#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី9ជុងគុក បានបន្ថែមល្បឿន នៅក្នុងការធ្វើចលនាទៅលើរាងកាយរបស់ ជីមីន កាន់តែលឿនជាងមុនទៅទៀត ដើម្បីឲ្យជាឆាប់អស់ប្រសិទ្ធភាព។ សំឡេងថ្ងួចថ្ងូរបូករួមជាមួយសំឡេងសាច់ប៉ះគ្នា ឮរំពងពេញបន្ទុក។ ពួកគេទាំងពីរស្រែកមិនឲ្យចាញ់ដៃគ្នានោះឡើយ វាក៏បង្កើតបានជាព្រឹត្តិការណ៍ក្តៅរោលរាល យ៉ាងសន្ធោសន្ធៅ ហើយមិនងាយនឹងរលត់នោះឡើយ។
// ផ្លាប់ៗៗៗៗៗៗ អាស៎ អាស៎......ៗៗៗ //
" ជុងគុក! អាស៎ អឺស! "
" ជីមីន! អឺស ស្រួលខ្លាំងណាស់! "ជុងគុក លើក ជីមីន ឲ្យអង្គុយលើចង្កេះរបស់គេ ហើយអ៊ុកខ្លាំងៗ រហូតធ្លាក់ញើសមកទាំងដុំៗ។
ក្រោយពីធ្វើសកម្មភាពអស់រយៈពេលជាច្រើនម៉ោងមក ជីមីន ក៏បានសន្លប់ស្ដូកស្ដឹង។ ចំណែកឯ ជុងគុក វិញក៏សាបជាតិថ្នាំអស់ តែគេឃើញមានអារម្មណ៍ថា ល្វើយដែលរ។ គេបានឃើញថា ជីមីន សន្លប់បាត់ទៅហើយ ទើបគេទាញ ជីមីន មកឱបជាប់នឹងដើមទ្រូងរបស់គេ។ មុននឹងបិទភ្នែកគេង គេក៏បានឱនមកថើបសក់របស់ ជីមីន ថ្នមៗទាំងញញិមផងដែរ បន្ទាប់មកក៏បិទភ្នែកគេងលក់ទៅ។
// ពេលព្រឹក //
ពេលភ្ញាក់ឡើង ជីមីន ក៏បានឃើញ រាងក្រាសកំពុងតែឱបគេជាប់ដើមទ្រូងរបស់នាយ។ ជីមីន ក៏នឹកដល់រឿងដែលបានកើតឡើង កាលពីយប់មិញនោះ ហើយក៏និយាយក្នុងចិត្តថា៖
" ជុយ! អាញ់មានប្ដីហើយ! ជុងគុក ជាប្ដីរបស់យើងទៀត! "
គេក៏មានអារម្មណ៍ដូចជាសប្បាយចិត្តដែរ ព្រោះបានប្រគលរបស់មានតម្លៃទៅឲ្យនាយ ដែលជាមនុស្សដែលគេលួចស្រលាញ់ជាយូរមកហើយនោះ។ ជីមីន មិនបានកម្រើកទេ គេសុខចិត្តសង្ងំនៅក្រោមដើមទ្រូងរបស់នាយ ឲ្យបានយូរជាងនេះ។
ថ្ងៃកាន់តែខ្ពស់ ជុងគុក ក៏បានដឹងខ្លួនវិញ ប៉ុន្តែ ជីមីន បានគេងលក់វិញបាត់ទៅហើយ។ ជុងគុក យកដៃអង្អែលសក់របស់គេថ្នមៗម្ដងទៀត រួចក៏និយាយក្នុងចិត្តថា៖
" ពេលដែលបងរៀនចប់ពេលណា ពួកយើងនឹងរៀបការជាមួយគ្នា ប៉ុន្តែមិនមែនឥឡូវនេះទេណា៎! ចាំបងណា៎ អូនសម្លាញ់! "
