ផ្ដើមរឿង ( គេធ្វើបាបទៀតហើយមែនទេ? )

1.4K 80 1
                                    

#រឿងបេះដូងពណ៌ឥន្ទធនូ
#ផ្ដើមរឿង

    សាកលវិទ្យាល័យ ISK ជាសាកលវិទ្យាល័យមួយដែលថ្លៃជាងគេរបស់ប្រទេសកូរ៉េខាងត្បូង ដែលមានកូនអ្នកមានលំដាប់ជាន់ខ្ពស់ ទើបអាចមានលទ្ធភាពបង់ថ្លៃសាលា ចូលរៀននៅទីនោះបាន។ ប៉ុន្តែសាកលវិទ្យាល័យ ក៏បានផ្តល់ជាអាហារូបករណ៍ ដល់សិស្សពូកែផងដែរ។ អ្នកដែលប្រលងជាប់ អាហារូបករណ៍ ត្រូវបានសិស្សខ្លះមិនសូវពេញចិត្តនោះទេ ដោយសារពួកគេធ្វើបានល្អជាង។

       ជួងបានរោទ៍ជាសញ្ញាប្រាប់ឲ្យសិស្សទាំងអស់ នាំគ្នាចូលទៅក្នុងថ្នាក់របស់ពួកគេរៀងរៀងខ្លួន។ ក្មេងប្រុសម្នាក់ដែលមានមុខមាត់គួរឲ្យស្រឡាញ់ ថ្ពាល់ប៉ោងប៉ោងប្រៀបបានទៅនិងនំម៉ូឈី រួមទាំងមានថ្ពល់ក្រហមព្រឿងទៀតនោះ ពិតជាគួរឲ្យស្រឡាញ់ណាស់។ គេមានចរិតសុភាពរាបសា មិនសូវចេះនិយាយច្រើននោះទេ ប៉ុន្តែការសិក្សារបស់គេ គឺទទួលបានជោគជ័យល្អណាស់។

    គេជាសិស្សម្នាក់ដែលជាប់អាហារូបករណ៍ ទើបបានមកសិក្សានៅសាកលវិទ្យាល័យមួយនេះ។ គេមានឈ្មោះថា ផាក ជីមីន មានស្រុកកំណើតនៅប៊ូសាន ប៉ុន្តែត្រូវប៉ាម៉ាក់បញ្ចូនមកសិក្សានៅ សេអ៊ូល តាំងពីឡើងវិទ្យាល័យ។ គេមានមិត្តម្នាក់ដែលមកពី ប៊ូសាន ជាមួយគ្នា តែគេម្នាក់នោះ មិនសូវចូលចិត្ត ជីមីន ទេ ដោយសារតែប៉ាម៉ាក់ស្គាល់គ្នាទេ ទើបគេសុខចិត្តនិយាយមួយ។ ពួកគេរៀនថ្នាក់ជាមួយគ្នា តែជីមីន ជាសិស្សពូកែ ឯគេវិញមិនសូវពូកែទេ។

     ជីមីន ព្យាយាមរត់តម្រង់ទៅថ្នាក់រៀន ឲ្យបានមុនគ្រូ ប៉ុន្តែមិនទាន់ដល់ថ្នាក់ផង ស្រាប់តែមានអ្វីម្យ៉ាងមកបុកជើងរបស់គេ ធ្វើឲ្យរាងតូច ត្រូវដួលទៅលើឥដ្ឋការ៉ូមួយទំហឹង ខ្លួនរបស់គេបានបោកទៅនឹងឥដ្ឋយ៉ាងដំណំ។ វាមិនមែនជាលើកទីមួយទេ សម្រាប់គេនោះ ដែលជួបនឹងរឿងអស់ទាំងនេះ។ នៅក្នុងសាកលវិទ្យាល័យនេះ មានសិស្សជាច្រើនបានធ្វើបាបគេតាំងពីដើមមក ព្រោះតែអ្នកទាំងអស់នោះ បានច្រណែននឹងគេដែលរៀនពូកែ ហើយត្រូវបានលោកគ្រូអ្នកគ្រូជាច្រើន យកចិត្តទុកដាក់ចំពោះគេ។ អ៊ីចឹងហើយ ទើបធ្វើឲ្យសិស្សទាំងអស់នោះ មានការមិនពេញចិត្តមកលើ ជីមីន ជាខ្លាំង។

   " អួយ! ស្មាររបស់ខ្ញុំ! "

