ភាគ៦១-៦៣(ក្តីសុខឋិតលើខ្លួនឯង)

1K 43 3
                                    

ភរិយាក្រៅអេតាស៊ីវិល - ភាគ៦១+៦២+៦៣

យប់..
យប់ស្ងាត់ស្ងាត់ជ្រងំ ពពកពណ៌ខ្មៅបាំងព្រះចន្ទដែលបញ្ចេញរស្មីភ្លឹមៗ នាវេលារាត្រីកាល។ ក្រោយពីទៅផ្ទះងូតទឹកផ្លាស់ប្ដូរសម្លៀកបំពាក់រួច លោកស្រី ផាក និង ជីម៉ូន បានត្រឡប់មកមន្ទីរពេទ្យវិញ ដើម្បីកំដរអ្នកជំងឺ ពេលនេះពួកគេកំពុងគេងលង់លក់លើកម្រាលពូកដែលក្រាលលើឥដ្ឋក្បែរគ្រែអ្នកជំងឺ។
ចំណែកឯ ថេយ៉ុង និង ជីមីន កំពុងតែអង្គុយលើសាឡុងនៅមុខកុំព្យូទ័រពាក់កាសនៅត្រចៀកម្នាក់មួយ ដោយយកចិត្តទុកដាក់ពិនិត្យសកម្មភាពរបស់ ជីអា ដែលកំពុងថតជាប់ផ្ទាល់ៗ តាមរយៈខ្សែកពេជ្រក្លែងក្លាយដែលភ្ជាប់ជាមួយកាមេរ៉ាមួយនោះ។
ភូមិគ្រឹះត្រកូល ស៊ូ..
ជីអា បានបើកឡានត្រឡប់មកផ្ទះរបស់ខ្លួនវិញ ទាំងទឹកមុខក្រម៉ូវ ដូចត្រូវចាញ់ឆ្នោត១០០លាន នាងដើរចូលក្នុងផ្ទះទាំងដែលឱបជាប់ភ្លើងកំហឹងពេញទ្រូង។
ព្រូស!
ប្រាវ!
“អ្ហាយយយយ....” ចូលទៅដល់ក្នុងបន្ទប់ទទួលភ្ញៀវនៃផ្ទះ នាងស្រែកឮៗ ខណៈដែលចាប់លើកថូផ្កាបោកកម្ទេច រួចចាប់លើករបស់របរដែលមានលើតុទាំងប៉ុន្មានបោកខ្ចាយរាយប៉ាយខ្ទេចខ្ទីពេញបន្ទប់។
“ស្លាប់ហើយ អ្នកនាង!” កាលបើឮសម្លេងធ្លាក់បែករបស់ អ្នកបម្រើបួនប្រាំនាក់ចេញមកមើលក៏លាន់មាត់ភ្ញាក់ផ្អើលនឹងរូបភាពឃើញនឹងភ្នែក។
ប្រាវ!
