Ending Part

759 68 4
                                    

#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគបញ្ចប់

    // រំលងទៅ ថ្ងៃរៀបមង្គលការ //
 
     ជីមីន ពិតជាស្រស់ស្អាតណាស់ នៅក្នុងឈុតពណ៌ស ដែលមាននាមជាកូនក្រមុំ។ គេមើលទៅកញ្ចក់ផ្ទាំងរំភើបក្នុងចិត្ត  ដោយមិននឹកស្មានថា អាចមានថ្ងៃនេះដែរ។ គេមិនដែលគិតថាស្នេហាមួយនេះ អាចទៅរួចបាននោះឡើយ ទោះបីជាគេទទួលបានចំណងដៃកូនបីនាក់ទៅហើយក្ដីក៏ដោយ។

    // តុក តុក តុក //

    សំឡេងគោះទ្វារក៏បានបន្លឺឡើង ជីមីន ក៏បានដើរទៅបើកទ្វារក៏បានឃើញថាជាម៉ាក់របស់ ជុងគុក។ គាត់ញញឹមដាក់ ជីមីន ដោយសេចក្ដីពេញចិត្តជាទីបំផុត។ គាត់បានប្រាប់ឲ្យ ជីមីន ចេញទៅខាងក្រៅ ព្រោះដល់ពេលវេលាសេរីមង្គលរបស់គេហើយ។

     កម្មវិធីក៏បានចាប់ផ្តើម ភ្ញៀវក៏បានចូលទៅអង្គុយនៅត្រង់កៅអី ដែលបានរៀបចំទុកនោះ។

      នៅក្នុងហាងដ៏ប្រណិត មានការរៀបចំបាច់ផ្កាធំតូច ពណ៌ស្រស់ឆើតឆាយ មើលទៅពិតជាថ្លៃថ្នូរ និងស្រស់ស្អាតខ្លាំងណាស់។

       ជីមីន ត្រូវបានកូនទាំងពីរដឹកដៃឡើងលើវេទិកា ដោយមានភ្ញៀវកិត្តិយសទាំងប្រុសស្រី នាំគ្នាបោះផ្កាទៅលើរូបគេ ដើម្បីជូនពរឲ្យគេមានសេចក្ដី សេរីមង្គលក្នុងជីវិតគ្រួសាររបស់គេ។

        ក្រោយពីដឹកដៃ ដល់កន្លែងលោកប៉ារបស់ពួកគេហើយ ជីគុក និងជុងមីន មិនបានចុះមកវិញឡើយ គេបែរជាទៅឈរនៅកណ្ដាល ចំពីមុខលោកអាចារ្យទៅវិញ ធ្វើឲ្យភ្ញៀវគ្រប់គ្នាសើចជាមួយនឹងក្មេងតូចទាំងពីរជាខ្លាំង។

        កម្មវិធីក៏បានចាប់ផ្តើម លោកអាចារ្យក៏បានអានពាក្យសម្បថរបស់ ជុងគុក និងជីមីន។ ក្រោយពីស្បថរួច ពួកគេក៏បានស៊ីញ៉េយល់ព្រម នៅលើសំបុត្រអាពាហ៍ពិពាហ៍។

     ទីបំផុត ជីមីន និងជុងគុក ក៏បានក្លាយជាភរិយាស្វាមីស្របច្បាប់ ចាប់តាំងពីវិនាទីនេះទៅ។ ចំណែកឯកូនទាំងពីរក៏ត្រូវដូរវង្សត្រកូល មកប្រើត្រកូលប៉ារបស់គេដូចគ្នា។

     គ្រប់គ្នានៅក្នុងកម្មវិធី នាំគ្នាទះដៃអបអរសាទរ ពួកគេទាំងពីរនាក់ ដោយសេចក្ដីរីករាយ ព្រោះពួកគេមិនបានប្រកាន់រឿងស្នេហាខុសភេទនេះទៀតឡើយ។

