#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី39ជុងគុក បានចូលមកក្រុមហ៊ុន ដោយជ្រួសគ្នាជាមួយនិង ជីមីន ។ គេទទួលបានដំណឹងភ្លាម ក៏ប្រញាប់មក ជួយដោះស្រាយ ជីមីន ឲ្យទាន់ហេតុការណ៍។ គេពិតជាខឹងនឹង ស៊ូដុង ណាស់ គេពិតជាមនុស្សខាំមិនលែងមែន។
គេបម្រុងនឹងដើលចូលទៅក្នុងការិយាល័យទៅហើយ តែក៏បានឃើញសត្រូវមុន ទើបបញ្ឈប់ដំណើរទៅរកគេសិន។ ជុងគុក បានសម្លក់ ស៊ូដុង ដោយមុខមាំ រួចក៏និយាយដោយសំឡេងមុតៗថា៖
" ចរឹកនៅតែថោកដដែលឯងនេះ! "
" យើងថោកតែជាមួយឯងទេ! "
គេមិនបានខ្លាចជាមួយនឹងទឹកមុខរបស់ ជុងគុក នោះទេ ផ្ទុយទៅវិញមានតែឌឺដងឲ្យ ជុងគុក ថែមទៀត។
ជុងគុក កាន់តែក្ដៅជាងមុនថែមទៀត គេពិតជាស្អប់ ស៊ូដុង ណាស់ បើអាចយកកាំភ្លើងបាំងសម្លាប់គេបាននោះ គេនឹងបាំងឲ្យស្លាប់នៅពេលនេះតែម្ដង។
" ខ្លាំងបានតែលេងផ្លូវអាក្រក់ ធ្វើបាបបានតែជាមួយមនុស្សទន់ខ្សោយ! "
" យ៉ាងម៉េច អាណិតប្រពន្ធឯងមែនទេ? ហាស ហាស ...! "
ស៊ូដុង សើចចំអកឲ្យ ជុងគុក ព្រោះគេបានដឹងពីភាពបរាជ័យបន្ទាប់របស់ ជុងគុក និង ជីមីន។
" ឯងចាំទទួលយកភាពបរាជ័យពីយើងទៅ ស៊ូដុង! "
" យើងចាំទទួល24ម៉ោងណា៎ ជុងគុក! អូ! មើលថែប្រពន្ធខ្ទើយរបស់ឯងឲ្យបានល្អផងណា៎! "
គេនិយាយដោយទឹកមុខឌឺដាក់ ជុងគុក ។
ជុងគុក ពិតជាខឹងណាស់ នៅពេលបានឮសម្ដីរបស់ ស៊ូដុង ហៅ ជីមីន បែបនោះ។ គេក៏បានដាល់ផ្ទៃមុខរបស់ ស៊ូដុង មួយដៃយ៉ាងធ្ងន់ ធ្វើឲ្យមុខរបស់គេឡើងក្រហមជាំ។
" បើឯងហ៊ានហៅ ជីមីន បែបនេះម្ដងទៀត! ឯងស្លាប់របស់យើងមិនខានទេ!!! "
ជុងគុក ដើរចូលក្នុងការិយាល័យរបស់ ជីមីន ដោយទុកឲ្យ ស៊ូដុង ឈរអង្អែលផ្ទៃមុខរបស់គេទាំងខឹងតែម្នាក់ឯង។
// ការិយាល័យ //
ចូលមកដល់ខាងក្នុង ជុងគុក បានឃើញលេខារបស់ ជីមីន កំពុងតែរៀបចំរបស់របបរបស់ ជីមីន ដាក់ក្នុងកេស។ នាយកាន់ពិបាកចិត្តជាខ្លាំង ព្រោះគេដឹងថា ជីមីន ច្បាស់ជាខូចចិត្តខ្លាំងហើយចំពោះរឿងនេះ។
ESTÁS LEYENDO
រឿង បេះដូងពណ៌ឥន្ទធនូ ( ចប់ )
Romance#រឿងបេះដូងពណ៌ឥន្ទធនូ 👉Trailer 👈 រឿងរាវស្នេហារវាងភេទដូចគ្នា តែមិនហ៊ានសារភាពថា មានចិត្តលើគ្នា ព្រោះពួកគេអ្នកជិតខាង និងជាមិត្តនឹងគ្នាតាំងពីក្មេងៗ។ រហូតដល់ថ្ងៃមួយ ពួកគេបានទៅដើរលេងដាច់យប់ជាមួយគ្នា ហើយក៏ជ្រុលជ្រោះលើកគ្នា។ ថ្ងៃដែលគេសម្រេចចិត្តថា...