“ចេញទៅ! ចេញឱ្យអស់ទៅ បើមិនចង់ស្លាប់!!” ជីអា ចាប់ដោះស្បែកជើងគប់អ្នកបម្រើ ប៉ុន្តែទៅត្រូវនឹងទូរកញ្ចក់ បណ្តាលឱ្យធ្លាក់បែកខ្ចាយ ធ្វើឱ្យអ្នកបម្រើគ្រប់គ្នាភ័យឡើងញ័រខ្លួន ទើបរត់ចូលក្នុងផ្ទះវិញ មិនរវីរវល់ជាមួយរឿងចៅហ្វាយនាយទៀត។
“ហេតុអី?! ហេតុអី?! អ្ហាយ...” នាងបន្តក្តៅងំក្នុងទ្រូង ចាប់លើកបោកខ្នើយបោកសាឡុងខ្លាំងៗទៅឆ្ងាយតាមកំហឹងដែលកំពុងតែកើតមានពេញទ្រូង។
“អ្នកនាង! មិនសុខចិត្តរឿងអី? ប្រាប់ខ្ញុំមក ខ្ញុំទៅចាត់ការឱ្យ” ដុងយ៉ុក ចូលមកដល់ឃើញឫកពាខឹងក្រេវក្រោធរបស់ចៅហ្វាយក៏ស្មានដឹងថានាងកំពុងតែមិនសុខចិត្តចំពោះរឿងអ្វីមួយ ប្រសិនបើនាងបញ្ជាគេនឹងទៅចាត់ការឱ្យភ្លាមៗ ដូចរឿងដែលធ្វើឱ្យ ម៉ូនយ៉ុង គ្រោះថ្នាក់ចរាចរណ៍ជាដើម។
“យើងចង់សម្លាប់ឯង!! គឺព្រោះតែឯងទើបយើងទៅជាបែបនេះ!” ជីអា ស្រែកខ្លាំងៗ ខណៈដែលបើកភ្នែកធំៗ ដូចជាចង់ស៊ីសាច់ហុតឈាមអ្នកម្ខាងទៀត មិនដឹងថាគេធ្វើអីទេ ទើបនាងទៅជាបែបនេះ។
“អ្នកនាងភ្លេចលេបថ្នាំទៀតហើយមែនទេ?” ដុងយ៉ុក ចូលទៅក្បែរនាង មុននឹងឱបក្រសោបកាយនាងក្នុងរង្វង់ដៃ រួចខ្ទប់មាត់ចាប់បញ្ច្រកថ្នាំបង្ខំឱ្យនាងលេបរហូតដល់បានសម្រេច ប្រហែលជា៥ខ្យល់ដង្ហើមជាតិថ្នាំជ្រាបចូលក្នុងខ្លួន ជីអា ក៏ទន់ដៃទន់ជើងបិទភ្នែកសន្លប់ក្នុងរង្វង់ដៃរបស់ ដុងយ៉ុក លែងមានប្រតិកម្មអ្វីបន្តទៀត បន្ទាប់មក ដុងយ៉ុក ចាប់លើកបីម្ចាស់ឡើងទៅខាងលើបន្ទប់បាត់ទៅ។
គ្រប់សកម្មភាព សម្លេង ទាំងអស់គឺឋិតក្នុងក្រសែភ្នែករបស់ ជីមីន និង ថេយ៉ុង ពួកគេម្នាក់ៗចាប់ផ្តើមឆ្ងល់គ្រប់គ្នា តើ ជីអា ឈឺអីទើបត្រូវលេបថ្នាំ? ដុងយ៉ុក មានអ្វីពាក់ព័ន្ធនឹង ជីអា លើសពីកូនចៅទេ?
“មានការងារទៀតហើយសម្លាញ់” ជីមីន សម្លឹងមុខ ថេយ៉ុង បែបយល់ពីអ្វីដែលកំពុងសន្ទនាគ្នា
“ឱ្យបង ជីន ជួយស្វែងរកអ្នកជំងឺឈ្មោះ ស៊ូ ជីអា គឺដឹងហើយ ថានាងឈឺអី” ពួកគេអង្គុយនិយាយគ្នាស្ងាត់ៗលើសាឡុងបែបយល់សេចក្តីពីគ្នា ព្រោះមិនចង់រំខានដល់អ្នកឯទៀតដែលកំពុងគេងលក់ជាមួយរាត្រីកាល។
“ឯងគិតបានយ៉ាងម៉េចហ្នឹង?ក្រែងពីមុននាងនៅអាមេរិកអ្ហេស៎? បើចង់បានព័ត៌មានពីគ្រូពេទ្យយ៉ាប់បន្តិចហើយ ទីមួយគ្រួសាររបស់នាងអភិជន បើចូលពេទ្យច្បាស់ជា វី.អាយ.ភី មួយវិញទៀតបើនាងមានជំងឺសរសៃប្រសាទដូចដែលយើងស្មានក៏ព័ត៌មានមួយនេះមិនអាចបែកធ្លាយជាដាច់ខាត” ជីមីន រៀបរាប់យ៉ាងវែងអន្លាយពន្យល់ពីបញ្ហាលំបាកដែលត្រូវប្រឈមមុខ គ្រប់យ៉ាងវាមិនងាយស្រួលដូចដែលគិតទុកឡើយ វាត្រូវចំណាយពេលយូរទើបអាចដោះស្រាយបាន។
