#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី17
ជីមីន មិនបានខឹងនឹងពាក្យសម្ដី របស់កូនប្រុសពៅរបស់គេនោះទេ ។ គេយល់ពីអារម្មណ៍កូនពៅគេច្បាស់ណាស់ ព្រោះគេជាអ្នកចិញ្ចឹម ជុងមីន។ គេដឹងពីមូលហេតុដែលធ្វើឲ្យ ជុងមីន ក្លាយជាក្មេងមានបញ្ហាបែបនេះ ក៏ដោយសារតែ ជុងមីន ត្រូវការ ប៉ារបស់គេមកនៅក្បែរ។ជុងមីន ចូលចិត្តបញ្ចេញកំហឹងទៅកាន់ម៉ាក់ ពេលដែលនឹកប៉ា តែ ជីគុក រក្សាភាពស្ងៀមស្ងាត ហើយយំតែម្នាក់ឯង។ គេមិននិយាយច្រើន ដូចប្អូនទេ តែក្នុងចិត្តគេដឹងទាំងអស់។ ជីមីន ក៏មិនកុហកកូនៗដែរ គេបានឲ្យរូបភាព ប៉ារបស់ពួកគេមើលថែមទៀតផង។
អ៊ីចឹងហើយបានជា ជុងមីន តែងតែខឹងបងប្រុស និងម៉ាក់ ហើយនិយាយស្ដីអាក្រក់ៗដាក់ពួកគេ។ ជុងមីន ស្រលាញ់ ជុងគុក ណាស់ គេធ្លាប់មិនញ៉ាំបាយ ព្រោះតែចង់ឲ្យ ជីមីន នាំគេមកចួបប៉ារបស់គេ។ ជីមីន យំស្ទើរស្លាប់ខ្លួនទៅហើយ ឲ្យគេនាំមកយ៉ាងម៉េច បើជុងគុក មិនត្រូវការពួកគេផងនោះ។
// ជុងគុក //
និយាយពី ជុងគុក វិញ គេត្រូវមកកាន់កាប់ជំនួញនៅ ប៊ូសាន ជំនួសគ្រួសារ ក្រោយពីបញ្ចប់ថ្នាក់បរិញ្ញាបត្រ។ ចាប់តាំងពី ជីមីន ទៅបាត់មក គេក៏ប្រែក្លាយជាព្រាននារី ហើយក៏ដើរចូលក្នុងអន្ទាក់របស់ សុងវ៉ុន ដែលតាមចាប់ ជុងគុក នោះ។ សុងវ៉ុន បានបោកឲ្យ ជុងគុក គេងជាមួយនាង ហើយពួកគេក៏បានក្លាយជា សង្សានឹងគ្នា។
ជុងគុក ធុញនាងខ្លាំងណាស់ តែគេមិនអាចដោះដៃចេញពីនាងបាន ដោយសារតែ សុងវ៉ុន តាមគេស្អិតដូចជាតុកកែអ៊ីចឹង។ គេក៏លួចស៊ើបដំណឹងរបស់ ជីមីន ដែរតែគ្មានបានផលអ្វីនោះទេ។ បេះដូងរបស់គេ បានបាត់ទៅជាមួយ ជីមីន នៅថ្ងៃនោះបាត់ទៅហើយ។ គេរស់នៅជាមួយ សុងវ៉ុន បានត្រឹមតែកាយប៉ុណ្ណោះ។
// ផ្សារទំនើប //
លេខារបស់ ជុងគុក បានចូលមកប្រាប់គេថា ស្អែកត្រូវទៅអបអរ នាយកថ្មីរបស់ក្រុមហ៊ុនផាក។ គេរំភើបចង់ដឹងណាស់ ថានរណាឡើងមកកាន់តំណែងនេះ ជំនួសមិត្តរបស់លោកប៉ាគេដែលស្លាប់នោះ បើជីមីន បាត់ខ្លួនទៅហើយនោះ។
VOCÊ ESTÁ LENDO
រឿង បេះដូងពណ៌ឥន្ទធនូ ( ចប់ )
Romance#រឿងបេះដូងពណ៌ឥន្ទធនូ 👉Trailer 👈 រឿងរាវស្នេហារវាងភេទដូចគ្នា តែមិនហ៊ានសារភាពថា មានចិត្តលើគ្នា ព្រោះពួកគេអ្នកជិតខាង និងជាមិត្តនឹងគ្នាតាំងពីក្មេងៗ។ រហូតដល់ថ្ងៃមួយ ពួកគេបានទៅដើរលេងដាច់យប់ជាមួយគ្នា ហើយក៏ជ្រុលជ្រោះលើកគ្នា។ ថ្ងៃដែលគេសម្រេចចិត្តថា...