#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី14ជុងគុក កំពុងតែឈររង់ចាំ ជីមីន នៅក្រោមដើមឈើមួយដើម ជិតមួយម៉ោងទៅហើយ។ នៅពេលនោះ សុងវ៉ុន បានដើរមករកគេ។ នាងញញិមបន្តិចហើយ ក៏ដើរទៅជិត ជុងគុក ដែលឈរស្ដាប់ចម្រៀង។
" ជុង! "
នាងបានទាញកាសចេញពីត្រចៀករបស់ ជុងគុក ហើយនិយាយទៅកាន់គេថា៖
" ជុង! អូនមានរឿងចង់ប្រាប់បង! អូនស្រលាញ់បង! "
នាងមិនរង់ចាំចម្លើយរបស់ ជុងគុក ទេក៏ងើបទៅបឺតមាត់រាងក្រាសតែម្ដង។
// ជីមីន //
" ជីមីន ឃើញទេ! ពួកគេពិតជាសមគ្នាណាស់! "ស៊ូដុង បាននិយាយទៅកាន់ ជីមីន ដែលឈរភ្លឹកបាត់ស្មារតី ពេលបានឮ និងឃើញរូបទាំងនេះ នៅមុខគេស្រស់ៗបែបនេះ។ គេមានដំណឹងល្អចង់ប្រាប់ឲ្យនាយបានដឹង តែពេលនេះវាចប់ហើយ។
ដោយទ្រាំមិនបាន ជីមីន ក៏បានរត់ចេញមកវិញ ហៅតាក់ស៊ី មកខនដូរវិញយ៉ាងលឿន។
// ជុងគុក //
" នាងកើតឆ្គួតស្អីហ្នឹង!!! គួរឲ្យខ្ពើមណាស់!!! ចេញឲ្យឆ្ងាយពីយើង បើមិនចង់ងាប់!!! "
គេពិតជាខឹងនាងណាស់ ចេះមកបឺតមាត់ និងឱបគេទៅកើត នេះបើ ជីមីន មកឃើញច្បាស់ជាយល់ច្រឡំមិនខានទេ។ ជុងគុក បានស្ដាប់ចម្រៀងបន្ត នៅពេល សុងវ៉ុន ដើរចេញទៅបាត់។
// ស៊ូដុង និងសុងវ៉ុន //
ពួកគេមកចួបគ្នានៅកន្លែងអង្គុយលេង ដើម្បីនិយាយគ្នារឿងគម្រោងមុននេះ។
" នាងធ្វើបានល្អណាស់! "
" តែជុងគុកដេញខ្ញុំមកដូចឆ្កែ! "
" សំខាននាងបានថើបគេ និងបានបំបែកពួកគេដែរមិនអ៊ីចឹង! "
នាងប្រែមកញញិមវិញ ដែលអាចធ្វើឲ្យសត្រូវនាងយល់ច្រឡំបែបនេះ។
// ជីមីន //
រាងតូចប្រមូលសម្លៀកបំពាក់ដាក់វ៉ាលីទាំងទឹកភ្នែក គេមិនអាចរស់នៅជិត ជុងគុក បន្តទៀតទេ។ ថ្ងៃនេះគេមានដំណឹងល្អ ចង់ប្រាប់ដល់នាយ តែក៏បានឃើញថា គេមានអ្នកដែលគេស្រលាញ់រួចហើយ។គេក៏ដឹងហើយថា ជុងគុក គេងជាមួយគេព្រោះតែតណ្ហាមិនបានស្រលាញ់គេទេ។ ហើយម្យ៉ាងទៀត ពួកគេទាំងពីរមិនអាចទៅឆ្ងាយជាងពាក្យថាមិត្តនោះទេ។
" ទៅជាមួយអាប៉ាណា៎! "
គេយកដៃអង្អែលពោះ ហើយក៏ទុកសំបុត្រតូចមួយនៅលើតុ រួចអូសវ៉ាលី ចាកចេញពីកន្លែងដ៏សែនឈឺចាប់នេះ។
// រំលងទៅពេលយប់ //
ជុងគុក ខឹង ជីមីន ណាស់ណាត់គេហើយមិនទៅចួបទេ ថែមទាំងខលមិនចូលទៀត។ ចិត្តមួយបារម្ភចិត្តមួយខឹង ដែលត្រូវ ជីមីន ទុកគេចោលម្នាក់ឯងមួយថ្ងៃទៅហើយ។
គេចូលមកក្នុងបន្ទប់ ជីមីន ហើយស្រែករករាងតូច តែមិនបានឃើញគេឆ្លើយតបនោះទេ។ ជុងគុក ដើរចុះឡើង ក៏បានឃើញកូនសំបុត្រមួយ។ គេបានយកវាមកមើល ហើយក៏បើកអាន។
_________________
See you next part.
#យូជី
ESTÁS LEYENDO
រឿង បេះដូងពណ៌ឥន្ទធនូ ( ចប់ )
Romance#រឿងបេះដូងពណ៌ឥន្ទធនូ 👉Trailer 👈 រឿងរាវស្នេហារវាងភេទដូចគ្នា តែមិនហ៊ានសារភាពថា មានចិត្តលើគ្នា ព្រោះពួកគេអ្នកជិតខាង និងជាមិត្តនឹងគ្នាតាំងពីក្មេងៗ។ រហូតដល់ថ្ងៃមួយ ពួកគេបានទៅដើរលេងដាច់យប់ជាមួយគ្នា ហើយក៏ជ្រុលជ្រោះលើកគ្នា។ ថ្ងៃដែលគេសម្រេចចិត្តថា...