ភាគ៥៧+៥៨(ទង្វើខ្លះដើម្បីនាង)

1K 42 2
                                    

ភរិយាក្រៅអេតាស៊ីវិល - ភាគ៥៧+៥៩

កាលបើឮរាងសង្ហាថានាងល្ងង់ ដៃដែលឱបក្រសោបកាយរបស់គេអំបាញ់មិញដកចេញយ៉ាងរហ័ស មុននឹងងើបមុខសម្លឹងមើលគេដោយក្រសែភ្នែកអង្វរករ បើគេមិនសេសសល់ក្តីស្រឡាញ់ មិនមែនគេជួយជីវិតនាងទេ ប៉ុន្តែមើលទៅគេចិត្តដាច់ខ្លាំងណាស់ ឬស្អប់ខ្ពើមដែលនាងក្លាយជាពិការ?
“ល..លោក..ស..ស្អប់*” នាងបង្ហើបមាត់សួរមិនទាន់អស់ប្រយោគផង នាយសង្ហាស្រាប់តែទាញនាងឱបក្រសោបយ៉ាងណែនក្នុងរង្វង់ដៃដ៏កក់ក្តៅរបស់គេ កាត់ផ្តាច់សម្តីដែលចង់និយាយចេញទាំងប៉ុន្មាន ម្រាមដៃមាំម្ខាងច្បាមអង្អែលលើសក់ទន់រលោងពោរពេញដោយភាពថ្នាក់ថ្នម ខណៈដែលក្នុងទ្រូងរបស់គេមហាសែនឈឺចាប់
“ស្រីល្ងង់! គ្មានអ្នកណាល្ងង់ដូចអូនទេ ថ្ងៃក្រោយហាមធ្វើអីឆ្គួតៗទៀត ដឹងអត់ថាបងភ័យប៉ុណ្ណា? ឈប់បំភ័យបងទៀត ឮនៅ?” ជីមីន ពោលឡើងទាំងអួលដើមក ចុកណែនពេញទ្រូង គេសន្យាក្នុងនាមជាកូនប្រុស ចាប់ពីវិនាទីនេះទៅមិនឱ្យនាងស្រក់ទឹកភ្នែកទៀតទេ គេនឹងផ្តល់ទំនុកចិត្តឱ្យនាង កាន់ដៃនាងដើរចេញពីនរកស្នេហ៍មួយនេះនាំនាងទៅរកទីទួលនៃសុភមង្គលពិតប្រាកដ
“អ្ហឹកក.. ហេតុ..អី..បង..មិននិយាយ..?” រយៈពេលមួយសប្តាហ៍ជាងមកនេះ គេមិនដែលនិយាយជាមួយនាងសូម្បីតែមួយម៉ាត់ ចំណែកឯក្រសែភ្នែករបស់គេវិញសោះកក្រោះ ធ្វើដូចជាស្អប់ខ្ពើមវត្តមាននាងខ្លាំង ហើយគេថែមទាំងរៀបការជាមួយស្រីផ្សេងទៀត ធ្វើឱ្យនាងមិនអាចស្មានដឹងថាចិត្តគេបែបណា ទើបចេះតែគិតផ្តេសផ្តាសតែម្នាក់ឯង មិនឱ្យនាងគិតយ៉ាងម៉េចបើគេព្រងើយដាក់នាងសឹងអី។
“ព្រោះបងរឹងអណ្តាត បើបងនិយាយ បងច្បាស់ជាយំនៅមុខអូនមិនខានទេ សុំទោស! ជាកំហុសបង សុំទោសដែលធ្វើឱ្យឈឺចាប់ សុំទោសដែលការពារអូនមិនបាន អ្ហឹកៗ” ជីមីន ទ្រាំលាក់ការឈឺចាប់យូរទៀតមិនបាន ក៏ព្រលែងចេញមកជាទឹកភ្នែកយ៉ាងច្រើនតំណក់ហូរជោកលើថ្ពាល់ កន្លងមកដែលព្រងើយកន្តើយ ដែលធ្វើមិនខ្វល់ ធ្វើចិត្តដាច់ ព្រោះមិនហ៊ានប្រឈមមុខ គេខ្លាចថាគេទ្រាំមិនបាននឹងយំនៅចំពោះមុខនាង គេមិនចង់ឱ្យនាងដឹងថាគេឈឺចាប់និងរងការគំរាមកំហែងទេ គេពិតជាមិនចង់ឱ្យនាងអាណិតទេ តែមិនចង់ឃើញនាងបន្តឈឺគ្រាំម្នាក់ឯង ទើបគេនិយាយប្រាប់នាងតាមអារម្មណ៍ ហើយបន្តនិយាយទៀត៖
