ep 36 ( ចំហាយគ្រោះ )

460 53 1
                                    


#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី36

       ក្រោយពីងូតទឹករៀបចំខ្លួនរួច ជីមីន និងជុងគុក បានរៀបចំអីវ៉ានចេញមកខាងក្រៅ។ ពេលមកដល់តុអាហារ ក៏ត្រូវសមាជិកគ្រួសារ ងាកមើលពួកគេទាំងពីរដោយអាការៈទប់សំណើច។ ជុងគុក និងជីមីន ងាកមើលមុខគ្នា ទាំងមិនដឹងពីមូនហេតុ។

      " គ្រប់គ្នាមានរឿងអ្វីមែនទេ? "

     " សួរកូនប្រុសឯងទៅដឹងហើយ! "

     ជុងគុក កាន់តែមិនយល់ ប៉ុន្តែជីមីន យល់យ៉ាងច្បាស់ ព្រោះគេដឹងចរឹករបស់ ជុងមីន ច្បាស់ជាងថ្ងៃទៅទៀត។ ជុងគុក សម្លឹងមើលទៅកូនប្រុស ធ្វើ ជុងមីន តបទៅកាន់គេថា៖

    " កូនបាននិយាយប្រាប់លោកតា លោកយាយ និងបងៗ ពូៗ អ៊ំៗ អំពីរឿងដែលប៉ាៗ និងម៉ាក់ៗគេងយូរ! "

    " កូននិយាយថាម៉េចខ្លះហា៎? "

   " និយាយថា ម៉ាក់ៗពាក់អាវប៉ាៗ ហើយប៉ាៗស្លៀកខោម៉ាក់! ចំណែកម៉ាក់ៗអត់ស្លៀកខោទេ! "

     " ហាស ហាស ហាស ....! "

    គ្រប់គ្នាក៏នាំគ្នាសើច ចំណែកឯ ជុងគុក និងជីមីន អៀនជិតស្លាប់ទៅហើយ ព្រោះតែកូនប្រុសហែលកេរ្តិ៍ខ្លួនបែបនេះ។

     ក្រោយពីញ៉ាំបាយរួច ពួកគេក៏បានឡើងទូក ចេញដំណើរមកប៊ូសានវិញ។ ជីមីន ដាក់ ជុងមីន ឲ្យអង្គុយលើភ្លៅរបស់ ដូច ជីគុក ដែលអង្គុយលើភ្លៅប៉ាៗរបស់គេដែរ។ ពួកគេនិយាយគ្នាលេង សើចសប្បាយ បង្កើតបានរូបភាពដសែនកក់ក្ដៅបំផុត។

     
   // រំលង //

      ជុងគុក បានផ្លាស់ប្តូរទីលំនៅ មករស់នៅជាមួយភរិយា និងកូនៗរបស់គេ នៅភូមិគ្រឹះ ផាក ម្ដង។ ក្មេងៗទាំងពីរនាក់ សប្បាយចិត្តណាស់ នៅពេលដែលបាន ប៉ារបស់គេមករស់នៅជុំគ្នាបែបនេះ។ 

       ជុងគុក បានយកកូនរបស់គេ ចូលគេងតាំងពីព្រលប់ គេបានអានរឿងឲ្យពួកគេស្ដាប់ ដើម្បីកូនៗឆាប់ចូលគេង។ ក្រោយពីកូនទាំងពីរបានគេងលក់បាត់ហើយ គេក៏បានត្រឡប់មករកភរិយាសំណព្វចិត្ដវិញ។

   ជុងគុក បានឮសូរសំឡេងទឹកហូរនៅក្នុងបន្ទប់ទឹក គេក៏ ញញឹមដោយមានកលល្បិចនៅក្នុងចិត្ត។ គេដើរទៅបើកទ្វារបន្ទប់ទឹកថ្នមៗ ក៏បានឃើញរាងកាយទទេស្អាត ល្អឥតខ្ចោះរបស់ភរិយា នៅក្រោមតំណក់ទឹកផ្កាឈូក។

