#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី38ជីមីន ងើបតាំងពីព្រឹកព្រលឹម ចូលទៅរៀបចំឲ្យកូនៗ ដើម្បីត្រៀមខ្លួនទៅសាលា ។ បន្ទាប់ពីរៀបចំកូនៗរួច ទើបគេរៀបចំខ្លួនឯង និងស្វាមីម្ដង។ ពួកគេញ៉ាំអាហារពេលព្រឹកជុំគ្នា យ៉ាងរីករាយ ដោយ ថេយុនខៃ ចេះតែលួចមើលមុខ ជីគុក ដែលអង្គុយជិតខ្លួន។
ដោយសារតែម្ហូបទាំងនោះ មានក្លិនឈួនខ្លាំងពេក ធ្វើឲ្យ ជីមីន ចង់ក្អួតសារជាថ្មី។ ជីមីន ខំទ្រាំទាំងពិបាកជាទីបំផុត បើគេរត់ចេញពេលនេះ ច្បាស់ជា ជុងគុក សង្ស័យមិនខានទេ។
ការញ៉ាំអាហារក៏បានបញ្ចប់ ពួកគេនាំគ្នាឡើងឡាន ចេញទៅសាលាមត្តេយ្យ។ នៅក្នុងឡានមានតែសំឡេងឆ្លើយឆ្លងគ្នារបស់ក្មេងៗ និងជីមីន ឯជុងគុក អង្គុយបើកទាំងញញិម។ វាជាសេចក្ដីសុខផ្លូវអារម្មណ៍ពិតៗ នៅពេលគ្រួសារបានចួបជុំគ្នាបែបនេះ។
ជីគុក ជុងមីន និងថេយុនខៃ បាននាំគ្នាអរគុណប៉ាម៉ាក់ ហើយក៏នាំគ្នាដើរចូលទៅក្នុងសាលាបាត់ទៅ។ ជីមីន ឡើងឡានជាមួយ ជុងគុក ហើយក៏ចេញដំណើរបន្តទៅក្រុមហ៊ុនផាក។
មកដល់មុខក្រុមហ៊ុន ជីមីន ចុះពីឡានទាំងលើកដៃលា ជុងគុក ដូចរាល់ដង។
ក្រោយពេលឡានរបស់ ជុងគុក ចេញផុត ជីមីន ក៏និយាយឡើងថា៖
" តើពួកយើងមានឱកាសបានឈរលាគ្នាបែបនេះ ជារាងរហូតទេ? "
ទឹកភ្នែកមួយតំណក់ក៏ស្រក់ចុះមក ព្រោះតែសេចក្ដីឈឺចាប់ ដែលគេតែងតែភ័យខ្លាច ថាវាអាចនឹងកើតឡើងម្ដង ម្ដងដងទៀតនោះ។ ជីមីន ដើរចូលមកដល់ខាងក្នុង មិនទាន់បានចូលក្នុងការិយាល័យរបស់គេផង ក៏ប្រទះភ្នែកឃើញ ស៊ូដុង នៅក្នុងក្រុមហ៊ុនរបស់គេ ព្រមជាមួយម្ចាស់ភាគហ៊ុនផ្សេងទៀត។
ជីមីន ដើរទៅជិតពួកគេ ហើយឱនគោរពជាការគួរសម ហើយនិយាយឡើងថា៖
" តើពួកលោកមានការអ្វីសំខាន់មែនទេបាទ? "
" ពួកយើងចង់ប្រជុំជាមួយលោក ជីមីន! "
ជីមីន ចាប់ផ្ដើមភ័យខ្លាច នៅរឿងដែលគេបានទាយទុកនោះ ជាពិសេសពេលបានឃើញ ស្នាមញញិមដ៏សែនពិសពុលរបស់ ស៊ូដុង។
ESTÁS LEYENDO
រឿង បេះដូងពណ៌ឥន្ទធនូ ( ចប់ )
Romance#រឿងបេះដូងពណ៌ឥន្ទធនូ 👉Trailer 👈 រឿងរាវស្នេហារវាងភេទដូចគ្នា តែមិនហ៊ានសារភាពថា មានចិត្តលើគ្នា ព្រោះពួកគេអ្នកជិតខាង និងជាមិត្តនឹងគ្នាតាំងពីក្មេងៗ។ រហូតដល់ថ្ងៃមួយ ពួកគេបានទៅដើរលេងដាច់យប់ជាមួយគ្នា ហើយក៏ជ្រុលជ្រោះលើកគ្នា។ ថ្ងៃដែលគេសម្រេចចិត្តថា...