ep 25 ( បាត់កូន )

503 69 3
                                    

#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី25

     ជីគុក អង្គុយហូរទឹកភ្នែកភ្នែកមើលទៅរបងផ្ទះ រង់ចាំម៉ាក់ និងប្អូនប្រុសត្រឡប់មករកគេវិញ។ ជីគុក កាន់គំនូរដែលគេបានរៀនគូរនៅថ្ងៃនេះ ទុកឲ្យ ជីមីន មើលមុនគេ ទើបគេមិនព្រមទៅណា។ ថ្ងៃបានលិចបាត់ ភាពងងឹតក៏ចូលមកដល់ ជីគុក ឃ្លានបាយណាស់ តែគេមិនចង់ទៅណាទេ ខ្លាច ជីមីន មកមិនបានឃើញគំនូររបស់គេមុនគេ។

      // ជុងមីន //

  ជុងមីន អង្គុយយំនៅក្រោមដើមឈើ ព្រោះតែគេខ្លាច គេបានដឹងកំហុសដែលលួចចេញមក ។ គេឃ្លាននិងខ្លាចជាខ្លាំង មិនដឹងម៉ាក់គេរកយ៉ាងណានោះទេ។

    " ហ៊ឹក ហ៊ឹក ម៉ាក់ៗ ម៉ាក់នៅទីណា? កូនខ្លាចណាស់! ហ៊ឹក ហ៊ឹក ហ៊ឹក! "

      ជុងមីន យំបណ្ដើរទាញកាតាបមករ៉ូតបណ្តើរ គេរកឃើញទឹកដោះគោក្រដាសនៅសល់មួយទៀត ក៏យកមកបឺតទាំងទឹកភ្នែក។ ក្រោយពីបឺតអស់ហើយ ជុងមីន ចាប់ផ្ដើមរងា គេឱបខ្លួនហើយផ្អែកខ្នងទៅដើមឈើនោះ។ ជុងមីន យំរហូតគេងលក់ ដោយមានស្នាមទឹកភ្នែកនៅជាប់ថ្ពាល់របស់គេ។

    // ជីមីន //

   មួយថ្ងៃពេញដែល ជុងគុក ចាប់ ជីមីន មកនៅជាមួយគេ។ ជុងគុក បានគេងលក់ ដោយសារតែគេប្រើកម្លាំងខ្លាំងមុននេះ។ ជីមីន បើកភ្នែកតិចៗ គេមិនទាន់មានកម្លាំងពេញលេញវិញទេ តែគ្រាន់តែបើកភ្នែកភ្លាម ក៏នឹកឃើញដល់កូនៗ។ គេបានកម្រើកខ្លួនតិចៗ ទាញដៃ ជុងគុក ចេញពីខ្លួនរបស់គេ រួចរើសយកអាវ និងខោមកស្លៀកថ្នមៗ។

     ជីមីន បើកទ្វារឡានតិចៗ លួចរត់ចេញមកខាងក្រៅ។ ទីនេះធំណាស់ ហើយមានពន្លឺភ្លើងទៀត ជីមីន កាន់តែភ័យខ្លាច ជុងគុក បានឃើញគេ។ ជីមីន ខំរត់ទាំងឈឺផ្នែកខាងក្រោមជាខ្លាំង តែដើម្បីកូនៗរបស់គេ ប៉ុណ្ណឹងគេអាចទ្រាំបាន។
   
     ទម្រាំរត់ផុតវាលធំនេះ គេស្ទើរដាច់ខ្យល់ទៅហើយ ជីមីន បន្តដើរមកដល់ផ្លូវធំ តែគ្មានឡានឆ្លងកាត់ទីនេះទេ។ ទីនេះជាតំបន់របស់គ្រួសារចន ទើបគ្មានឡានមកម្ដុំនេះ។

     ជីមីន មិនបានអស់សង្ឃឹមនោះទេ គេខំដើរទៅមុខទៀត ទាំងខ្លួនរបស់គេជិតសន្លប់ទៅហើយ។ ជីមីន ដើរបានប្រហែលជា 10ម៉ែត្រភ្លើងឡាន ក៏បានជះមកពីក្រោយខ្នងរបស់គេ ជីមីន ងាកមើលទាំងភ័យ។ គេក៏បន្តរត់ តែមិនបានប៉ុន្មានផង រាងតូចក៏ដួលសន្លប់បាត់ទៅ។

   // ជុងមីន //

   ក្រោយពេលគេងលង់លក់បាត់ទៅ ឡានទំនើបមួយគ្រឿងបានឈប់នៅក្បែរនោះ។ បុរសសង្ហាពាក់វ៉ែនតាខ្មៅ បានចុះពីឡាន ដើរសំដៅទៅរក ជុងមីន។ បុរសម្នាក់នោះ យកដៃអង្អែលថ្ពាល់របស់ ជុងមីន រួចញញិម ហើយលើកបីក្មេងតូចចូលក្នុងឡាន។

   // ជីគុក //

   ជីគុក គេងលក់ទាំងឱបគំនូរជាប់ខ្លួន អ្នកបម្រើមកជិតគេបម្រុងនឹងបីទៅគេងនៅខាងក្នុងវិញ តែជីគុក បានដឹងខ្លួនវិញ ហើយនិយាយថា៖

   " អ្នកមីង! ខ្ញុំនៅចាំម៉ាក់! អ្នកមីងកុំយកខ្ញុំទៅលើអី ខ្លាចម៉ាក់ៗមកមិនបានឃើញខ្ញុំ! "

   ពាក្យសម្ដីរបស់ ជីគុក ធ្វើឲ្យអ្នកបម្រើក្ដុកក្ដួលជាខ្លាំង ព្រោះគេអង្គុយនៅកាំជណ្ដើរមុខផ្ទះនេះតាំងពីម៉ោងបួន ពេលគ្រូរបស់គេចេញទៅ ហើយឥឡូវម៉ោង8យប់ទៅហើយ គេនៅតែអង្គុយចាំ ទាំងងងុយទៀត។

____________

See you next part.

សប្បាយចិត្តហា៎ 😭

#យូជី

រឿង បេះដូងពណ៌​ឥន្ទធនូ ( ចប់ )Where stories live. Discover now