     កម្ដៅនៃចំណងក៏បានកើនឡើង គេដើរថ្នមៗ ទៅឱប ជីមីន ពីខាងក្រោយ។ ជីមីន ភ័យស្ទើរតែបាត់ព្រលឹងពីខ្លួន ព្រោះតែងូតទឹកសុខៗ ក៏មានអ្នកមកឱបពីក្រោយបែបនេះ។

      គេងាកមកក្រោយក៏បានឃើញ មុខរបស់ ជុងគុក ទាំងញាក់ចិញ្ចើមដាក់គេទៀត។ រាងតូចក៏បានសម្លាក់ទៅកាន់គេ ដោយក្រសែខ្សែភ្នែកកាច ប៉ុន្តែមិនបានធ្វើឲ្យ ជុងគុក ខ្លាចនោះឡើយ មានតែឱនមកថើបថ្ពាល់គេថែមទៀត។

    ពួកគេទាំងពីរក៏បានងូតទឹកជាមួយគ្នាម្តងទៀត ទោះបីជា ជុងគុក ងូតហើយម្ដងក្ដី ។

    នៅក្នុងបន្ទប់ទឹកទាំងមូល គឺមានសូរសំឡេង នៃការបង្កាត់ភ្លើងស្នេហ៍របស់ប្តីប្រពន្ធទាំងពីរ រហូតដល់ពាក់កណ្តាលអាធ្រាត្រទើបបានសំឡេងនោះ។

    // រំលង //

    អ្វីៗក៏ប្រែមកជាល្អវិញ ព្រោះតែ ជីមីន ទទួលបានអ្នកវិនិយោគ ដែលមិនមែនជា ជុងគុក នោះទេ។ ចំពោះអ្នកវិនិយោគថ្មីនេះ ជុងគុក ដែលជាស្វាមីរបស់ ជីមីន មានអារម្មណ៍ថាដូចមិនសូវស្រួលសោះ ប៉ុន្តែដោយសារតែការធ្វើជំនួញទើបគេ ចេះតែបណ្ដោយសិនទៅ។

     នៅមួយរយៈចុងក្រោយនេះ ក្រុមហ៊ុន ផាក របស់ ជីមីន តែងតែមានអ្នកសុំទិញភាគហ៊ុនជាច្រើនហូរហែ។ ទោះបីជាការទិញនោះ តែបន្តិចៗក៏ដោយ។ ដោយសារតែវាជាការរកស៊ី លើការវិនិយោគ ជីមីន ដែលជាអគ្គនាយក ក៏បានធ្វើតាមគោលការណ៍ លក់ភាគហ៊ុនរបស់ខ្លួនឯងខ្លះៗ ម្តងបន្តិចៗ ទៅឲ្យដៃគូ ដោយមិនបានដឹងថា ការទិញនោះវាជាការបោកប្រាស់ នៅពីក្រោយខ្នងនោះឡើយ។

    // ជីគុក និង ជុងមីន //

     និយាយពីបងប្អូនភ្លោះទាំងពីរនេះវិញ ពួកគេកាន់តែរីករាយហើយ ព្រោះបានមករៀនសាលាជាមួយគ្នា រួមគ្នាមួយ ថេយុនខៃ ផងដែរ។

     ទោះបីជាមានឱកាស បានមកខាងក្រៅក៏ពិតមែនក៏ ជីគុក  នៅតែរក្សាភាពស្ងៀមស្ងាត់របស់គេ នឹងការលេងម្នាក់ឯងដដែល ទោះបីជា ថេយុនខៃ ព្យាយាមមកលេងជាមួយគេយ៉ាងណាក៏ដោយ។
    ចំណែកឯ ជុងមីន វិញឃើញថាគេជាក្មេងដែលរួសរាយ គេមិនខ្វះមិត្តនោះឡើយ។ ក្មេងជាច្រើនតែងតែចូលចិត្តលេងជាមួយគេ ព្រោះគេមានចរឹកគួរឲ្យស្រឡាញ់ខ្លាំងណាស់ នៅសាលារៀន។

_________________

ជួបគ្នាភាគថ្មីណា៎

    #យូជី
   

រឿង បេះដូងពណ៌​ឥន្ទធនូ ( ចប់ )Où les histoires vivent. Découvrez maintenant