“ពេលដឹងថាអូនពិការភ្លាម បងចង់ណាស់ ចង់មើលថែអូន ចង់ក្បែរអូន តែបងធ្វើមិនបាន បងពិបាកធ្វើអារម្មណ៍ខ្លាំងណាស់ កាយវិការក្បត់បេះដូង បងត្រូវក្បែរស្រីផ្សេង រៀបការជាមួយស្រីផ្សេង ស្មានថាបងមិនឈឺអ្ហេស៎? បងក៏ឈឺមិនចាញ់អូន” នាយរៀបរាប់គ្រប់យ៉ាងឱ្យរាងស្តើងយល់ពីខ្លួន សង្ឃឹមថានាងនឹងមិនយំ មិនឈឺចាប់ទៀតទេ
“អ្ហឹកក...អ្ហឹកៗ” ម៉ូនយ៉ុង និយាយមិនចេញ បានត្រឹមតែយំឱបអ្នកម្ខាងទៀតតាមក្តីឈឺចាប់ ហើយក៏ព្យាយាមយល់ពីរាងសង្ហា មិនបាច់គេបកស្រាយវែងឆ្ងាយ ត្រឹមតែប៉ុណ្ណឹងនាងក៏អាចយល់បាន។
“អូនកុំបារម្ភ កុំភ័យ កុំខ្លាច កូននិងបងមិនបានបោះបង់អូនឬភ្លេចអូនឡើយ ពួកយើងស្រឡាញ់អូនណាស់” ជីមីន បន្ថែមសម្ដីឱ្យនាងមានទំនុកចិត្តនិងបន្តរស់នៅដោយក្តីសង្ឃឹមរង់ចាំគេដោះស្រាយនិងបញ្ចប់រឿងគ្រប់យ៉ាង មិនឱ្យនាងរស់ការលំបាកឡើយ។
“ប៉ាកូន..អ្នក..ទាំងពីរ..កំពុង..លេង..ល្ខោនអី?”
“គ្រប់យ៉ាងវាជិតចប់ហើយ ចាំបង! ជឿបង! រស់នៅឱ្យល្អ ជីវិតអូនមានតម្លៃណាស់ កុំរស់នៅដើម្បីអ្នកដទៃ អូនត្រូវនៅរស់ដើម្បីខ្លួនឯង យល់ទេ?” បើគ្មានគេនិងកូន នាងមិនដឹងរស់នៅដើម្បីអី ចុះម្តេចនាងមិនរស់នៅដើម្បីខ្លួនឯង បែបនេះនាងមិនស្រទ្បាញ់ខ្លួនឯងទេ នាងគួរតែស្រឡាញ់ខ្លួនឯងជាងអ្នកដែលនាងស្រឡាញ់ បើនាងធ្វើបែបនេះទើបនាងដឹងថា ជីវិតរស់នៅដើម្បីអី។
“យល់ហើយ អូន..ជឿបង! យូរហើយ..មិននិយាយ ឱ្យអូនដេកយំ..គិតថាបង..ដេកឱបស្រីផ្សេង..រាល់យប់” ម៉ូនយ៉ុង ដកខ្លួនចេញពីការឱប លើកដៃវាយដើមទ្រូងទូលាយថើៗ ព្រោះក្នាញ់កាលដែលគេមិនព្រមនិយាយ ធ្វើចរិតព្រងើយឱ្យនាងឈឺចាប់ឡើងមួយឆ្អែត បើនិយាយពីដំបូងនាងប្រហែលមិនឈឺចាប់ខ្លាំងទេ គេពិតជាឆ្គួតមែន!
