#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី32គ្រប់គ្នាបាននាំគ្នាជួយតាមរក ជីគុក គ្រប់កន្លែងអស់ទៅហើយ ប៉ុន្តែមិនបានចួបគេនោះឡើយ។ ជីមីន ភ័យឡើងញ័រខ្លួនតែម្ដង រហូតដល់យំ។ ចំណែកឯ ជុងគុក បានទាញ ជីមីន មកឱបដើម្បីកុំឲ្យគេភ័យខ្លាំងពេកៗ
ជុងមីន ក៏បានចាប់អារម្មណ៍ទៅទូដាក់សម្លៀកបំពាក់ ព្រោះគេតែងតែលួចឃើញ ជីគុក ចូលទៅគេងក្នុងទូជាញឹកញាប់។ គេក៏បានដើរតម្រង់ទៅរកទូនោះ ហើយបើកទ្វារក៏បានឃើញបងប្រុសរបស់គេ គេងឱបសម្លៀកបំពាក់ ដែលគេបានស្លៀកពាក់កាលពីថ្ងៃមិញនោះ។
ជុងមីន បានស្រែកហៅប៉ាម៉ាក់របស់គេ ឲ្យមកមើលបងប្រុសនៅក្នុងនោះ។ ជីមីន ក៏ស្ទុះទៅជាមួយនិង ជុងគុក ក៏បានឃើញសភាពរបស់កូនប្រុសគេ គេងនៅក្នុងទូខោអាវ ឱបសំលៀកបំពាក់ជាប់។
ជុងគុក ក៏បាននឹកឃើញដល់ កាលពីថ្ងៃដែលគេបានឱបក្មេងប្រុស ដែលស្លៀកពាក់ឈុតនេះយ៉ាងច្បាស់។ អារម្មណ៍របស់គេកាន់តែក្តុកក្តួល ទឹកភ្នែកក៏ស្រក់ចុះមក សម្លឹងមើលផ្ទៃមុខរបស់កូនប្រុស ដែលមានរូបរាង និងមុខស្ទើរតែដូចគេមួយរយភាគរយទៅហើយនោះ។
ជុងគុក បានចូលទៅបី ជីគុក ចេញមកពីក្នុងទូដើរសំដៅគ្រែ។ គេបានដាក់កូនឲ្យគេងថ្នមៗ ទាំងរំភើប ដែលគេអាចមានកូនមុខដូចគ្នាយ៉ាងនេះ។ គេបានជួយជូតញើសឲ្យ ជីគុក ដោយសារតែគេនៅក្នុងទូយូរ ទើបធ្វើឲ្យគេបែកញើស។
ជីមីន បានទាញអាវនោះចេញពីខ្លួនរបស់គេថ្នមៗ ដើម្បីយកវាទៅទុក។ តែពេលនោះកូនប្រុស របស់គេក៏បានដឹងខ្លួនវិញតិច ហើយនិយាយថា៖
" កុំយកអាវរបស់ខ្ញុំអី! អាវខ្ញុំមានជាប់ក្លិនប៉ារបស់ខ្ញុំ! "
គេមិនទាន់បើកភ្នែកស្រួលបួលនៅឡើយនោះទេ តែពាក្យសម្ដីរបស់គេ ធ្វើឲ្យអារម្មណ៍របស់អ្នកជាឪពុកម្តាយ កាន់តែក្ដុកក្ដួល និងមានអារម្មណ៍ថា ឈឺអួលៗនៅក្នុងដើមទ្រូងរបស់ពួកគេជាខ្លាំង។
ក្មេងតូច ក៏បានបើកភ្នែកវិញស្រួលបួល ជូតទឹកភ្នែករបស់គេផងដែរ។ គេក៏មានអារម្មណ៍ចម្លែកៗ ព្រោះដូចជាមានអ្នកមកឱបគេអ៊ីចឹង។ គេបានឃើញមនុស្សជាច្រើន ឈរនៅជុំវិញគេ រួមទាំងក្លិនកាយរបស់បុរស ដែលគេបានចួបកាលពីម្សិលមិញផងដែរ។
