#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី20សុងវ៉ុន បានសម្លក ជុងមីន ដោយក្រសែភ្នែកកាចដាក់គេ ដើម្បីឲ្យ ជុងមីន ខ្លាចនាង។ ចំណែកឯ ជុងមីន វិញ មិនបានខ្លាចនឹងក្រសែភ្នែកដែលគេឃើញនោះទេ ថែមទាំងសម្លក់ទៅនាងវិញដូចគ្នា។
ពួកគេទាំងពីរក៏បានឌឺដងឱ្យទៅវិញទៅមក ដោយប្រើទឹកមុខកាចឆ្នាស់ដូចគ្នា។
សុងវ៉ុន ដើរមកជិតក្មេងតូចហើយក៏និយាយទៅកាន់គេថា៖
" អាក្មេងមុខហើម! ម៉ាក់ឯងទៅណា៎ហើយហា៎? "
" ម៉ាក់ៗនៅជាមួយប៉ាៗ! មីងថាមុខខ្ញុំហើម តែមុខរបស់មីងដូចយក្ស មិនដឹងលាបស្អីខ្លះទេ ដូចខ្មោច! "
ពាក្យសម្ដីរបស់ ជុងមីន ធ្វើឲ្យនាងក្ដៅឆេវតែម្ដង នាងក៏បានតបទៅកាន់ក្មេងតូចវិញថា៖
" អាក្មេងឆ្គួតមិនគ្រប់ដប់! "
នាងលាដៃចង់វ៉ៃ ជុងមីន តែ ជុងមីន ឆ្លាតជាងគេធ្វើជាយំប្រកាចពេញការ៉ូ នាងក៏រត់ចេញមកក្រៅវិញ ព្រោះខ្លាចមានអ្នកមកឃើញគិតថានាងវ៉ៃគេមែន។
" គួរឲ្យខឹងណាស់ អាក្មេងឆ្គួតនេះ! "
នាងដើរទៅចាំ ជុងគុក នៅក្នុងឡានមុន។ នាងមិនបារម្ភទេ ព្រោះគិតថា ជីមីន មានប្រពន្ធហើយ ណាមួយ ជុងមីន ក៏បានប្រាប់នាងដែរ ថាម៉ាក់គេនៅជាមួយប៉ា។
// ជីមីន និងជុងគុក //
ជុងគុក បានទាញដៃ ជីមីន មកក្នុងបន្ទប់ប្រជុំ ហើយក៏ចាក់សោរជិតតែម្ដង។ ជីមីន ចាប់ផ្ដើមភ័យ ជាមួយនឹងប្រត្តិកម្មរបស់ ជុងគុក មកលើគេណាស់។
" លោកនាំខ្ញុំមកមានការអីដែរ? "
" ហេតុអ្វីថ្ងៃនោះ ឯងក្បត់សន្យាជាមួយយើងហា៎? "
" សន្យាអីទៅ? "
" ឯងសន្យាថាមកចួបយើងនោះអី!!! "
តាមពិតទៅគេមិនសូវខឹងរឿងហ្នឹងទេ តែគេខឹងរឿងលួចទៅរៀបការមានកូនចោលគេទៅវិញទេ។ ជុងគុក ចាប់អង្រួនស្មារបស់ ជីមីន ខ្លាំងៗ រហូត ជីមីន ស្ទើរតែបាក់ឆ្អឹងទៅហើយ។
YOU ARE READING
រឿង បេះដូងពណ៌ឥន្ទធនូ ( ចប់ )
Romance#រឿងបេះដូងពណ៌ឥន្ទធនូ 👉Trailer 👈 រឿងរាវស្នេហារវាងភេទដូចគ្នា តែមិនហ៊ានសារភាពថា មានចិត្តលើគ្នា ព្រោះពួកគេអ្នកជិតខាង និងជាមិត្តនឹងគ្នាតាំងពីក្មេងៗ។ រហូតដល់ថ្ងៃមួយ ពួកគេបានទៅដើរលេងដាច់យប់ជាមួយគ្នា ហើយក៏ជ្រុលជ្រោះលើកគ្នា។ ថ្ងៃដែលគេសម្រេចចិត្តថា...