  " គេធ្វើបាបទៀតហើយមែនទេ? "

     សំឡេងដល់ធ្ងន់បានបន្លឺឡើង នៅខាងក្រោយខ្នងរបស់ ជីមីន ធ្វើឲ្យងាកទៅរកសំឡេងនោះ ទំងឱនមុនចុះ។ គេដឹងថាមនុស្សម្នាក់នោះ មិនបានមកជួយគេនោះទេ មានតែស្ដីឲ្យថែមតែប៉ុណ្ណោះ។

    " ទន់ខ្សោយដូចស្រីសមហើយ ដែលគេធ្វើបាបឯងនោះ! "

ចប់ប្រយោគនេះភ្លាម បុរសសង្ហា ចន ជុងគុក ដែលជាកូនប្រុសតែម្នាក់របស់ម្ចាស់ផ្សារទំនើប និងក្រុមហ៊ុនចំណីអាហាររូបនេះ ក៏បានដើរទៅថ្នាក់រៀនបាត់ទៅ។
 
   គេដឹងរឿងដែល ជីមីន ត្រូវអ្នកផ្សេងធ្វើបាបមករហូតហ្នឹង ហើយគេក៏ចង់ជួយដែរ តែក៏មានចិត្តខឹង ជីមីន ទៅវិញដែលមិនតដៃជាមួយគេវិញ។ គេតែងតែខឹង ជីមីន មករហូតតាំងតែពីនៅ ប៊ូសាបម្លេះ។ រហូតមកនៅសេអ៊ូល មានបន្ទប់ជាប់គ្នាមែន តែ ជុងគុក មិនដែលចូលទៅសួរសុខទុក្ខ ជីមីន ម្ដងណានោះទេ។

    // ថ្នាក់រៀន //

គ្រូបានចូលរៀនទៅហើយ ជីមីន ទើបតែមកដល់ ក៏ត្រូវគ្រូស្ដីឲ្យ ដូចលើកមុនទៀត។ ជីមីន ដើរទាំងឱនមុខចុះ ចូលទៅអង្គុយជិត ស៊ូដុង ។

  ជុងគុក លួចសម្លក់គេ ដោយសារតែ ជីមីន ចូលចិត្តទៅស្និតស្នា ជាមួយ ស៊ូដុង  ខ្លាំងពេក។  ជាមនុស្សខិលខូចណាស់ បោកស៊ីមិនថាប្រុស ឬក៏ស្រីនោះទេ។

    ថ្ងៃនេះ ជីមីន អង្គុយនៅក្នុងថ្នាក់រហូត សូម្បីតែអាហារពេលព្រឹកក៏មិនបានចេញទៅញ៉ាំដែរ។ ជុងគុក មិនបានខ្វល់នោះទេ គេដើរហួសទៅមករហូត។

   ដល់រសៀលបន្តិច ជីមីន ប្រែទៅជាមានទឹកមុខស្លេកស្លាំង តែគេខំទ្រាំមិននិយាយសុំជំនួស ឬក៏បន្យល់ពីមូលហេតុដល់នរណានោះទេ។

    
    ពេលចេញទៅផ្ទះ សិស្សបានចេញទៅអស់ នៅសល់តែ ជីមីន ដែលអង្គុយឱបពោះរបស់គេ ទាំងមុខជូ ដូចជាឃ្លានខ្លាំងណាស់ហើយ។

    " ជួយខ្ញុំផង! ហ៊ិក ហ៊ិក ហ៊ិក ជីមីន ខ្លាចណាស់ ហ៊ិក...! "

  គេខំទប់ទឹកភ្នែកតែវាមិនបានស្ដាប់បញ្ជានោះទេ ចេះហូរមកឥឈប់ ដោយសារតែភាពភ័យខ្លាច។

   // ក្រឹម...ក្រឹមៗៗៗ //

សំឡេងដើររបស់នរណាម្នាក់បានដើរចូលមក ធ្វើឲ្យ ជីមីន ខ្លាចកាន់តែខ្លាំងជាងមុនទៀត។ គេក៏បានងើបមុខឡើងមក ក៏បានឃើញ សិស្សសាលាដើរចូលមក តែគេមើលមុខមិនសូវច្បាស់នោះទេ ទើបមិនដឹងថា ជានរណាឲ្យពិតប្រាកដ។

_____________

See you next part.

#យូជី
  

រឿង បេះដូងពណ៌​ឥន្ទធនូ ( ចប់ )Where stories live. Discover now