ជីគុក ក៏ចាប់ផ្តើមមានអារម្មណ៍ថាភ័យខ្លាច គេរឿងរបស់ម៉ាកគេត្រូវបែកការណ៍ គេក៏បានព្យាយាមរត់ចេញ ប៉ុន្តែក៏ត្រូវបាន ជីមីន និយាយថាទៅកាន់គេថា៖
" ម៉ាក់ៗ សូមទោស ដែលធ្វើឲ្យកូនទៅជាបែបនេះ! ម៉ាក់ខុសហើយ! ហ៊ឹក ហ៊ឹក ! "
ជុងគុក បានចាប់មុខរបរកូនប្រុសរបស់គេ ហើយសម្លឹងទៅមើលផ្ទៃមុខរបស់គេ ហើយនិយាយទៅកាន់គេថ្នមៗថា៖
" ប៉ាក៏សូមទោសកូនដែរ! ចាប់ពីពេលនេះទៅ នានឹងមើលថែកូនទាំងពីរឲ្យបានល្អ ហើយមិនទុកពួកកូនចោលទៀតទេ! "
" ប៉ាៗ ហ៊ឹក ហ៊ឹក ហ៊ឹក! "
ជីគុក ឱប ជុងគុក យ៉ាងណែនពេញដៃ ដូចអ្វីដែលគេធ្លាប់បានគិតទុកកន្លងមក។ ជុងមីន ក៏ដូចគ្នា ពួកគេសប្បាយចិត្តណាស់ ។
ចំណែកឯអ្នកឈរមើលឯនេះវិញ យំផង រំភើបផង ពេលបានឃើញគ្រួសាររបស់ពួកគេចួបជុំគ្នាវិញ ក្រោយពីបែកគ្នាជាយូរមកហើយ។លោកតាលោកយាយ បានដូរចិត្តដោយយក ជីគុក និងខៃទៅគេងជាមួយវិញ ហើយទុក ជុងមីន ឲ្យគេងជាមួយប៉ាម៉ាក់របស់គេ។
ជុងគុក បានហៅមិត្តរបស់ខ្លួន អ៊ីនវ៉ូ មកហើយបានផ្ញើ ជុងមីន ឲ្យនៅជាមួយគេមួយយប់សិន។ អ៊ីនវ៉ូ បាននាំ ជុងមីន មកបន្ទប់របស់គេ។ គ្រាន់តែមកដល់ភ្លាម ជុងមីន ក៏បានសួរទៅកាន់ អ៊ីនវ៉ូ ថា៖
" ខ្ញុំឆ្ងល់ណាស់ពូមុខស! ពូជួយគិតខ្ញុំតិចមើល៎ ម៉ាក់ប៉ាខ្ញុំត្រូវគ្នាវិញហើយ គួរតែឲ្យកូនៗនៅគេងជាមួយគ្នា! តែប៉ាៗដេញខ្ញុំឲ្យមកគេងជាមួយពូវិញ! ពូជួយគិតខ្ញុំតិចមើល គាត់ដេញខ្ញុំចេញធ្វើអី ? ហេតុអ្វីក៏ពួកគាត់ ចង់នៅតែពីរនាក់អ៊ីចឹងពូ? "__________
ជួបគ្នាភាគថ្មីណា៎
#យូជី
YOU ARE READING
រឿង បេះដូងពណ៌ឥន្ទធនូ ( ចប់ )
Romance#រឿងបេះដូងពណ៌ឥន្ទធនូ 👉Trailer 👈 រឿងរាវស្នេហារវាងភេទដូចគ្នា តែមិនហ៊ានសារភាពថា មានចិត្តលើគ្នា ព្រោះពួកគេអ្នកជិតខាង និងជាមិត្តនឹងគ្នាតាំងពីក្មេងៗ។ រហូតដល់ថ្ងៃមួយ ពួកគេបានទៅដើរលេងដាច់យប់ជាមួយគ្នា ហើយក៏ជ្រុលជ្រោះលើកគ្នា។ ថ្ងៃដែលគេសម្រេចចិត្តថា...