“អ៊ីចឹងបានតែចាំតាមដានបន្តទៀត ពួកឯងត្រូវធ្វើដូចធម្មតាទៅ គ្រប់យ៉ាងនឹងលាតត្រដាងមិនខានទេ” ថេយ៉ុង យល់ស្រប ព្រោះក៏មិនដឹងប្រើវិធីណាដោះស្រាយឱ្យបានឆាប់រហ័សជាងរង់ចាំនោះទេ។
“ចុះរឿងពាក់ព័ទ្ធនឹងប៉ាយើង? យើងធានាថាគាត់នឹងតាមបំបែកយើងនិង ម៉ូន ដល់ទីបំផុត”
“ប៉ារបស់ឯងប្រហែលជាត្រូវចូលគុកមែនហើយ វាដូចជាយប់ណាស់ហើយ យើងទៅផ្ទះអ្ហី កុំឱ្យប្រពន្ធចាំផ្លូវយូរ” ថារួច ថេយ៉ុង បិទកំព្យូទ័ររៀបចំដាក់ក្នុងកាតាប មុននឹងក្រោកឈរពេញកម្ពស់ កាន់កាតាបដើរចេញពីបន្ទប់សម្រាកព្យាបាលមួយនេះបាត់ទៅ។
ចំណែក ជីមីន គេពិតជាគេងមិនលក់ទេនៅយប់នេះ ព្រោះនៅក្នុងចិត្តកំពុងព្រួយបារម្ភ នេះគេត្រូវបន្តរស់នៅធ្វើដូចមិនស្រឡាញ់ ម៉ូនយ៉ុង យូរប៉ុណ្ណាទៀតទៅ? គេត្រូវបន្តរស់នៅក្បែរប្រពន្ធតែនាមប៉ុន្មានថ្ងៃ ប៉ុន្មានខែ ប៉ុន្មានឆ្នាំទៀត? គេពិតជាហត់ណាស់ បើអាចពេលនេះគេនឹងនាំនាងនិងកូនរត់ទៅនៅឱ្យឆ្ងាយ ប៉ុន្តែនាយមិនអាចទៅដោយមិនដោះស្រាយគ្រប់យ៉ាងបានទេ។
នាយដកដង្ហើមធំ៣ខ្យល់ដង្ហើម មុននឹងដើរទៅរកគ្រែគេងអ្នកជំងឺ ធ្វើឱ្យអ្នកដែលគេងលក់ត្រូវភ្ញាក់ភ្លាមៗ នាងសម្លឹងមុខគេដោយជ្រួញចិញ្ចើម យប់ហើយមិនព្រមគេងទៀតឬ? រាងសង្ហាឈរញឹមៗ មុននឹងឡើងគេងលើគ្រែគេងក្បែរនាង ដោយពោលប្រយោគស្រាលៗក្បែរត្រចៀករបស់នាង៖
“បងសុំគេងដែរ” ឡើងគេងបានសម្រេច នាយទាញកាយតូចឱបក្រសោបក្នុងរង្វង់ដៃថ្នមៗ ធ្វើឱ្យនាងត្រូវខាំមាត់សង្កត់ចិត្ត ទប់សម្រែក ព្រោះគេប៉ះចំមុខរបួសត្រង់ចង្កេះរបស់នាង
“ឈឺ..” ម៉ូនយ៉ុង ពោលថ្នមៗ លើកដៃចង្អុលទៅលើដៃដែលដាក់លើចង្កេះ បញ្ជាក់ន័យឱ្យគេយល់ពីនាង ទើបគេរហ័សដកដៃចេញ នាងក៏ខិតខ្លួនទៅម្ខាងសឹងតែធ្លាក់ពីលើគ្រែ តែត្រូវដៃមាំទប់ជាប់
“ស្ងៀម! គេងបែបនេះហើយ” ជីមីន ស្រដីថ្នមៗ គំរាម ឈប់ឱ្យនាងបម្រះខ្លួនផ្តេសផ្តាស គ្រែមួយនេះតូចណាស់ គេងដល់ទៅពីរនាក់ បើមិនឱ្យប៉ះគ្នា ធានាថាធ្លាក់ម្ខាងៗមិនខានទេ ដូច្នេះត្រូវតែស្អិតរមួតជាមួយគ្នាបន្តិចហើយ។
“ដណ្តើម កន្លែង គេង អ្នក ជំងឺ!”
