៅកៅអីរួច ទើបទាញកៅអីអង្គុយខ្លួនឯង គេងើបមុខសម្លឹងមើលក្រសែភ្នែកម្នាក់ៗដែលសម្លឹងមកគេដោយមានសំណួរចង់សួរ ទើបនាយនិយាយបើកឱកាសឱ្យគ្រប់គ្នា៖
“មានអីចង់សួរ ក៏សួរមក”
“ឯងយក ផាក ម៉ូនយ៉ុង ទៅទុកនៅឯណា?” លោក ផាក សួរដោយសម្លេងរឹង ប្រើទឹកមាំបញ្ជាក់ភាពផ្តាច់ការនិងដាក់គំនាបចំពោះកូនប្រុស។
“នាងមិនជាប់សាច់ឈាមជាមួយប៉ាផង សួរធ្វើអី?” ជីមីន ចងចិញ្ចើមដោយបោះសំណួរទៅវិញក្នុងន័យផ្ខាញ់ផ្ចារ
“យ៉ាងណា ម៉ូនយ៉ុង ជាអ្នកមកនៅក្នុងគ្រួសារយើង ពេលបាត់ខ្លួន ប៉ាឯងសួរមិនបានឬយ៉ាងម៉េច?!” លោកស្រី ផាក ចេញមុខនិយាយការពារស្វាមី
“ពូកែណាស់អ្នកម៉ាក់” សុខៗ ជីមីន ស្រាប់តែនិយាយររៀបនេះ ប្រហែលជាគេដឹងរឿងអ្វីីមួយហើយមើលទៅ។
“ពូកែយ៉ាងម៉េច?” លោកស្រី ផាក ប្រើទឹកមុខស្មើដដែល
“ពូកែសម្តែង! ម៉ាក់ហត់ទេដែលរស់នៅជាមួយប្តីដ៏អាត្មានិយមដូចជាលោកប៉ា?!” ជីមីន តម្លើងសម្លេងនិយាយជាមួយម្តាយ ព្រោះគេពិតជាអស់ទ្រាំពិតមែន ប៉ារបស់គេពិតជាអាត្មានិយមរកពាក្យនឹងថ្លែងមិនបាន កោតម៉ាក់របស់គេ ចេះតែទ្រាំនៅជាមួយកើតដល់ទៅរាប់ឆ្នាំ
“ឯងនិយាយបែបនេះដាក់ប៉ាឯងបានយ៉ាងម៉េច?!!”
“បន្តកាន់ជើងទៀតទៅ បន្តិចទៀតគាត់ឱ្យម៉ាក់ចូលគុកជំនួសហើយ” កាន់តែនិយាយ ជីមីន កាន់តែក្តៅក្រហាយ ទប់អារម្មណ៍សឹងតែមិនបាន បើកុំតែគាត់ជាប៉ាគេ ម្ល៉េះគេមិនទុកមុខឱ្យទេ។ ជីអា ទ្រាំស្តាប់អ្នកដែលនៅក្នុងគ្រួសារនេះ ឈ្លោះគ្នាមិនបាន នាងរហ័សក្រោកចេញពីតុអាហារអូសដៃ ជីមីន ដើរទៅខាងនិយាយគ្នាតែពីរនាក់នៅកន្លែងស្ងាត់៖
“លោកចង់និយាយអីនិយាយទៅ តែគិតពីកូនផង កូននៅក្មេង មិនសមទទួលសម្តីធ្ងន់ៗរបស់មនុស្សធំទេ” នាងពិតជាគិតពីចិត្តកូនពិតមែន ហើយមួយវិញទៀតមិនចង់មនុស្សក្នុងគ្រួសារឈ្លោះប្រកែកគ្នាទើបនាំ ជីមីន មករម្ងាប់អារម្មណ៍សិន។
“ជីម៉ូន មិនបានជាប់សាច់ឈាមជាមួយនាងទេ ហេតុអីនាងល្អចំពោះគេយ៉ាងនេះ?” ចម្ងល់មួយនេះ គេលាក់ក្នុងចិត្តយូរហើយ ទីបំផុតក៏ទម្លាយចេញ
“ក្រែងគេជាកូនពួកយើងអ្ហេស៎? ពួកយើងស្រឡាញ់គ្នាណាស់ ហេតុអីបងធ្វើដូចមិនដែលស្រឡាញ់អូនសោះ? អ្ហឹកៗ អត់ទេ! កូនស្លាប់ហើយ អ្ហឹកៗ បងឈប់ស្រឡាញ់អូនហើយ ហ៊ឹកៗ” ជីអា ស្រាប់តែក្លាយទៅជាមនុស្សនិយាយគ្នាមិនដឹងរឿង កាលបើ ជីមីន និយាយរឿងកូនជាមួយនាង នាងក្រវីក្បាល ខណៈដែលទឹកភ្នែកជ្រាបចេញពេញរង្វង់ភ្នែក ដៃតូចៗលើកទៅញីសក់ក្បាលរបស់ខ្លួនយ៉ាងចម្លែក ដូចជាគ្រប់គ្រងអារម្មណ៍និងខួរក្បាលរបស់ខ្លួនឯងមិនបាន។
