ep 30 ( ខ្ញុំនឹងរក្សាក្លិនប៉ាទុក )

562 77 10
                                    

#រឿងបេះដូងពណ៌ឥន្ទធនូ
#ភាគទី30

        ជីគុក ឱបករបស់ ជុងគុក ទាំងទឹកភ្នែករបស់គេហូរស្រស់ចេញមកតិចៗ ដោយសារតែសេចក្ដីរំភើបរីករាយ ពេលបានចួបជាមួយប៉ាៗរបស់គេ ដែលបានផ្សងជួបតាំងពីរយូរមកហើយនោះ។ អារម្មណ៍នឹករលឹងរវាងប៉ាកូន ក៏បានកើតឡើងចំពោះអ្នកទាំងពីរ ដោយចៃដន្យ ធ្វើឲ្យ ជុងគុក ដូចជារីករាយខុសពីធម្មតា ពេលដែលបានឱបក្មេងប្រុសម្នាក់នេះ។

     គេបានទាញ ជីគុក ចេញមកថ្នមៗ តែអាល្អិតនោះក្រវីក្បាល មិនឲ្យ ជុងគុក ទាញគេចេញឡើយ។ ជុងគុក ក៏ព្រមឲ្យគេឱបខ្លួនបន្តទៀត។ ក្លិនច្លួនរបស់គេពិតជាស្រដៀងនឹងក្លិនខ្លួនរបស់ ជីមីន ណាស់។

      ជុងគុក ក៏បានសួរទៅកាន់ក្មេងតូចថា៖

    " អាល្អិតហា៎! ម៉េចក៏ឯងឱបពូយូរយ៉ាងនេះហា៎? "

    " ខ្ញុំនឹកប៉ា! ខ្ញុំសុំឱបពូជំនួសប៉ាខ្ញុំបានទេ? "

    " ឯងពិតជាគួរឲ្យអាណិតណាស់! ពូយល់ព្រមណា៎! ឯងឱបពូចុះ ក្មេងតូច! "

     ជីគុក កាន់តែយំ ព្រោះប៉ាៗគេពិតជាចិត្តណាស់ សង្ឃឹមថាលើក្រោយគេនឹងបានឱបគាត់បែបនេះម្ដងទៀតទៅចុះ។  ជីគុក ក្រឡេកឃើញ ជីមីន ដើររកគេនៅឆ្នេរខាងនោះ ដូចជាដើរសំដីមករកគេហើយ។ ជីគុក ខ្លាច ជីមីន ឃើញខ្លួនបានចួបប៉ា ក៏ដោះដៃពីករបស់ ជុងគុក រួចថើបថ្ពាល់ ជុងគុក ទាំងសងខាង ហើយក៏ឱនលានាយ រត់ទៅវិញយ៉ាងលឿន។

     ជុងគុក ងើបឡើងមើលទៅក្មេងនេះទាំងឆ្ងល់ និងមានអារម្មណ៍ចំឡែកៗនិយាយមិនត្រូវចំពោះក្មេងនេះ។ គេក៏បានដើរបន្តទៅមុខទៀត ដោយមិនបានងាយមើលក្រោយទៀតនោះទេ។

      ជីគុក រត់ទៅពួននៅពីក្រោយដើមឈើមួយ មើលដំណើររបស់ ប៉ាគេដើរចេញទៅ ទាំងទឹកភ្នែក។ គេយកដៃតូចៗរបស់គេ ជូតទឹកភ្នែករបស់ខ្លួនឯង ហើយនិយាយថា៖

     " កូន​នឹងមិនឲ្យនរណាប៉ះអាវនេះទេ ព្រោះវាមានក្លិនរបស់ប៉ាៗរបស់កូន! កូននឹងរក្សាក្លិនរបស់ប៉ាទុក! កូននឹងចងចាំពេលមួយនេះរហូតទៅណា៎ប៉ាៗ! កូនស្រលាញ់ប៉ាៗណាស់! "

     គេនិយាយចប់គេក៏ដើរទៅរក ជីមីន ដែលនៅមិនឆ្ងាយប៉ុន្មានទេ។ ពេលបានចួប ជីមីន រួចហើយ ពួកគេក៏បណ្ដើរគ្នាទៅផ្ទះវិញជាមួយគ្នា។

    // យប់ //

    គ្រួសារទាំងពីរបានចួបគ្នា ពួកគេបានអាំងសាច់ និងផឹកស៊ី រាំសប្បាយ ទាំងអស់គ្នា មើលទៅពិតជារីករាយណាស់។ ខុសពីក្មេងប្រុសម្នាក់ដែល លួចមើលពួកគេពីទីងងឹត ទាំងស្នាមញញិម ព្រោះបានឃើញប៉ាម៉ាក់ នៅជិតគ្នា រួមទាំងប្អូនប្រុសរបស់គេផងដែរ។

      // ជីមីន និងជុងគុក //

     
    ជុងគុក ចេះតែលួចមើល ជីមីន និងកូនរបស់គេរហូត ដល់លួចគិតក្នុងចិត្តថា៖

  ( បើរាប់តាមអាយុកូនប្រុសនេះ គឺស្របពេលដែល ជីមីន បានបាត់ខ្លួននៅថ្ងៃនោះ! វាមិនអាចដែលថា គេរៀបការភ្លាម មានកូនភ្លាមនោះទេ! រឿងនេះពិតជាមានអ្វីមិនស្រួលហើយ! )

    ជុងមីន វិញចេះតែមកជិតគេ និងឱបថើបគេ ដូចជាគេហ្នឹងជាប៉ាអ៊ីចឹង។ ជុងគុក កាន់តែសង្ស័យ តែគេនៅតែគិតថា ជីមីន ជាប្រុសមិនអាចពរពោះបានទេ។

      ចំណែកឯលោកចន និងភរិយាវិញ ចូលចិត្ត ជុងមីន ណាស់ពួកគាត់ បានសុំ ជីមីន យកគេឲ្យទៅគេងជាមួយថែមទាំងផង។ 

   ជុងមីន សប្បាយចិត្តណាស់ បានយាយតា ហៅទៅបែបនោះ ក៏សុំ ជីមីន ទៅគេងជាមួយពួកគាត់។ ជីមីន ក៏បានយល់ព្រមជាមួយសំណើរនេះ ធ្វើឲ្យ ជុងគុក លួចគិតពីគំនិតអាក្រក់ទៀតហើយ។

     ថេយុនខៃ រកមើល ជីគុក តែមិនឃើញទើបទៅសួរ ជីមីន តែជីមីន ប្រាប់ថា គេបានគេងបាត់ហើយ។ ពួកគេក៏បន្តញ៉ាំអាហារ និងរាំរែងតាមបែបគ្រួសារបន្តទៀត។

     ជីគុក ក្រោយពីមើលពួកគេអស់ចិត្តហើយ ក៏ដើរមកផ្ទះវិញទាំងក្រៀមក្រាំ។ គេចូលគេងទាំងឯកាបំផុត រូបភាពគ្រួសារសើចសប្បាយនៅជាប់ក្នុងចិត្តរបស់គេ។  គេពិតជាចង់ក្លាយជាចំណែកមួយក្នុងនោះណាស់។
      ________________

រឿង បេះដូងពណ៌​ឥន្ទធនូ ( ចប់ )Donde viven las historias. Descúbrelo ahora