   បន្ទាប់មកក៏ឈានចូលដល់កម្មវិធីជប់លៀង ផឹកស៊ីរាំរែករហូតដល់ពាក់កណ្ដាលអាធ្រាត្រ ទើបបញ្ចប់។ ជីគុក និងជុងមីន ត្រូវលោកយាយរបស់ពួកគេយកទៅគេងជាមួយ តាំងពីម៉ោង7ម្លេះ។ ចំណែកឯ ថេយុនខៃ ក៏បានទៅស្នាក់នៅជាមួយនឹងប៉ាម៉ាក់សិន រហូតដល់ថ្ងៃពួកគាត់ត្រឡប់ទៅជប៉ុនវិញ ទើបមករស់នៅជាមួយ ជុងគុក វិញ។

       ក្រោយពីកម្មវិធីចប់សព្វគ្រប់អស់ហើយ ជុងគុក និងជីមីន ក៏បានឡើងឡាន ទៅសណ្ឋាគារតែជាកន្លែងក្រេបទឹកឃ្មុំរបស់ពួកគេ នៅរាត្រីនេះផងដែរ។

    // សណ្ឋាគារមាត់ឆ្នេរ //

     ឡានបានចក នៅក្នុងកន្លែងចតឡានរបស់សណ្ឋាគារ ពួកគេទាំងពីរនាក់ក៏បានឡើងទៅបន្ទប់ដែលបានកក់នោះ។

     មកដល់ខាងក្នុង ពួកគេបានជួយគ្នា ដោះសម្លៀកបំពាក់កូនកំលោះ កូនក្រមុំ ចេញ និងជូតគ្រឿងសម្អាងទៅលើផ្ទៃមុខរបស់ពួកគេចេញផងដែរ។

      បន្ទាប់មក ជុងគុក ក៏បានបី ជីមីន ចូលទៅក្នុងបន្ទប់ទឹក  ដែលមានអាងជាមួយទឹកដោះគោ រួមនឹងផ្កាកូលាប ហើយកាន់តែពិសេសនោះ គឺមានពន្លឺភ្លើងទៀនក្រអូបនៅក្នុងបន្ទប់ទឹកនេអៗទៀត។

       ពួកគេទាំងពីរនាក់ ក៏ចូលទៅត្រាំទឹកទាំងពីរនាក់ ដោយ ជុងគុក បានដាក់ ជីមីន ឲ្យគេងលើរាងកាយរបស់គេ។ ចំណែកឯដៃរបស់គេ ទៅអង្អែលលើពោះរបស់ ជីមីន ។

    " កូនទីបីរបស់ពួក ច្បាស់ជាមិនធ្វើឲ្យអូនលំបាក់ទៀតទេ! "

   " ព្រោះមានបងនៅក្បែរអូននោះអី ប្ដីសម្លាញ់! "

   " បងស្រលាញ់អូនណាស់! ចន ជីមីន ! "

   " អូនក៏ស្រលាញ់បងអូនគ្នា! ចន ជុងគុក! "

   ជុងគុក ក៏ឱនមកថើប ជីមីន ដោយក្ដីស្រលាញ់ ឯ ជីមីន ក៏តបទៅវិញដោយសេចក្ដីស្រលាញ់ដូចគ្នា។

   _____________ ចប់ដោយបរិបូរណ៍ _______________

នាងខ្ញុំ យូជី សូមអរគុណ ដល់បងៗ និងអូនៗ អ្នកអានទាំងអស់ ដែលបានតាមដានសាច់រឿងមួយនេះ តាំងពីដើមដល់ចប់។ នាងខ្ញុំនឹងខំព្រឹកព្រែកស្វែងរកសាច់រឿងថ្មី មកសរសេរ ជូនមិត្តអ្នកអាន បានអានកម្សាន្ដទៀត ។

    សូមកុំភ្លេច រង់ចាំអានវគ្គពីរផងណា៎🙏🙏🙏🙏

 

You've reached the end of published parts.

⏰ Last updated: Feb 11, 2022 ⏰

Add this story to your Library to get notified about new parts!

រឿង បេះដូងពណ៌​ឥន្ទធនូ ( ចប់ )Where stories live. Discover now