“ខ្ញុំគឺ ជីមីន នាងកើតអី? ច្រឡំមនុស្សមែនទេ?” ជីមីន ចាប់ទាញដៃនាងសួរ ធ្វើឱ្យនាងភ្ញាក់ខ្លួន ឈប់យំភ្លាមៗ នាងសម្លឹងមុខរបស់គេបន្តិច មុននឹងចាប់ក្រលាស់ដៃរបស់គេរត់ចេញទៅណាបាត់ក៏មិនដឹង។
ឃើញនាងបែបនេះ ជីមីន ប្រញាប់រត់ចេញទៅតាមនាងតាមទ្វារក្រោយ ទៅដល់បន្ទប់ដាក់ឥវ៉ាន់ឈប់ប្រើនៅក្រោយផ្ទះស្រាប់តែបាត់ស្រមោលនាងឈឹង មេឃងងឹតមានតែពន្លឺព្រាលៗ ទើបគេមើលមិនឃើញថានាងកំពុងនៅទីណា ក៏ស្រែកហៅ៖
“ស៊ូ ជីអា! នាងកើតអី?”
“ជីអា ចេញមក! មានរឿងអីប្រាប់ខ្ញុំបាន ក្រែងនាងនិយាយថាឱ្យទុកនាងជាមិត្តអ្ហេស៎ ចេញមក! ខ្ញុំចង់ស្តាប់នាងនិយាយ”
ជីមីន ឈរនិយាយនិងសម្លឹងរកមនុស្សនៅទីនេះ អស់មួយសន្ទុះធំ មិនឃើញមនុស្សសោះ គេក៏សម្រេចចិត្ត ដើរទៅក្នុងផ្ទះវិញ ទៅយកពិលដើម្បីបំភ្លឺរកមើលមនុស្ស ពេលទៅដល់ក្នុងផ្ទះវិញ ស្រាប់តែឃើញ ជីអា អង្គុយនៅតុអាហារ ដោយឫកពាធម្មតា ធ្វើឱ្យគេឆ្ងល់យ៉ាងខ្លាំង គេខ្មោចលងឬយ៉ាងម៉េចហ្នឹង? ឬគេស្រមៃច្រើន?
“ស្អែកល្ងាចទៅអាមេរិក មើលគម្រោងសាខាទីពីរ” លោក ផាក ក្រោកចេញពីតុអាហារ ដើរទៅខ្សឹបក្បែរត្រចៀកគេរួច ក៏ឡើងទៅបន្ទប់គេងរបស់គាត់បាត់។
“ពួកយើងញ៉ាំអាហាររួចហើយ ចាំបងយូរពេក ខ្ញុំនាំកូនឡើងទៅលើមុនហើយ” ជីអា ក្រោកចេញពីតុអាហារ មុននឹងលូកដៃបីកូនដើរចេញទៅបន្ទប់គេងធ្វើដូចគ្មានរឿងអ្វីកើតឡើង។
ជីមីន ក្រវីក្បាល ហាក់មានអារម្មណ៍ថាឈឺក្បាល មិនយល់ចំពោះរឿងគ្រប់យ៉ាង ហើយក៏ឡើងទៅខាងលើបន្ទប់តាមក្រោយពីរនាក់អំបាញ់មិញ តែមិនឃើញ ជីអា ចូលគេក្នុងបន្ទប់ជាមួយគេ គេក៏ដើរទៅមើលបន្ទប់របស់ ជីម៉ូន ឃើញនាងគេងឱប ជីម៉ូន ដូចម្តាយកូនបង្កើត ធ្វើឱ្យគេមិនយល់កាន់តែខ្លាំង។
(តើនាងបញ្ហាអ្វីទៅ?) គេសួរនៅក្នុងចិត្ត រឿងដែលនាងយំរៀបរាប់មុននេះជាការពិតច្បាស់ណាស់ មិនមែនជាការស្រមើស្រមៃរបស់គេទេ នាងប្រាកដជាមានរឿងអ្វីលាក់បាំងមិនខានឡើយ។

♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)Where stories live. Discover now