ជុងគុក បានបេះដៃចេញពី ជីមីន រួចហើយក៏ចូលទៅបន្ទប់ទឹក ធ្វើរឿងផ្ទាល់ខ្លួន។ កន្លះម៉ោងក្រោយមកក៏បានចេញមកវិញ ជាមួយកន្សែងរុំផ្នែកខាងក្រោម។ ជុងគុក បានឃើញ ជីមីន អង្គុយផ្អែកនឹងក្បាលគ្រែ។" ឯងភ្ញាក់ហើយមែនទេ? "
" ហ៊ឹម! តែខ្ញុំដើរអត់រួចទេលោក! "
គេនិយាយទាំងមុខកម្សត់ ធ្វើឲ្យ ជុងគុក សើចដាក់គេ។
" ចាំយើងបីឯងទៅងូតទឹកក៏បានដែរ! "
ជុងគុក ចូលទៅបី ជីមីន ដែលមានត្រឹមតែអាវសខ្លីស្មើភ្លៅរបស់គេនោះ។ ជុងគុក ដាក់គេឲ្យអង្គុយលើចានបង្គន់ រួចហើយបើកទឹកក្ដៅឲ្យ ជីមីន។ ជីមីន អង្គុយញញិមពេលឃើញ ជុងគុក យកចិត្តទុកដាក់ ជាមួយគេបែបនេះ។
ជីមីន បានដេញ ជុងគុក ឲ្យចេញមកខាងក្រៅសិន ចំណែកគេក៏ងូតទឹកឲ្យបានធូរក្នុងខ្លួនបន្តិច។
// ក្រោយងូតទឹករួច //
ជុងគុក បានរៀបអាហារពេលព្រឹកទុកនៅលើតុ ហើយរង់ចាំ ជីមីន មកញ៉ាំជាមួយគ្នា។ ពេល ជីមីន ចេញមកហើយ គេក៏ហៅ ជីមីន មកអង្គុយញ៉ាំអីជាមួយគ្នា។
" ជីមីនហា៎! យើងចង់សូមទោសចំពោះរឿង ដែលបានកើតឡើងកាលពីយប់មិញផងណា៎! "
" មិនអីទេណា៎! ព្រោះលោកធ្វើវា ក៏ដើម្បីជួយខ្ញុំដូចគ្នាដែរហ្នឹង! "
ជីមីន ឆ្លើយទាំងញញិម ព្រោះគេជាយល់ព្រមដូចគ្នា មិនអាចបន្ទោសគេតែម្ខាងបាននោះទេ។
" តើពួកយើងអាចធ្វើជាមិត្តនឹងគ្នាបានទេ? "
" មិត្ត!!! "
" ត្រូវហើយជាមិត្ត! "
" ត្រឹមជាមិត្តក៏ល្អដែរ! ហើយរឿងនេះក៏ចប់ត្រឹមហ្នឹងចុះ! "
ជីមីន ប្រែជាញញិមលែងសម។
_______________
See you next part.#យូជី
![](https://img.wattpad.com/cover/290572482-288-k73114.jpg)
YOU ARE READING
រឿង បេះដូងពណ៌ឥន្ទធនូ ( ចប់ )
Romance#រឿងបេះដូងពណ៌ឥន្ទធនូ 👉Trailer 👈 រឿងរាវស្នេហារវាងភេទដូចគ្នា តែមិនហ៊ានសារភាពថា មានចិត្តលើគ្នា ព្រោះពួកគេអ្នកជិតខាង និងជាមិត្តនឹងគ្នាតាំងពីក្មេងៗ។ រហូតដល់ថ្ងៃមួយ ពួកគេបានទៅដើរលេងដាច់យប់ជាមួយគ្នា ហើយក៏ជ្រុលជ្រោះលើកគ្នា។ ថ្ងៃដែលគេសម្រេចចិត្តថា...