ep19 ( អាត្មានិយមដើម្បីរក្សាកូន )

512 51 2
                                    

#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី19

    នៅពេលដែល សុងវ៉ុន បានឃើញមុខរបស់ ជីមីន ដែលជាអតីតកមិត្តនោះ ធ្វើឲ្យនាងមានការព្រួយបារម្ភជាខ្លាំង ខ្លាចថា ជុងគុក វិលត្រឡប់ទៅរកគេវិញ។  នាងត្រូវតែរកវិធីកម្ចាត់ ជីមីន ហើយទើបបាន មុននឹងគ្រប់យ៉ាងត្រូវរលាយ នាងត្រូវរកគ្រប់ល្បិចថ្មីមកបំបែកពួកគេទើបបាន។

     ចំណែក ជុងគុក វិញពេលបានឃើញ ជីមីន វិលត្រឡប់មកវិញបែបនេះ ក្នុងចិត្តគេ ពិតជាត្រេកអរ និងរំភើបខ្លាំងណាស់ ក៏ប៉ុន្តែក៏នៅមានចិត្តមួយទៀត ខឹងរឿងដែលគេចាកចោលខ្លួននៅថ្ងៃនោះដែរ។

    ជុងគុក ព្យាយាមធ្វើខ្លួនដូចធម្មតា មិនមានអារម្មណ៍រំភើបនឹង ការវិលត្រឡប់របស់ ជីមីន ឲ្យរាងតូចបានដឹងនោះឡើយ។ គេនៅតែលាក់អារម្មណ៍ ដូចកាលពីប្រាំឆ្នាំមុនអ៊ីចឹង។

   ជុងគុក បានប្រគល់បាច់ផ្កាដែលគេ យកមកអបអរ ជីមីន នោះទៅឲ្យទៅ ជីមីន ។

    រាងតូចក៏ទទួលវា ដោយទឹកមុខស្លេកស្លាំង នឹងមានអារម្មណ៍ថា គេនៅតែជា ចន ជុងគុក មាត់រឹងនោះដដែល មិនបានប្រែប្រួលអ្វីនោះឡើយ។ គេនៅតែសង្ហា និងមានទឹកមុខកាចដដែល។

    " ប៉ាប៉ា! "

    សំឡេងតូចឆ្មារបានពន្លឺចេញមក ធ្វើឲ្យ ជុងគុក សុងវ៉ុន ងាកមកព្រមគ្នា ក៏បានឃើញក្មេងប្រុសម្នាក់ ដែលមានមុខមាត់ស្រដៀងទៅនឹង ជីមីន តែម្ដង។ ចម្ងល់ជាច្រើនក៏បានផុសចេញមកពីក្នុងខួរក្បាលរបស់ ជុងគុក។ បើគេជាកូនរបស់ ជីមីន មែននោះ មានន័យថាសំបុត្រ ដែលគេសរសេរទុកនោះ វាជាការពិត ហើយ។ គេលួចទៅការប្រពន្ធស្ងាត់ៗ រហូតមានកូន។

    ជុងមីន មិនបានហៅ  ជីមីន នោះទេ ប៉ុន្តែគេមានបំណងហៅ ជុងគុក ថាប៉ាៗ ដោយសារគេស្គាល់ ជុងគុក ថាជាប៉ាបង្កើតរបស់គេ។

     ជីមីន ដើរមកលើក ជុងមីន ពរហើយថើបកូន នៅមុខពួកគេទាំងពីរនាក់។ សុងវ៉ុន ញញិមបែបមានល្បិតនៅក្នុងខ្លួនរបស់នាង។

   " គេជាកូនរបស់ឯងមែនទេ ? "

   ជុងគុក បានបោះសំណួរទៅកាន់ ជីមីន ។ សំណួរនេះធ្វើឲ្យ ជីមីន មានអារម្មណ៍ថា ចង់យំខ្លាំងណាស់។

     ត្រូវហើយគេជាកូនរបស់ខ្លួន និងនាយហ្នឹងហើយ តែគេមិនអាចនិយាយបានទេ ព្រោះតែមានជនទីបីនៅទីនេះ ហើយវាក៏មិនសាកសមដែល ឲ្យនាយមកទទួលខុសត្រូវកូនរបស់ខ្លួនដែរ។ គេគួរតែទទួលបានគូជីវិត ដែលជាភេទផ្ទុយគ្នា។

     ជីមីន ក៏សម្រេចចិត្តឆ្លើយតបទៅ ជិងគុក ថា៖

   " គេជាកូនរបស់ខ្ញុំ ជាមួយនឹងភរិយារបស់ខ្ញុំ! "

    ក្រោយពេលស្ដាប់ឮមិត្តរបស់ខ្លួន និយាយបែបនេះហើយ  ជុងគុក ស្រាប់តែមានអារម្មណ៍ក្ដៅឆេវតែម្ដង។

    ជុងមីន បានមើលមុខ ជីមីន ដោយការងើយឆ្ងល់។ ឃើញកូនមានប្រត្តិកម្មបែបនេះហើយ ជីមីន ក៏ថើបថ្ពាល់គេម្ដងទៀត  ក្នុងបំណងដាស់តឿនឲ្យគេជួយលាក់ការណ៍សម្ងាត់នេះ។

      ក្រោយពីទទួលបានចម្លើយរបស់រាងស្តើងហើយ ធ្វើឲ្យចិត្តរបស់គេខ្លាំងពុះកញ្ជ្រោលរហូតទប់អារម្មណ៍មិនបាន។ គេក៏បានយកលេសថា ចង់និយាយការងារសំខាន់ជាមួយ ជីមីន ដោយត្រូវការភាពផ្ទាល់ខ្លួន ក៏បាននាំរាងតូចទៅបន្ទប់ផ្សេងទៀត។ ដើម្បីនិយាយគ្នា ហើយទុកឲ្យ ជុងមីន និងសុងវ៉ុន នៅជាមួយគ្នា ក្នុងបន្ទប់តែពីរនាក់។

      // ផ្ទះជីមីន //

   នៅក្នុងបន្ទប់ដែលមានសភាពងងឹតសូន្យ ដោយសារ ជីគុក បានបិទវាំងនន និងបង្អួចជិតអស់ ទើបគ្មានពន្លឺថ្ងៃចូលមកក្នុងនោះបាន។ សភាពបន្ទប់ទាំងមូលប្រែសម្រួលជាងងឹត ហើយមានក្មេងតូច មានអាយុបួនឆ្នាំកន្លះ អង្គុយយំ ដោយតែគេរងនៅសម្ពាធពីគ្រួសារ ដែលមិនអាចចួបជុំដូចអ្នកដទៃ។

    គេតែងតែស្រមៃចង់ចួបប៉ាបង្កើតបស់គេ ហើយឱបគាត់ឲ្យណែន ដូចជាម៉ាក់ៗរបស់អ៊ីចឹង។ ជីគុក យំរហូតគេងលក់ នៅក្នុងបន្ទប់គេងនោះ។ គេបានចាក់សោរពីក្នុងទើប គ្មាននរណាអាចបើកបាន។
    ____________________

See you next part.

#យូជី

រឿង បេះដូងពណ៌​ឥន្ទធនូ ( ចប់ )Onde histórias criam vida. Descubra agora