#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី21សំណួររបស់បងប្រុស ដែលសួរមកកាន់គេ ធ្វើឲ្យ ជុងមីន ឆ្លើយមិនចេញនោះទេ ព្រោះសូម្បីតែគេ ក៏ចង់សួរសំណួរនេះទៅកាន់ប៉ាៗរបស់គេដែរ។ តើប៉ាប៉ារបស់គេស្រលាញ់ពួកគេទាំងពីរ ដូចម៉ាកៗដែរឬទេ? បើសិនជាដឹងការពិតហើយ តើគាត់នឹងឱបពួកគេឲ្យណែនដូចម៉ាកៗទេ?
ក្មេងទាំងពីរមើលមុខគ្នា ដោយទឹកភ្នែករលីងរលោងចង់យំចេញមកម្ដងទៀត។
និយាយអំពី ជីមីន វិញគេគ្មានកម្លាំងក្នុងខ្លួននោះទេ ប៉ុន្តែខំប្រឹងទប់លំនឹងរបស់ខ្លួនឯង ឲ្យរឹងមាំ។ មុននឹងសម្រកគេបានមកមើល កូនៗ សិន។ មកដល់ក៏បានឃើញពួកកូនទាំងពីរកំពុងតែឈរសម្លឹងមើលមុខគ្នា ដោយក្រៀមក្រំបំផុត។
ទឹកចិត្តគេជាម្តាយ ពេលឃើញទឹកមុខរបស់កូនប្រុសទាំងពីរបែបនោះ គេក៏មានអារម្មណ៍ថា ពិបាកចិត្តខ្លាំងដែរ។ គេចូលមកអង្គុយលើពូក ហើយទាញកូនទាំងពីរ មកឱបដៃទាំងសងខាងហើយនិយាយទៅកាន់ពួកគេថា៖
" ម៉ាក់ៗ មានដំណឹងល្អចង់ប្រាប់កូនទាំងពីរណា៎! អាទិត្យក្រោយពួកកូនអាចចូលរៀនបានហើយ ប៉ុន្តែមិនអាចទៅសាលាបាននោះទេ! "
ដំណឹងនេះធ្វើឲ្យក្មេងប្រុសទាំងពីរសប្បាយចិត្តណាស់ ប៉ុន្តែនៅចុងកន្ទុយនៃពាក្យរបស់ម្តាយ ធ្វើឲ្យទឹកមុខរបស់គេប្រែជាស្រពោនវិញ ព្រោះពួកគេមិនចង់នៅតែផ្ទះនោះទេ។ គេ
ចង់មិត្តដូចគេឯងដែរ។ជុងមីន បាននិយាយទៅកាន់ ជីមីន ថា៖
" ខ្ញុំចង់ទៅសាលាជាង មិនចង់នៅផ្ទះទេ វាគួរឱ្យធុញណាស់ម៉ាក់ ៗ! "
" ខ្ញុំក៏ចង់ទៅដែរ ខ្ញុំចង់មានមិត្ត! "
ពាក្យសម្ដីរបស់កូនទាំងពីរធ្វើឲ្យ ជីមីន ពិបាកចិត្តជាខ្លាំង ព្រោះពេលនេះ ជាពេលដែលគ្រោះថ្នាក់បំផុត បើសិនជាឲ្យ ជីគុក ចេញទៅខាងក្រៅ នោះកូនចៅ ជុងគុក ច្បាស់ជាបានឃើញមិនខានទេ ហើយគេនឹងដឹងថា ជីគុក ជាកូនប្រុសរបស់ហើយ។
ជីមីន និយាយលួងលោមពួកគេដោយសម្ដីផ្អែម និងទន់ភ្លន់ថា ៖
VOCÊ ESTÁ LENDO
រឿង បេះដូងពណ៌ឥន្ទធនូ ( ចប់ )
Romance#រឿងបេះដូងពណ៌ឥន្ទធនូ 👉Trailer 👈 រឿងរាវស្នេហារវាងភេទដូចគ្នា តែមិនហ៊ានសារភាពថា មានចិត្តលើគ្នា ព្រោះពួកគេអ្នកជិតខាង និងជាមិត្តនឹងគ្នាតាំងពីក្មេងៗ។ រហូតដល់ថ្ងៃមួយ ពួកគេបានទៅដើរលេងដាច់យប់ជាមួយគ្នា ហើយក៏ជ្រុលជ្រោះលើកគ្នា។ ថ្ងៃដែលគេសម្រេចចិត្តថា...