ep27 ( កូនចាំ )

477 65 2
                                    

#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី27

   ថ្ងៃថ្មីក៏បានចូលមកដល់ ព្រះអាទិត្យបានរះឡើងមក ចាំងចូលមកក្នុងបន្ទប់របស់ អ៊ីនវ៉ូ តាមមាត់បង្អួច ដែលមាន ជីមីន កំពុងតែគេងនៅលើគ្រែរបស់គេ។

   ជីមីន កម្រើកខ្លួនតិចៗ ហើយក៏សម្រួលអារម្មណ៍ បើកភ្នែកងើបអង្គុយ ហើយក៏ព្យាយាមរំឭកដល់រឿងបានកើតឡើងកាលពីយប់មិញ។ គេក៏នឹកឃើញដល់កូនតូចទាំងពីរ ដែលម្នាក់នៅផ្ទះ និងម្នាក់ទៀតនៅសាលា មិនដឹងថា ទៅជាយ៉ាងណាហើយនោះទេ?

    ជីមីន ស្ទុះចុះពីលើគ្រែបើកទ្វារចុះមកខាងក្រោម ក៏បានឃើញបុរសម្នាក់ កំពុងតែចម្អិនអាហារនៅក្នុងផ្ទះបាយ។ ជីមីន លបមើលគេតិចៗ ព្រោះខ្លាចថា គេជា ជុងគុក តែពេលបានឃើញរូបរាងគេច្បាស់ ទើបដឹងថា គេនិនមែនជា ជុងគុក នោះទេ។

    ជីមីន មានស្នាមញញិមមកវិញ ព្រោះគេមានសង្ឃឹមឡើងវិញហើយ គេនឹងពឹងគេឲ្យជូនទៅផ្ទះមើលកូនរបស់គេវិញ។ ជីមីន ចូលទៅជិត អ៊ីនវ៉ូ ដែលកំពុងតែចម្អិនអាហារ រួចហៅគេតិចៗថា៖

    " លោក! "

    " បាទ! អូ លោកភ្ញាក់ហើយ? "

    " បាទ! លោកអាចជួយជូនខ្ញុំទៅផ្ទះបន្តិចបានទេ? "

    " ប្រាកដជាបានស្រាប់ហើយ តែលោកអាចនៅញ៉ាំពេលព្រឹកសិនទេ? "

    ជីមីន ពិតជាខ្លាចចិត្តគេណាស់ តែក៏បានរម្ភពីកូនខ្លាំងជាង ទើបបធិសេដមិនញ៉ាំ ហើយប្រញាប់ឲ្យ អ៊ីនវ៉ូ ជូនឡេទៅផ្ទះវិញ។

       នៅតាមផ្លូវ ជីមីន គិតដល់ ជុងមីន ខ្លាំងជាង ជីគុក ព្រោះ ជីគុក នៅផ្ទះមានអ្នកមើលថែ តែ ជុងមីន គ្មានអ្នកទៅយកទេ ច្បាស់ជាយំនៅសាលាមិនខានទេ។

        ជីមីន សុំឲ្យ អ៊ីនវ៉ូ ជូនទៅសាលា ជុងមីន វិញសិន ទោះបីរូបរាងកាយគឹអាក្រក់មើលយ៉ាងណាក៏ដោយ។

         អ៊ីនវ៉ូ បានធ្វើតាម ជីមីន សុំព្រោះ ជីមីន បាននិយាយប្រាប់គេពីរឿងដែលបានកើតឡើងកាលពីយប់មិញ។ តែគេមិនបានប្រាប់ថា ជុងគុក បានចាប់គេមកទេ តែប្រាប់ថា គេត្រូវចោរប្លន់។

       // សាលាមត្តេយ្យ //

   មលដល់ភ្លាម ជីមីន បានរត់ចូលទៅបន្ទប់ការិយាល័យសាលា សួរនាំពី ជុងមីន តែទទួលបានដំណឹងថា ជុងមីន រត់ចេញទៅកាលពីយប់បាត់ហើយ។ ពួកគេក៏បានតាមរកដែល តែមិនទទួលបានដំណឹងនោះទេ។ លោកនាយកក៏បានស្នើរសុំការសហការពី ជីមីន ដើម្បីដាក់ពាក្យបណ្ដឹងទៅពូលីសឲ្យជួយតាមរកបន្ថែមទៀត។

រឿង បេះដូងពណ៌​ឥន្ទធនូ ( ចប់ )Место, где живут истории. Откройте их для себя