“បងឯណាទៅឱបអ្នកផ្សេងកើតនោះ ប្រពន្ធរបស់បងនៅឡើងច្រងោៗ” ជីមីន ពោលសម្តីផ្អែម ខណៈដែលឱបក្រសោបកាយតូចក្នុងរង្វង់ដៃ
“ខ្ពើម!” នាងជ្រេញខ្លាំងមែនទែន ហៅនាងប្រពន្ធឡើងពេញមាត់ មិនចេះខ្មាសមេឃដីទេឬ? ចេះតែនិយាយចេញមកកើត
“ដកសម្តីវិញភ្លាម” ជីមីន ចាប់ផ្តួលកាយតូចទៅលើគ្រែថ្នមៗ ដោយដាក់ដៃទ្រលើក្បាលរបស់នាងឱ្យកើយដៃគេ ខណៈដែលទ្រោមលើកាយនាង ដោយប្រើក្រសែភ្នែកគំរាមឱ្យនាងធ្វើតាមសម្តីរបស់គេ
“អត់! អុប៎” ម៉ូនយ៉ុង ញាក់ចិញ្ចើម ធ្វើមុខឌឺ សម្លឹងមុខគេដោយមិនខ្លាចអ្វីបន្តិចសោះ ខ្លាំងស្អីទៅ ធ្វើអីនាងកើតហ្នុង? តែមានឯណា ជីមីន ឱនថើបបំបិទមាត់ឡើងបាត់សម្តី នាងព្យាយាមលើកដៃគោះនិងរុញស្មារបស់គេឱ្យខិតទៅក្រោយចេញឆ្ងាយពីនាង តែគេផ្អើន កាន់តែឱនខ្លួនទៅជិតនាង បឺតជញ្ជក់មាត់របស់នាងជីបៗយ៉ាងផ្អែមល្ហែម រហូតដល់នាងប្រកែកជាមួយការថើបមួយនេះលែងបាន ទើបថើបតបតផ្តោះផ្តង រវិញរវៀញអណ្តាតគ្នាយ៉ាងស្អិតរមួយដូចស្ករតាំងម៉ែ
“ហឹមមម...” សម្លេងក្រហឹមឡើងនៅបំពង់ក កាលបើខ្យល់ដង្ហើមដកចេញចូលមិនបានពេញលេញ ទើប ជីមីន ដកមាត់ចេញ ទុកឱ្យរាងស្តើងដកដង្ហើមឱ្យបានស្រួលបួល ដៃមាំអង្អែលថើៗលើសក់ខ្មៅរលោងរបស់រាងតូចក្បែរគុម្ពត្រចៀក ខណៈដែលញោចស្នាមញញឹមផ្អែមឱនសម្លឹងមុខអ្នកខាងក្រោម នៅក្បែរនាង គេពិតជាមានក្តីសុខជាងធ្វើអ្វីទាំងអស់ ទោះនៅកហបែរយូរប៉ុន្មានក៏មិនធុញ មិនជិនណាយ គេនៅតែស្ម័គ្រស្មោះ ស្រឡាញ់នាងរហូតទៅ។
“...” ម៉ូនយ៉ុង មិននិយាយអី ខណៈដែលប្រើក្រសែភ្នែកពេញដោយមនោសញ្ចេតនានិងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ សម្លឹងចំកែវភ្នែករបស់អ្នកសង្ហាដែលកំពុងមើលមកនាងដោយក្តីស្រឡាញ់និងក្តីសុខដូចគ្នា។
“..ត្រូវចាំ! បងស្រឡាញ់អូនតែម្នាក់គត់” ជីមីន ស្ងាត់បន្តិចមុននឹងពោលពាក្យស្ម័គ្រស្មោះដ៏ផ្អែមល្ហែម មុននឹងឱនទម្លាប់បបូរមាត់ទន់ៗឱ្យប៉ះគ្នា បឺតជញ្ជក់មាត់គ្នាទៅវិញទៅមកបញ្ជាក់ពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅដែលមានឱ្យគ្នា ខណៈដែលដៃមាំអង្អែលសក់របស់រាងស្តើង ឯម្រាមដៃស្រឡូនអង្អែលលើស្មាមាំស្រាលៗ បង្កើតជាភាពរ៉ូមែនទិចរួមជាមួយស្នាមថើបដ៏ផ្អែមល្ហែមជ្រាលជ្រៅដល់បេះដូង។

♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)Where stories live. Discover now