“បងខ្លាចអូនរងាទៅវិញទេ ទើបមានចិត្តចង់គេងឱប បង្កើតភាពកក់ក្តៅឱ្យអូន” ជីមីន គេងផ្អៀងខ្លួនទល់មុខ សម្លឹងមុខតូចច្រមិចជិតៗស្ទើរតែប៉ះគ្នា ខណៈដែលពោលប្រយោគថ្នមៗ ធ្វើឱ្យខ្យល់ដង្ហើមប៉ះច្រមុះគ្នាដោយគេចមិនផុត រីឯដៃរបស់គេម្ខាងស៊កក្រោមកញ្ចឹងករបស់នាង ម្ខាងទៀតដាក់ខិតទៅខាងលើខ្លាចប៉ះពាល់មុខរបួសត្រង់ចង្កេះ ទើបបណ្តាលឱ្យប៉ះដើមទ្រូងណែនក្បំដែលលាក់ក្នុងអាវតិចតួច។
“តែ..អុប៎” ម៉ូនយ៉ុង បម្រុងនឹងបដិសេធសម្តីរបស់រាងសង្ហា ប៉ុន្តែត្រូវគេលោមុខឱនថើបបំបិទលើមាត់ទន់រលោងរបស់នាងថើៗ ធ្វើឱ្យនាងគាំងស្ញេញចំពោះទង្វើមួយនេះ កាន់តែលើសហើយ! មិនត្រឹមតែឱបទេ នៅឆ្លៀតថើបទៀត ចំណែកឯមាត់ផ្អែមសាហាវ ព្រាននារីចូលខ្លួនវិញហើយមែនទេ?
“ឈប់និយាយ” ថើបបាន៣ខ្យល់ដង្ហើម នាយសង្ហាក៏ដកបបូរមាត់ចេញមកនិយាយជាមួយនាងវិញ ខណៈដែលសម្លឹងក្រសែភ្នែកពោរពេញទៅដោយមនោសញ្ចេតនាទៅវិញទៅមក។
ម៉ូនយ៉ុង ឈប់ប្រកែក ខណៈដែលញោចស្នាមញញឹមផ្អែម សម្លឹងមើលមុខដ៏ស្រស់សង្ហា ដៃស្រឡូនលើកយឺតៗទៅដាក់លើថ្ពាល់រលោង ម្រាមដៃមេអង្អែលថ្នមៗលើថ្ពាល់ក្រោមភ្នែក ខណៈនេះនាងកំពុងតែដាក់មនោសញ្ចេតនានៅក្បែរកាយរបស់គេ ទាំងដែលមានអារម្មណ៍ថាកក់ក្តៅជាងពេលវេលាណាទាំងអស់។
“គេងទៅ” ជីមីន ស្រដីឡើងតិចៗ កាលបើនាងតែបើកភ្នែកទាំងញញឹមដាក់គេ ហាក់មិនព្រមចង់គេងសោះ។
“ម៉ាក់..និងកូន” ម៉ូនយ៉ុង និយាយខណៈដែលលើកដៃចង្អុលទៅអ្នកដែលគេងលើឥដ្ឋទាំងពីរនាក់ ទាំងមានអារម្មណ៍ថាមិនសម និងក្រែងចិត្ត ប៉ុន្តែភ្លាមនោះ ជីមីន ទាញភួយគ្របដណ្តប់ ទទូរជិតក្បាល ជិតជើងទាំងពីរនាក់។
“ប៉ុណ្ណឹងបាននៅ? គ្មានអ្នកឃើញទេ”

♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)Where stories live. Discover now