#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី8ក្រោយពី ស៊ូដុង ចេញទៅវិញបាត់ ជីមីន បានមើលមុខគូ របស់ ជុងគុក ដោយទឹកមុខញញឹមតិចៗ។
" ខ្ញុំអរគុណលោកណាស់ ដែលបានជួយញ៉ាំស្រាជំនួសខ្ញុំ! បើមិនបានលោកជួយទេ! ខ្ញុំប្រហែលជាត្រូវស្រវឹង ទៅផ្ទះវិញមិនកើតទេមើលទៅនោះ! "
" ឯងល្មមចេះប្រឆាំងតតាំងជាមួយគេខ្លះផង! បើថ្ងៃណាមួយ យើងជួបមិនបានទេ! ឯងច្បាស់ជាមិនរួចខ្លួនពីអាម៉ាសៀនេះនៅឡើយ! "
ជុងគុក សម្លត់ ជីមីន ដោយសំឡេងខ្លាំងៗ ព្រោះតែចង់ឲ្យ ជីមីន ចេះប្រឆាំងតវ៉ាជាមួយអ្នកផ្សេង ដើម្បីការពារខ្លួនឯង បើថ្ងៃណាមួយគេ មកបន្ទាន់ ឬមិនបានឃើញ ជីមីន អាចការពារខ្លួន ពីអ្នកដែលចង់ធ្វើបាបគេបាន។
ជីមីន ឱនមុខចុះ ពេលដែលឮសម្តីខ្លាំងៗ របស់ ជុងគុក បែបនេះ។ គេស្រាប់តែមានអារម្មណ៍ថា អន់ចិត្ត ប្រហែលជាគេជាមេបញ្ហារំខាន ជុងគុក ខ្លាំងហើយ។ ប្រហែលជាភាពទន់ខ្សោយរបស់គេហើយ ជាដើមហេតុធ្វើឲ្យលីធុញគេ និងខឹងគេបែបនេះ។
ជុងគុក អង្គុយនៅសុខៗ ក៏ស្រាប់តែមានអារម្មណ៍ថាបដូចជាក្តៅខ្លួនភាយៗ យូរទៅខ្លាំងទៅៗ រួមទាំងមានចំណង់ផ្លូវភេទទៀត។ គេស្រាប់តែនឹកឃើញដល់ស្រា ដែលគេបានផឹកមុននេះ ហើយក៏ខឹង ស៊ូដុង យ៉ាងខ្លាំង។
ដោយមិនអាចទ្រាំបាន ជុងគុក ក៏បានតោងដៃ ជីមីន ចេញពីក្លិបកម្សាន្តនោះ។ ជីមីន មិនយល់ហេតុអ្វីបានជា ជុងគុក ចាប់អូសគេចេញមកទាំងបែបនេះនោះទេ។ ជុងគុក មិននិយាយអ្វីទាំងអស់ រុញ ជីមីន ចូលក្នុងឡានរបស់គេ ហើយបើកសំដៅមកខុនដូរបស់គេ យ៉ាងលឿនប្រជាព្យុះយ៉ាងអ៊ីចឹង។
ចំណាយពេលត្រឹមតែដប់នាទីប៉ុណ្ណោះ ជុងគុក ក៏បានមកដល់ខនដូររបស់គេវិញ។ គ្រាន់តែបើកទ្វារឡានភ្លាម នាយក៏ទាញដៃ ជីមីន ដើរលឿនដូចជាព្យុះ ធ្វើរាងស្ដើងស្ទើរតែដើរមិនទាន់គេទៀតផង។
" លោក! នាំខ្ញុំមកវិញមានការអីមែនទេ? "
" កុំនិយាយច្រើនអី! លឿនមកយើងដាច់ខ្យល់ឥឡូវហើយ! កូនកុំងើបខ្លាំងពេក! "
![](https://img.wattpad.com/cover/290572482-288-k73114.jpg)
YOU ARE READING
រឿង បេះដូងពណ៌ឥន្ទធនូ ( ចប់ )
Romance#រឿងបេះដូងពណ៌ឥន្ទធនូ 👉Trailer 👈 រឿងរាវស្នេហារវាងភេទដូចគ្នា តែមិនហ៊ានសារភាពថា មានចិត្តលើគ្នា ព្រោះពួកគេអ្នកជិតខាង និងជាមិត្តនឹងគ្នាតាំងពីក្មេងៗ។ រហូតដល់ថ្ងៃមួយ ពួកគេបានទៅដើរលេងដាច់យប់ជាមួយគ្នា ហើយក៏ជ្រុលជ្រោះលើកគ្នា។ ថ្ងៃដែលគេសម្រេចចិត្តថា...