ep 28 ( បញ្ហាគ្រួសារ +បញ្ហាការងារ )

460 56 2
                                    

#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី28

     ជីមីន ហៅកូនប្រុសតិចៗដោយសំឡេងរអាក់រអួល ថែមទាំងអួលដើមកផងដែរ។ នេះយប់មិញកូនប្រុសរបស់គេនៅគេងចាំគេនៅទីនេះមែនទេ? ជីគុក របស់គេច្បាស់ជារងា និងឃ្លានខ្លាំងហើយ បើគេនៅរងចាំខ្លួននៅទីនេះមែននោះ។

     ជីមីន ដាក់ខ្លួនចុះ មកអង្គុយក្បែរកូនប្រុសទាំងស្រក់ទឹកភ្នែក។ ជីមីន បានឃើញគំនូរដែល ជីគុក ឱបនៅក្នុងដៃរបស់គេ។

     " ជីគុក...! ម៉ាក់ៗមកហើយកូន ហ៊ឹក ហ៊ឹក! "

  គេពិតជាទប់សំឡេងនៃការយំលែងជាប់មែន ព្រោះតែអាណិតកូនរបស់គេខ្លាំងពេក។ ជីគុក បើកភ្នែកតិចក៏បានឃើញអ្នកជាម្ដាយមករកគេវិញ ក៏ស្ទុះងើបមកឱប ។ ជីមីន ឱបកូនដោយក្ដីអាណិត គេពិតជាសូមទោសកូនណាស់ ដែលកើតរឿងបែបហ្នឹង រហូតទុកគេចោលឲ្យគេងនៅខាងក្រៅម្នាក់ឯងបែបនេះ។

      " ម៉ាក់សូមទោសណា៎ កូនសម្លាញ់! "

    " បាទ! កូនមិនខឹងម៉ាក់ៗទេ! ម៉ាក់ៗបាត់ទៅណាយូរម្លេះ កូនចាំម៉ាក់យូរហើយ! "

     " ម៉ាក់ៗ... រវល់ការងារនៅក្រុមហ៊ុន! "

     " បាទ! ចុះជុងមីននោះ? "

    " ជុងមីន នៅសាលារៀន! កូនឃ្លានទេ? "

    ជីគុក ក្រវីក្បាល ហើយគេបង្ហាញគំនូររបស់គេឲ្យ ជីមីន ទាំងស្នាមញញិម។ ជីមីន ហូរទឹកភ្នែកកាន់តែខ្លាំងជាងមុន ព្រោះក្នុងរូបគំនូរនោះ មានគំនូរគូរជារាងដូចមនុស្ស ដែលមានគ្នាបួននាក់ ឈរមើលទៅទឹកសមុទ្រ និងមានព្រះអាទិត្យយ៉ាងស្រស់ស្អាត។

      ប្រហែលជា ជីគុក ចង់ប្រាប់ទៅ ជីមីន ថាគេចង់បានគ្រួសារដែលនៅជុំគ្នា និងបានដើរលេងជុំគ្នា រស់នៅក្នុងពន្លឺដែលស្រស់ស្អាត និងភ្លឺថ្លាដូចព្រះអាទិត្យ។ គេចង់បានគ្រួសារកក់ក្ដៅ និងទៅខាងក្រៅលេងដូចអ្នកដទៃដែរ។

      " គំនូររបស់កូនពិតជាស្រស់ស្អាតណាស់! "

     " ពិតមែនទេម៉ាក់!!! កូនគូររូបប៉ាៗម៉ាក់ៗ ជីគុក និងជុងមីន ទៅលេងសមុទ្រជាមួយគ្នាណា៎ម៉ាក់ៗ! "

រឿង បេះដូងពណ៌​ឥន្ទធនូ ( ចប់ )Where stories live. Discover now