ep 2 ( ជីមីន គេងជាមួយខ្ញុំហើយ! )

621 65 0
                                    

#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី2

       ជីមីន បានញ៉ាំអាហារដែល ជុងគុក ឲ្យនោះទាំងញញិម គេសប្បាយចិត្តណាស់ នៅពេលដែល ជុងគុក យកចិត្តទុកដាក់លើគេបែបនេះ។  ជីមីន បានចាប់សាច់ខ្លះដាក់ក្នុងប្រអប់ឲ្យ ជុងគុក វិញ គេក៏មិនអាចឲ្យនាយ ញ៉ាំតែអាហារក្រៀម គ្មានជាតិនោះទេ។

         " លោកញ៉ាំសាច់ខ្លះទៅ ខ្ញុំញ៉ាំម្នាក់ឯងមិនអស់ទេ! "

         " ញ៉ាំបែបហ្នឹងអ៊ីចឹងសោះ បានជាឯងនេះ នៅតែតឿមិនធំហ្នឹងគេ! "

         " លោក.....! "

         " យើងនិយាយការពិត កុំមកសម្លក់យើង! "

       ជីមីន ឈប់និយាយរក ជុងគុក ព្រោះតែខឹង ដែលនាយហ៊ានថាឲ្យខ្លួន ជាមនុស្សតឿ។ ជុងគុក វិញព្យាយាមទប់សំណើច មិននឹងស្មានថា ជីមីន ប្រែជា​ង៉ក់ងដាក់គេ ដោយសារគេបានថាឲ្យ ជាមនុស្សមានមាឌតឿ។

       ពួកគេក៏បន្តញ៉ាំអាហារវិញ ដោយម្នាក់មានមុខខឹង ហើយម្នាក់ទៀតមានមុខញញិមតិចៗ។

      សកម្មភាពរបស់ពួកគេទាំងពីរ ក៏បានស្ថិតក្នុងក្រសែភ្នែកពីរគូរ ដែលលួចសម្លឹងមកជាយូរនោះ។

     " យើងនិយាយមិនខុសមែន! ឯងឃើញទេថា អាមុខស្លេចហ្នឹង ចង់ចាប់ ជុងគុក របស់ឯង! "

     " យើងមិនឲ្យវារួចខ្លួននោះទេ!!! "

   ឆយ សុងវ៉ុន ជាមិត្តរួមថ្នាក់របស់ ជុងគុក និងជីមីន។ នាងបានលួចចាប់ចិត្តលើ ជុងគុក យូរមកហើយ តាំងពីថ្ងៃចូលរៀនដំបូង។ នាងមានមិត្តល្អម្នាក់ ដែលចាំជួយនាងមករហូត មិត្តនាងមានឈ្មោះថា បេ ជូអ៊ុន។ ជូអ៊ុន តែងតែនិយាយប្រាប់ សុងវ៉ុន ពីនេះពីនោះអាក្រក់ៗពី ជីមីន រួមទាំងព្យាយាមចាក់ចុចឲ្យ នាងធ្វើបាប ជីមីន កន្លងមកទៀត។

    ឆយ សុងវ៉ុន ជឿលើ ជូអ៊ុន ណាស់ ដោយសារនាងទុកចិត្តលើមិត្តភាព ហើយគិតថា ជូអ៊ុន មានបំណងល្អមកលើនាង។ ពួកគេទាំងពីរនាក់ សុទ្ធសឹងតែជាកូនស្រីអ្នកមានទ្រព្យ។

      // រំលង //

  ពេលល្ងាចជិតយប់ ពួកគេបានមកដល់គោលដៅដែលបានកំណត់ ជាកន្លែងដែលពួកគេត្រូវស្នាក់នៅនោះ ជាផ្ទះតូចៗអាចគេងពីរនាក់បាន។ លោកគ្រូដឹងនាំ ក៏បានឲ្យពួកគេរើសដៃគូ សម្រាប់យកបន្ទប់ ដោយមួយបន្ទប់មានគ្នាពីរនាក់។

     ជីមីន មិនហ៊ានរើសដៃគូនឹងគេនោះទេ គេឈរនៅក្បែរ ជុងគុក យ៉ាងស្ងៀមស្ងាត។ ពេលនោះ ស៊ូដុង បានដើរមកជិត ជីមីន រួចក៏បានសុំ ជីមីន រួមបន្ទប់ជាមួយ។  ជីមីន មិនហ៊ានប្រកែតនោះទេ ក៏ងក់ក្បាលយល់ព្រមជាមួយ ស៊ូដុង។

     " ជីមីន គេងជាមួយខ្ញុំហើយ! "

   ជុងគុក មិននិយាយច្រើន ក៏ទាញដៃ ជីមីន ហើយយកសោរពីលោកគ្រូ ដើរចេញទៅបាត់ ទុកឲ្យ ស៊ូដុង ឈរខឹង ជុងគុក។ គេមានបំណងចង់គេងបន្ទប់ជាមួយ ជីមីន ហើយអាចលោមលួង ជីមីន តែបំណងនោះត្រូវរលាយបាត់ទៅហើយ។

     // បន្ទប់ ជុងគុក និងជីមីន  //

    " ឯងឆ្គួតទេឬបានជាមិនជំទាស់ជាមួយវានោះ? ឬមួយក៏ដេកជាមួយវា? "

    " លោកកើតឆ្គួតស្អីទៀតហើយ! ខ្ញុំនឹងគេជាមិត្តនឹងគ្នា គេមិនធ្វើអីលើខ្ញុំទេ! "

    " អ៊ីចឹងទៅដេកជាមួយវាវិញទៅ!!! "

    " លោក! ហ៊ឹក ហ៊ឹក ហ៊ឹក! "

   " យំស្អី!!! ក្រែងកាន់ជើងវាណាស់មិនអ៊ីចឹង! ប្រហែលចង់ឲ្យវារំលោភហើយបានព្រមដេកបន្ទប់ជាមួយវានោះ! "

   " ហ៊ឹក ហ៊ឹក  ..... ! "

    ជីមីន រត់ចូលបន្ទប់ទឹកទាំងទឹកភ្នែក ព្រោះតែខឹង ជុងគុក ថាឲ្យគេបែបនោះ។

_____________________

See you next part.

#យូជី

រឿង បេះដូងពណ៌​ឥន្ទធនូ ( ចប់ )Tahanan ng mga kuwento. Tumuklas ngayon