#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី5ក្រោយពីសម្រាក អស់រយៈពេលកន្លះម៉ោងក្រោយមក ជីមីន ក៏មានកម្លាំងដូចដើមវិញ។ គេបើកភ្នែកព្រឹមៗ មើលជុំវិញខ្លួន ក៏បានឃើញ ជុងគុក កំពុងតែអង្គុយសម្លឹងមើលគេ ធ្វើឲ្យគេភ្ញាក់ផ្អើលជាខ្លាំង ចំពោះវត្តមានរបស់គេ។
" លោកមកតាំងពីពេលណា? "
" យើង...មិនបានមកអង្គុយមើលឯងទេ! យើងដើរកាត់ទីនេះក្ដៅពេក ទើបចូលអង្គុយ! គិតតែពីឯងទៅ កន្លែងណាក៏ដេកបានអ៊ីចឹង! តិចមាននរណារោគចិត្តអី មករំលោភងាប់ទៅ! "" សម្ដីលោកអីក៏អាក្រក់ម្ល៉េះ! បើមានអ្នកចង់រំលោភខ្ញុំមែន ប្រហែលមានតែលោកហើយ! ! "
ជីមីន យកដៃបិទមាត់ ម៉េចក៏គេនិយាយពាក្យនេះទៅកើត ស្ដាប់ទៅដូចជាគេនេះយ៉ាងម៉េចមិនដឹងទេ។
" ស្អប់មុខលោកឯងណាស់! "
និយាយរួច ជីមីន ក៏ដើរចេញពីកន្លែងនោះ ទៅកន្លែងលោកគ្រូដឹកនាំវិញ ព្រោះអៀននឹងពាក្យដែលគេបានឌឺឲ្យ ជុងគុក មុននេះ។
ជុងគុក សើច ជីមីន តិចៗ ហើយដើរតាមពីក្រោយពីគេ។ វាមិនទាន់ដល់ពេល ដែលគេត្រូវបង្ហាញក្ដីស្រឡាញ់របស់គេទៅកាន់ ជីមីន ទេ។
និស្សិតទាំងអស់បានមកជួបជុំគ្នា ហើយក៏ត្រូវដល់ពេល ដែលគ្រូដឹកនាំ ចែកក្រុមឲ្យពួកគេ ទៅធ្វើការរបស់ខ្លួន។
ជុងគុក បានក្រុមជាមួយអ្នកដទៃ ដែលមិនមែនក្រុមជាមួយ ជីមីន។ ជុងគុក បានសុំដូរមកក្រុម ជីមីន វិញ ដែលមានគ្នាដប់នាក់នៅក្រុមជាមួយ។ សុងវ៉ុន និងជូអ៊ុក ខឹងណាស់ ដែល ជុងគុក ដូរចេញពីក្រុមរបស់នាង ទៅក្រុម ជីមីន វិញ។
ក្រុមពួកគេត្រូវចុះទៅបង្រៀនក្មេងៗមួយក្រុម នៅផ្ទះរបស់អ្នកភូមិម្នាក់ដែលនៅក្បែរ ចម្ការតែ។
បន្ទាប់ពីដឹងក្រុមអស់ហើយ ពួកគេក៏បំបែកគ្នាទៅអនុវត្ដរាងៗខ្លួន។ នៅពេលដែលកំពុងតែធ្វើដំណើរ ស៊ូដុង ពិតជាខ្នាញ់នឹងដំណើរដើររបស់ ជីមីន ណាស់ជាពិសេសគូទដ៏មូលក្លំរបស់ជីមីន នឹងតែម្ដង។ គេដើរពីក្រោយ ជីមីន ទើបធ្វើឲ្យគេទ្រាំមិនបាន ចង់តែស្ទាបអង្អែលកន្លែងនោះទេ។
ជីមីន ដើរតាមធម្មតាដោយមិនដឹងខ្លួនថា មានអ្នកដែលប៉ុនប៉ងអាក្រក់លើខ្លួននោះឡើយ។ គេដើរបន្តរហូតជិតដល់ផ្ទះអ្នកភូមិ ក៏ស្រាប់តែឮសំឡេងមួយស្រែកឡើង ពីក្រោយខ្លួនថា៖
" អួយ!!! ជួយផង ជួយផង! ហេតុអីឯងកាច់ដៃយើង? "
ជុងគុក បានកាច់ដៃ ស៊ូដុង ស្ទើរតែបាក់ទៅហើយ ដោយសារគេបានឃើញថា ស៊ូដុង មានបំណងចង់ចាប់គូទ ជីមីន ។ ថ្វីត្បិតគេនៅឆ្ងាយមែន តែភ្នែកគេមើលរហូតហ្នឹង មនុស្សអាក្រក់ដូច ស៊ូដុង នេះទុកចិត្តមិនបានទេ។
" ឯងចង់ឲ្យយើងនិយាយទេ? "
" ផ្ញើទុកសិនចុះឯង! "
" កុំយូរពេក យើងខ្ជិលថែរក្សាវាណាស់! "
ជុងគុក ជាមនុស្សពូកែឌឺណាស់ ថែមទាំងហ៊ាននិយាយហ៊ានធ្វើទៀត។ ពាក្យសម្ដីរបស់ពួកគេទាំងពីរធ្វើឲ្យ ជីមីន ឆ្ងាល់ជាខ្លាំង នៅសុខៗក៏ឈ្លោះគ្នាអ៊ីចឹងទៅ។
" ពួកលោកកើតអីមែនទេ? "
" គ្មានស្អីទេ! ដើរឲ្យលឿនទៅក្មេងៗចាំហើយ! "
" បាទ! "
ពួកគេក៏បន្តដំណើរមកដល់កន្លែងដែលត្រូវបង្រៀនក្មេងៗ ជីមីន លេងជាមួយក្មេងៗទាំងនោះសប្បាយខ្លាំងណាស់។ ឯជុងគុក វិញតាមលួចមើលគេរហូត។
______________
See you next part.
#យូជី
VOCÊ ESTÁ LENDO
រឿង បេះដូងពណ៌ឥន្ទធនូ ( ចប់ )
Romance#រឿងបេះដូងពណ៌ឥន្ទធនូ 👉Trailer 👈 រឿងរាវស្នេហារវាងភេទដូចគ្នា តែមិនហ៊ានសារភាពថា មានចិត្តលើគ្នា ព្រោះពួកគេអ្នកជិតខាង និងជាមិត្តនឹងគ្នាតាំងពីក្មេងៗ។ រហូតដល់ថ្ងៃមួយ ពួកគេបានទៅដើរលេងដាច់យប់ជាមួយគ្នា ហើយក៏ជ្រុលជ្រោះលើកគ្នា។ ថ្ងៃដែលគេសម្រេចចិត្តថា...