ភាគ៤៩+៥០(គ្រោះធំ)

817 36 1
                                    

ភរិយាក្រៅអេតាស៊ីវិល - ភាគ៤៩+៥០

ជីមីន បានមកដល់កន្លែងកើតហេតុ ប្រញាប់ប្រញាល់ទាញទ្វារឡានបើក មុននឹងរត់ចុះពីលើឡានទៅកន្លែងកើតហេតុ ដែលប្រមូលផ្ដុំទៅដោយអ្នកជំនាញពិនិត្យកោសល្យវិច័យ ទាក់ទិនទៅនឹងកំណត់ហេតុពាក់ព័ទ្ធជាមួយគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ ដើម្បីបញ្ចូនសំណុំរឿងទៅកាន់សាច់ញាតិជនរងគ្រោះ។
នាយសង្ហារត់ទៅជិតមាត់ទន្លេ កែវភ្នែកបាំងដោយទឹកថ្លាៗព័ទ្ធជុំវិញ ឱនមើលទៅកំទេចកំទីនៃបំណែកឡានរបស់អ្នកជាទីស្រឡាញ់ ធ្វើឱ្យមានអារម្មណ៍ថាតក់ស្លុតខ្លាំងឡើង ទើបរហ័សដើរទៅសួរអ្នកជំនាញដែលកំពុងវាស់វែងនៅទីនេះ៖
“អត់ទោសលោក! តើជនរងគ្រោះជួយសង្គ្រោះបានប៉ុន្មាននាក់? ស្លាប់ប៉ុន្មាននាក់ ស្រីប៉ុន្មាន?”
“បាទលោក តាមដែលពិនិត្យឡានពីរដែលបុកគ្នាផ្ទុះ គឺសាកសពឆេះខ្មោចមើលមិនដឹងមុខមាត់ទេ ប៉ុន្តែអាចសន្និដ្ឋានបានថាជាបុរសពីរនាក់ ចំណែកឡានដែលបុកទម្លុះស្ពានធ្លាក់ចូលទឹកគឺរកឃើញមនុស្សស្រីម្នាក់រងរបួសធ្ងន់ធ្ងរ បានបញ្ចូនទៅមន្ទីរពេទ្យហើយ ចំណែកឯស្រីម្នាក់ទៀតគឺបាត់ខ្លួន ពួកយើងមិនអាចសន្និដ្ឋានថាស្លាប់បាត់បង់ជីវិតឬយ៉ាងណាទេ?” អ្នកជំនាញនិយាយប្រាប់តាមអ្វីដែលសន្និដ្ឋានដឹងទៅកាន់អ្នកសង្ហា ធ្វើឱ្យអ្នកដែលស្តាប់ហើយប្រហោងពោះរន្ធត់ចិត្តយ៉ាងខ្លាំងស្ទើរតែទន់ជង្គង់ដួលមួយជំហរខ្លួន ក្នុងចំណោមស្រីពីរនាក់ បើមិនមែន ស៊ូមី បាត់ខ្លួន ប្រាកដជា ម៉ូនយ៉ុង អ៊ីចឹងមានន័យថាក្នុងចំណោមពួកនាងពីរនាក់ច្បាស់ជាមានម្នាក់រងរបួសធ្ងន់ធ្ងរ តើជាអ្នកណា? ដើម្បីឱ្យដឹងច្បាស់ ត្រូវតែទៅមើល ដូច្នេះហើយត្រូវតែដឹងថាមន្ទីរពេទ្យមួយណាសិន ទើប ជីមីន សួរ៖
“សុំសួរមួយសំណួរទៀត អ្នករងរបួសធ្ងន់ បញ្ចូនទៅមន្ទីរពេទ្យមួយណា? ខ្ញុំចង់ទៅមើល”
“វាជារឿងសម្ងាត់ ខ្ញុំមិនបានដឹងទេ សាច់ញាតិរបស់ជនរងគ្រោះឱ្យបិទព័ត៌មានមួយនេះ”
ឮបែបនេះហើយ ជីមីន ចងចិញ្ចើមចូលគ្នា ទាំង ម៉ូនយ៉ុង និង ស៊ូមី មិនដែលមានញាតិសន្តានទេ ហេតុអីក៏មានសាច់ញាតិជួយសង្គ្រោះ? ហើយថែមទាំងឱ្យបិទព័ត៌មានទៀត ឬមួយគ្រោះថ្នាក់ចរាចរណ៍មួយនេះមិនមែនជាការចៃដន្យ?
“អរគុណច្រើន” ជីមីន ឱនគំនាប់ជាការអរគុណ មុននឹងបែរខ្លួនដើរត្រឡប់ទៅឡានវិញទាំងមិនយល់រឿងហេតុ។
“ម៉ូន.. គ្រោះថ្នាក់ ចុះកូន?” ចូលអង្គុយដល់ក្នុងឡាន គេស្រាប់តែនឹកគិតដល់កូនប្រុស ទើបរហ័សបញ្ជេះឡានបើកចេញពីទីនេះយ៉ាងទន់ហន់។

♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)Where stories live. Discover now