ភាគបញ្ចប់..

1.9K 69 9
                                    

ភរិយាក្រៅអេតាស៊ីវិល - ភាគបញ្ចប់

ប៉ុន្តែអ្វីដែលកាន់តែនឹកស្មានមិនដល់ទៀតនោះគឺកាំភ្លើងមានតែសម្លេងមិនមានគ្រាប់នោះទេ។ កាលបើមិនឃើញគ្រាប់កាំភ្លើងបាញ់ទម្លុះមកលើខ្លួន ជីមីន បានបើកភ្នែកតិចៗ ទាំងជ្រួញចិញ្ចើម បន្ធូររង្វង់ដៃឱបរឹតចេញពីប្រពន្ធកូនបន្តិច
“ហាសហាៗ កាំភ្លើងគ្មានគ្រាប់ទេ ល្ងង់ណាស់ម្នាក់ៗ” ជីអា សើចបានយ៉ាងពិរោះ ព្រោះនាងដឹងថាច្បាស់ជាមានហេតុការណ៍នេះ ទើបមិនជ្រើសរើសបាញ់កាំភ្លើងពិត
“នាងលេងអីបែបនេះ ជីអា?” ជីមីន ពិតជាមិនយល់ គេប្រហោងពោះសឹងតែប៉ុនភ្នំ តែគ្រាន់តែជាការលេងសើច ធ្វើស៊ីផ្លូវអារម្មណ៍គ្នាពេកហើយ។
“អ្នកទាំងពីរស្រឡាញ់គ្នាសឹងអី ខ្ញុំម៉េចនឹងដាច់ចិត្តទៅ នាងឈ្នះហើយ ម៉ូនយ៉ុង អ្វីដែលជារបស់នាងខ្ញុំប្រគល់ឱ្យវិញ ជូនពរឱ្យមានសុភមង្គល! កុំចងចាំខ្ញុំអី ចាត់ទុកថា.. មិនមានខ្ញុំទៅជ្រៀតជ្រែកជីវីតស្នេហាអ្នកទាំងពីរទៅចុះ! អរគុណ ជីម៉ូន ដែលព្រមធ្វើជាកូនរបស់ម៉ាក់មួយរយៈពេល ម៉ាក់ស្រឡាញ់កូន លាហើយ! មានជាតិក្រោយចួបគ្នាទៀត”
ផាំង!
និយាយរៀបរាប់ចប់ ជីអា ទាញកាំភ្លើងបាញ់ទម្លុះបេះដូងរបស់ខ្លួនឯង ដាច់ខ្យល់ស្លាប់ ដួលទៅលើវាលស្មៅដ៏ស្រស់ស្អាត ទាំងទឹកមុខញញឹមស្រស់ ហាក់បីដូចជាអស់សម្ពាធ ព្រោះនាងបានទម្លាក់ចោលគ្រប់យ៉ាងអស់ហើយ អ្វីដែលមិនមែនជារបស់នាង នាងបានព្រលែងចោលអស់ហើយ ការពិតទៅ កន្លងមកដែលនាងទទួលបានទាំង ជីមីន និងកូន មិនមែនមានន័យថានាងឈ្នះ គឺជា ម៉ូនយ៉ុង ទេ អ្នកឈ្នះពិតប្រាកដដែលទទួលបានក្តីស្រឡាញ់ពិតនិងរស់នៅដោយមានសុភមង្គល ដូចធ្លាប់និយាយអ៊ីចឹង មានក៏ដូចជាមិនមាន មិនមានក៏ដូចជាមាន ពិតក៏ដូចជាមិនពិត មិនពិតក៏ដូចជាពិត។
យ៉ាងណាមុននឹងស្លាប់ទៅនាងបានធ្វើរឿងជាច្រើនដើម្បីអ្នកនៅរស់រួចទៅហើយ នាងគ្មានអ្វីត្រូវសោកស្តាយទៀតឡើយ នាងស្គាល់រសជាតិធ្វើជាម្តាយគេរួចហើយ នាងយល់ទឹកចិត្ត ម៉ូនយ៉ុង ច្បាស់ ចុងក្រោយសង្ឃឹមថាគ្រប់គ្នានឹងមិនចងចាំនាងទេ ព្រោះនាងនៅក្នុងការចងចាំរបស់ពួកគេ មានតែអំពើអាក្រក់ប៉ុណ្ណោះ។
“អ្នកនាង..” ដុងយ៉ុក ឃើញឈ្មោះអ្នកជាទីស្រឡាញ់ ខណៈដែលវារទៅរកនាង ទាំងដែលជើងទាំងហូរឈាមកក្លាក់នៅលើវាលស្មៅបៃតងស្រស់ នាយខំត្រដរវាររហូតបានទៅជិតនារីជាទីស្រឡាញ់ហើយស៊កម្រាមដៃស្រាក់ជាមួយម្រាមដៃរបស់នាង មុននឹងនិយាយ៖
“ទោះមិនអាចរស់នៅជាមួយគ្នា ប៉ុន្តែពួកយើងអាចស្លាប់ជាមួយគ្នា ខ្ញុំស្រឡាញ់អ្នកនាង”
ផាំង!
គេពោលឡើងទាំងស្នាមញញឹមស្រទន់ រួចប្រើដៃម្ខាងទៀតកាន់កាំភ្លើងកេះកៃបាញ់សម្លាប់ខ្លួនឯងនាខណៈនោះទៅ។
ម៉ូនយ៉ុង លើកដៃបិទខ្ទប់ភ្នែកកូន មិនបណ្តោយឱ្យកូនឃើញរូបភាពធ្វើអត្តឃាតស្រស់ៗនៅនឹងភ្នែកនោះទេ នាងខ្លាចថាប៉ះពាល់សតិអារម្មណ៍របស់កូន វាក្លាយជាការចងចាំដ៏អាក្រក់របស់កូនទៅថ្ងៃក្រោយ។
“ពួកយើងឆាប់ចេញពីទីនេះទៅ” ជីមីន ប្រញាប់ប្រញាល់ក្រោកឈរ ដោយខ្លាចរាងស្តើងពិបាកដើរ ទើបនាយចាប់លើកបីកាយតូចក្នុងរង្វង់ដៃ ខណៈដែលនាងកាន់ដៃកូនឱ្យចេញទៅតាម ហើយនិយាយប្រាប់កូន៖
“កុំងាកក្រោយអីកូន”
“ម៉ាក់.. ចុះមីង ជីអា?”
“គាត់ទៅកន្លែងដែលស្ងប់ហើយ”

♥️ភរិយាក្រៅអេតាស៊ីវិល💋(Ss4)Where stories live. Discover now